បុរសម្នាក់ជាកម្មករអូសរទេះនៅក្នុងផ្សារអូឡាំពិច ផឹកស្រវឹងយកផ្លែឡាមអាខ្លួនឯងប៉ុនប៉ងបញ្ចប់ជីវិត
ភ្នំពេញៈ នៅវេលាម៉ោង០៧និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ មានករណីកម្មករអូសរទេះបន្លែម្នាក់ នៅផ្សារអូឡាំពិច ផឹកស្រាស្រវឹងយកផ្លែឡាមអាលើខ្លួននិងដៃ ប៉ុនប៉ងសម្លាប់ជីវិតខ្លួនឯង ត្រូវបានសមត្ថកិច្ចចុះមកដឹកយកទៅសង្គ្រោះបន្ទាន់ បង្កការភ្ញាក់ផ្អើល ត្រង់ចំណុចបេនឡានឈ្នួលអូឡាំពិច ក្នុងសង្កាត់អូឡាំពិច ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ឌីណា ភេទប្រុស អាយុ…