គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តឡង់គ្រីស័រ និងឡានកូរ៉េពាក់ផ្លាក LOGO កូកាកូឡា បណ្តាលឲ្យខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តឡង់គ្រីស័រ និងរថយន្តកូរ៉េពាក់ផ្លាក LOGO កូកាកូឡា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះ គ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ទីតាំងស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុ…

បុរសម្នាក់ជិះម៉ូតូប៉ះជាមួយរ៉ឺម៉ក បណ្តាលឲ្យដួល ត្រូវរថយន្តកិនបែកក្បាលធ្លាយខួរស្លាប់

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង៥ល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់ជិះម៉ូតូប៉ះជាមួយនឹងរ៉ឺម៉ក បណ្តាលឲ្យដួលត្រូវរថយន្តកិនបែកក្បាលធ្លាយខួរស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ទីតាំងស្ថិតតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន…

រថយន្ត១គ្រឿងរេចង្កូតបុកបង្គោលភ្លើង និងបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យបាក់ដាច់រងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តកូរ៉េប្រភេទដឹកទំនិញមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3C-3873 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ចុះពីលើស្ពានអាកាសស្ទឹងមានជ័យ រេចង្កូតជ្រុលបុកបង្គោលភ្លើងបាក់ដាច់អស់១ដើម និងបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យរបើករងការខូចខាត ហេតុការណ៍នេះគ្មានមនុស្សរងគ្រោះថ្នាក់នោះទេ ទីតាំងស្ថិតត្រង់ចំណុចស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។…

រថយន្តកាម៉ារីឆ្លាមមួយគ្រឿង បើកបរសុខៗរយ៉ែថយក្រោយ កិនម៉ូតូស្កុពីមួយគ្រឿង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង១០ និង០០នាទីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តកាម៉ារីឆ្លាម មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2N-6947 បើកបរដោយស្រ្តីម្នាក់ បើកបរសុខៗ រយ៉ែថយក្រោយកិនម៉ូតូស្កុពី មួយគ្រឿង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីសង្រ្គោះបន្ទាន់ ទីតាំងស្ថិតតាមបណ្តោយ ផ្លូវជាតិលេខ២…

បុរសម្នាក់ដេកស្លាប់ចោលសង្សារ បង្កការភ្ញាក់ផ្អើលកើតឡើង នៅក្នុងបន្ទប់ជួលខណ្ឌមានជ័យ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង៤រសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ បុរសម្នាក់បានដេកស្លាប់ចោលសង្សារ នៅក្នុងបន្ទប់ជួលមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ទីតាំងស្ថិតក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញ…

កម្លាំងនគរបាលខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពឆក់កាបូប

ភ្នំពេញៈ យោងតាមផេក អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១២និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ សហការជាមួយកម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពេលល្បាតមកដល់ចំណុចបណ្តោយផ្លូវមុនីរ៉េត ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ ក៏ប្រទះឃើញជនសង្ស័យម្នាក់ឈ្មោះ ណាល់…

ឡិចស៊ីស RX330 មួយគ្រឿង សង្ស័យបើកបុកគូទរថយន្តគេពីក្រោយ បណ្តាលឲ្យតៃកុងរងរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង០១និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក LEXUS RX330 មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BI-1382 បើកបរដោយជនមិនស្គាល់ អត្តសញ្ញាណម្នាក់ សង្ស័យបើកបុកគូទរថយន្តគេពីក្រោយ បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗដើម្បីជួយសង្រ្គោះបន្ទាន់ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ…

កម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើកាំបិតបុ័ងតោកាប់យកទ្រព្យសម្បត្តិ

ភ្នំពេញៈ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៧និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួច មានស្ថានទម្ងន់ទោស ដោយប្រព្រឹត្តអំពើហិង្សា ប្រើកាំបិតបុ័ងតោកាប់យកទ្រព្យសម្បត្តិ ទីតាំងកន្លែងកើតហេតុ ផ្ទះលេខ៥៦០ ផ្លូវជាតិលេខ២ ក្រុម១១ ភូមិព្រែកតាគង់២ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីអំពើលួច

ភ្នំពេញៈ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៤និង៣០នាទី ជនរងគ្រោះឈ្មោះ ហង្ស ស្រីទីន ភេទស្រី អាយុ ៤១ឆ្នាំ បានចាក់សោទ្វារផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ)…

បងប្អូនសូមជួយស៊ែរ ផ្តល់ដំណឹងនេះដល់ម្ចាស់កាបូបផង!….

ភ្នំពេញៈ យោងតាមផេក កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា នាយប់ថ្ងៃទី២៣ ខែ មីនា ឆ្នាំ ២០២២ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋានខណ្ឌមានជ័យ បានចេញល្បាតបានរើសបានកាបូបមនុស្សស្រីមួយ ហើយនៅក្នុងនោះរួមមាន៖ អត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរ មានឈ្មោះ ប៉ូ វិច្ឆិកា ថ្ងៃខែឆ្នាំកំណើត ០៩…