Update៖ អាណោចអាធ័មណាស់! មន្ត្រីនគរបាលម្នាក់ស្លាប់ ក្នុងហេតុការណ៍រថយន្តបុកម៉ូតូនៅផ្លូវ៦០ម៉ែត្រ ទុកឲ្យប្រពន្ធ និងកូនកំព្រា

ភ្នំពេញៈ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៩និង៥៦នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ដដឹកខ្សាច់ និងម៉ូតូ នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិទួលរការមួយ សង្កាត់ចាក់អង្រែកក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះលោកអនុសេនីយ៍ទោ ម៉ៅ ចាន់ឌូ ជាមន្ដ្រីអន្ដរាគមន៍…

រថយន្តធំដឹកខ្សាច់បើកបុកកិនម៉ូតូបណ្តាលមន្រ្តីនគរបាលអន្តរាគមន៍ ខណ្ឌដង្កោ ម្នាក់ស្លាប់ ភ្លាមៗ ចំណែកប្រពន្ធបាក់ជើងឆ្វេងនិងកូនស្រីអាយុ៣ឆ្នាំរងរបួសស្រាល

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តធំដឹកខ្សាច់បើកបុកកិនម៉ូតូមួយគ្រឿងបណ្ដាលអោយមន្រ្តីនគរបាលអន្តរាគមន៍ ខណ្ឌដង្កោ ម្នាក់បែកក្បាលធ្លាយខួរ ស្លាប់ ភ្លាមៗ ចំណែកប្រពន្ធបាក់ជើងឆ្វេងម្ខាង រីឯ កូនស្រីតូចអាយុ៣ឆ្នាំរងរបួសស្រាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង០០នាទីយប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ៕  

មេបញ្ជាការរងកងទ័ពជើងគោក ចុះពិនិត្យមើលដំណើរការក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ របស់កងទ័ពជើងគោក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ នេះ ឧត្តមសេនីយ័ឯក សរ ស៊ីនឿន មេបញ្ជាការរង និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារសម្របសម្រួលទទួលទុកដាក់ចាក់វ៉ាក់ជូនកងទ័ព និងគ្រួសារ កងទ័ពជើងគោក បានចុះពិនិត្យមើលដំណើរការក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ របស់កងទ័ពជើងគោក ចាក់វ៉ាក់សាំងជូនក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋតាមផែនការរបស់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ក្រសួងការពារជាតិ នៅមណ្ឌលវត្តតាំងក្រសាំងខាងជើង ស្ថិតនៅក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ…

មេបញ្ជាការយោធភូមិភាគពិសេស អញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់តាបណ្ដាលគោលដៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ

ឧត្តមសេនីយ៍ឯក ពូ សាប៊ុឌី មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការយោធភូមិភាគពិសេស នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់តាបណ្ដាលគោលដៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋចំនួន ៣សង្កាត់ ( ចាក់អង្រែក្រោម ចាក់អង្រែលើបឹងទំពុន២ ) ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ មេបញ្ជាការយោធភូមិភាគពិសេស បានមានប្រសាសន៍ថា…

អភិបាលរាជធានីភ្នំពេញ និងប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ១៩ ចុះពិនិត្យស្ថានភាព តាមទីតាំងចាក់វ៉ាក់សាំងជាច្រើនកន្លែង ក្នុងខណ្ឌ៤នៃតំបន់ក្រហម

ដើម្បីពង្រឹងនៅតាមគោលដៅនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ-១៩ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង នៅព្រឹកថ្ងៃទី១ ខែឧសភានេះបានចុះពិនិត្យស្ថានភាព នៅតាមទីតាំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខណ្ឌចំនួន៤គឺខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ…

នាយឧត្តមសេនីយ៍ ម៉ក់ សារុន និងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងនៅតំបន់ក្រហម

(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមេសាឆ្នាំ២០២១ នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ អមដំណើរដោយឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ រួមទាំងបណ្តាមេបញ្ជាការតាមជំនាញពាក់ព័ន្ធ បានអញ្ជើញពិនិត្យ ទីតាំងសំរាប់ធ្វើយុទ្ធនាការជាតិចាក់វ៉ាក់សាំង នៅតំបន់ក្រហម។ តំបន់ក្រហម ដែលនាយឧត្តមសេនីយ៍ ម៉ក់សារុន និងឧត្តមសេនីយ៍ឯក…

ប្រមុខក្រសួងការពារជាតិសម្តេច ពិជ័យ សេនា ទៀ បាញ់ អញ្ជើញបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញជាពិសេសតំបន់ក្រហម

សម្តេច ពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ អញអញ្ជើញជាអធិបតី ក្នុង ពិធី បើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីរៀបចំ ចាក់ វ៉ាក់សាំង ការពារ ជំងឺ កូ វីដ ១៩…

អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចប្រគល់ភារកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហមចំនួន ៤ខណ្ឌ ឲ្យក្រសួងការពារជាតិ

សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ អំពីទីតាំងនៃការចាក់វ៉ាក់សាំងទាំងដូសទី១ និងដូសទី២ ដោយក្រុមគ្រូពេទ្យយោធា នៃកងយុទ្ធពលខេមរភូមិន្ទ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌចំនួន០៤ រួមមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដែលមាន “តំបន់ក្រហម” និងមានចំនួនកម្មករ-កម្មការិនីច្រើនកំពុងស្នាក់នៅ។

កងពលតូចលេខ៧០ បានបន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនយោធិន និងគ្រួសារយោធិនទាំង០៨ទីតាំងសរុបចំនួន ប្រមាណជាង១,០០០នាក់

កងពលតូចលេខ៧០ បានបន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនយោធិន និងគ្រួសារយោធិនបានចំនួន១,០១៤នាក់ នៅតាមបណ្តាខណ្ឌចំនួន០៨ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ រួមមាន÷ – ខណ្ឌចំការមន នៅសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពូងទី២ – ខណ្ឌ៧មករា នៅសាលាបឋមសិក្សាវឌ្ឍនវិជ្ជា – ខណ្ឌទួលគោក នៅសាលាមត្តេយ្យទួលគោក…

តំបន់ក្រហមជាតំបន់ដែលអាជ្ញាធររាជធានី បិទខ្ទប់១០០ភាគរយ,អភិបាលរាជធានី ចុះពិនិត្យតាមមូលដ្ឋានពង្រឹងការអនុវត្តនៃការបិទខ្ទប់ឱ្យមានប្រសិទ្ធភាព

តំបន់ក្រហមគឺជាតំបន់ដែលអាជ្ញាធររាជធានីភ្នំពេញធ្វើការបិទខ្ទប់១០០ភាគរយហើយតំបន់រឿងទុំ ក៏ជាតំបន់មួយ ដែលអាជ្ញាធររាជធានីភ្នំពេញ បានធ្វើការបិទខ្ទប់យ៉ាងម៉ឺងម៉ាត់ផងដែរ ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩នេះអោយមានប្រសិទ្ធភាព ។ ដើម្បីពង្រឹងការបិទខ្ទប់នេះឲ្យមានប្រសិទ្ធភាព ដែលអាចឈានទៅដល់កាត់ផ្ដាច់បាន នូវការរីករាលដាលនៃជំងឺកូវី-១៩ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាប្រធានគណះបញ្ជាការឯក ភាពរាជធានីភ្នំពេញនិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំអនុវត្តវិធានបិទខ្ទប់ នៅវេលាថ្ងៃត្រង់នាថ្ងៃទី២៩ ខែមេសានេះ បានចុះពិនិត្យគោលដៅទីបញ្ជាស្រាល នៅច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលមានកងកម្លាំងមានសមត្ថកិច្ចរាប់រយនាក់ឈរជើងនៅទីនោះ…