ចោរអស់លក្ខណ៍ ធ្វើសកម្មភាពឆក់ទូរស័ព្ទ រត់មិនរួចត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់​ ត្រូវនគរបាល​ខណ្ឌដង្កោ​ឃាត់ខ្លួន​ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២០និង៣០នាទី ត្រង់ចំណុចខាងមុខសួនឧស្សាហកម្មវឌ្ឍនៈ ២ ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក​ ជឹម​…

ងោកមួយភាំងកៀរក្បាលនាគពុះចែកទ្រូងផ្លូវ ឃ្លាតចាកទីរថយន្តខូចខាតយ៉ាងដំណំ

ភ្នំពេញៈ រថយន្ត នីសាន់មួយគ្រឿងបានរងការខូចខាតយ៉ាងដំណំ បន្ទាប់ពីតៃកុងងោកមួយភាំងកៀរក្បាលនាគពុះចែកទ្រូងផ្លូវឃ្លាតចាកទី។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៥ ចំណុច មុខម៉ូឌែន៥ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ រថយន្តខាងលើម៉ាក នីសាន់ ពណ៌ស ពាក់ផ្លាកលេខ…

ជនសង្ស័យ ១៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលេងល្បែងស៊ីសង

ភ្នំពេញៈ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១និង០០នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់ ករណីលេងល្បែងស៊ីសងជល់មាន់ នៅចំណុចក្នុងដីវាលទុកចោល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ១៣នាក់រួមមាន៖ ១-ឈ្មោះ អ៊ួន ចាន់កូឡា…

កម្មការនីរោងចក្រម្នាក់ដេកស្លាប់ក្នុងបន្ទប់ភ្ញាក់ផ្អើលទាំងយប់

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាមានករណីស្រ្តីម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង០០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅសង្កាត់ទួសសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕  

អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យចំនួន១១នាក់ ក្រោយពីខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន!

ភ្នំពេញៈ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃមូលដ្ឋានអាវុធហត្ថខណ្ឌចំនួនពីរ គឺខណ្ឌកំបូល និង ខណ្ឌឬស្សីកែវ បានធ្វើការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ចំនួនពីរទីតាំងផ្សេងគ្នា ដោយឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន១១នាក់ ជាបន្តបន្ទាប់។ ការបង្ក្រាបគ្រឿងញៀនទាំងពីរករណីរួមមាន ៖ ករណីទី១ ៖ នៅវេលាម៉ោង៤និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា…

ចំថ្ងៃស៊យ! កាច់សោរកម៉ូតូមិនបានសម្រេច ត្រូវសមត្ថកិច្ចក្របួចជាប់ទាំង២

ភ្នំពេញៈ យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទប៉ុនប៉ងលួច នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី ដែលកម្លាំងអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលសង្កាត់បឹងរាំង បានធ្វើការឃាត់ខ្លួននៅចំណុច ផ្លូវលេខ៦៣ ភូមិ៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យត្រូវឃាត់ខ្លួនទី១/ឈ្មោះ សំ ពិសិដ្ឋ ភេទប្រុស…

យុវជន ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិពលរដ្ឋតាមបន្ទប់ជួល

ភ្នំពេញៈ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទី ប៉ុស្តិ៍នគរបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណី ប៉ុនប៉ងលួចទ្រព្យសម្បត្តិ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ជនសង្ស័យ០២នាក់៖ ១-ឈ្មោះ សុក ចំរើន…

ស្ត្រីរកស៊ីផ្លូវភេទម្នាក់ ត្រូវបានជនជាតិវៀតណាម ធ្វើការឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច រឿង លួចលុយចំនួន ២ពាន់ដុល្លារ

ភ្នំពេញៈ បុរសជាជនជាតិវៀតណាមម្នាក់ បានយកស្ត្រីរកស៊ីផ្លូវភេទ ២នាក់ ទៅដេកនៅផ្ទះសំណាក់មហាសម្បត្តិ ក្នុងតម្លៃ ៥០$ ប៉ុន្តែពេលចេញមកវិញ បានបាត់លុយអស់ ២,០០០ ដុល្លារ ទើបរយៈពេល ២០ថ្ងៃ បុរសជនជាតិវៀតណាម បានឃើញស្ត្រីខាងលើ ក៏ចាប់ប្រគល់ ឲ្យសមត្ថកិច្ចម្នាក់ ខណៈម្នាក់ទៀតរត់គេចខ្លួនបាត់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង…

ប្រធានផ្នែកគណនេយ្យម្នាក់ យកលុយក្រុមហ៊ុនទៅលេងល្បែងអស់ជាង ៨ម៉ឺនដុល្លារ ត្រូវនគរបាលចាប់ខ្លួន

កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលចាប់ខ្លួនជនសង្ស័យជាគណនេយ្យកររបស់ក្រុមហ៊ុននលក់ដីឡូត៍ម្នាក់ កាលពីថ្ងៃទី១៩ ខែកក្កដា​ ឆ្នាំ២០២០​ ក្នុងករណីរំលោភលើទំនុកចិត្ត ក្រោយពីជនសង្ស័យរូបនេះ យកលុយរបស់ក្រុមហ៊ុនដែលអតិថិជនបង់ថ្លៃទិញដីចំនួនជាង ៨ម៉ឺនដុល្លារ​ យកទៅលេងល្បែងអស់គ្មានសល់ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោ១៤និង១០នាទី.​ចំណុចស្នាក់ការដីឡូត៍ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា៖…

Update៖ បុរសកម្មករសំណង់ម្នាក់ ជិះម៉ូតូត្រូវរថយន្តកៀរដួលបោកក្បាលផ្ទប់នឹងថ្នល់ស្លាប់ភ្លាមៗ

ភ្នំពេញៈ កម្មករសំណង់ម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ ខណៈពេលជិះម៉ូតូមួយគ្រឿងត្រូវរថយន្តដឹកក្រឡុកស៊ីម៉ង់ត៍ មិនចាំស្លាកលេខបើកកៀរដួលបោកក្បាលផ្ទប់នឹងថ្នល់ស្លាប់នៅកន្លែង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង០០នាទីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ខាងលិចរង្វង់មូលគល់ស្ពានព្រែកព្នៅ្រហែល ៥០ម៉ែត្រ ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនងគ្រោះឈ្មោះ ផុន ចិនរ៉ា ស្នាក់នៅភូមិគៀនឃ្លាំង…