អាជ្ញាធរចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់ក្លាសេ ០១កន្លែង នៅខណ្ឌឫស្សីកែវ

ភ្នំពេញៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ FCC បានឲ្យដឹងថា នៅថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីបានទទួលការណែនាំពី ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីសារធាតុញៀន នៅចំណុចផ្ទះសំណាក់កាកា

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៥នឹង៣០នាទី នៅចំណុចបន្ទប់លេខ៩៩៩ ផ្ទះសំណាក់កាកា ផ្លូវវត្តទួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ញឹម…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចផ្លាកលេខរថយន្តរបស់មេធាវី

ភ្នំពេញៈ នគរបាលប៉ុស្តិ៍ឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចស្លាកលេខរថយន្តម្នាក់កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៨ កញ្ញា ២០២០ ចំណុចផ្ទះលេខ១៩E ផ្លូវបេតុង ក្រុមទី១៣ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។ ជនរងគ្រោះឈ្មោះ អ៊ី សុខជាង ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ មុខរបរ មេធាវី…

បុរសជនជាតិឥស្លាមម្នាក់ លោតសម្លាប់ខ្លួនពីលើផ្ទះជាន់ទី២ ប៉ុន្តែមិនស្លាប់បានត្រឹមបាក់ភ្លៅ និងចង្កេះ ដេកស្រែកថ្ងូរពេញផ្លូវ

ភ្នំពេញៈ នៅវេលាម៉ោង ៨និង២០នាទីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីមនុស្សលោតពីលើផ្ទះ។ ជនរងគ្រោះឈ្មោះ ម៉ាត់ យ៉ាលីន ភេទប្រុស អាយុ ៣៣ឆ្នាំ ជាជនជាតិខ្មែរ ឥស្លាម មានស្រុកកំណើតនៅសង្កាត់ច្រាំងចំរះ២…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទឆរបោកម៉ូតូ

ភ្នំពេញៈ យោងតាមផេករបស់ស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង០៩និង៣០នាទី ជនរងគ្រោះ និងជនសង្ស័យ ជាសង្សាគ្នានាំគ្នាជិះម៉ូតូម៉ាក Honda Scopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១IB-២១៧៣ ទៅវត្តពេលមកដល់ផ្ទះវិញនៅភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌ ច្បារអំពៅ ជនសង្ស័យក៏បានប្រើល្បិច ខ្ចីម៉ូតូជនរងគ្រោះដោយប្រាប់ថា…

អ្នកស្លាប់និងរបួសជាង១០នាក់បន្ទាប់ពីរថយន្តបុកគ្នានៅខេត្តសៀមរាប

សៀមរាបៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត២គ្រឿងបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើនអ្នក កើតហេតុកាលពីវេលាម៉ោង៤និង០០នាទី ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចទល់មុខផ្ទះឈ្មោះឈន់ សុខ ស្ថិតនៅក្នុងភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៦៨- ២៦៩ លើផ្លូវជាតិលេខ ៦ ។…

ស្រ្តីម្នាក់មានជំងឺប្រចាំកាយ និងប្ដីលែងលះទៀត ក៏សម្រេចចិត្តចងកសម្លាប់ខ្លួន ចោលកូនស្រីអាយុ ៣ឆ្នាំឲ្យកំព្រាម្ដាយ

ភ្នំពេញៈ ស្ត្រីម្នាក់សង្ស័យតូចចិត្តមានជំងឺប្រចាំកាយរាប់ឆ្នាំ បូករួមនិងប្ដីលែងលះទៀតនោះ ក៏សម្រេចចិត្តធ្វើអត្តឃាត (ចង .ក) សម្លាប់ខ្លួនក្នុងបន្ទប់ ផ្ទះល្វែងមួយកន្លែងជាប់ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ដោយបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកជិតខាងនៅវេលាម៉ោង ៩យប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ។ សពជនរងគ្រោះឈ្មោះ ហួត សុភា…

បញ្ជូនជនដែលត្រូវចោទចំនួន៤នាក់ ទៅមណ្ឌលអប់រំកែប្រែ ម១ តាមដីកា បង្គាប់អោយឃុំខ្លួន របស់ចៅក្រមស៊ើបសួរពីបទ ឆបោកនិងសម្អាតប្រាក់

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គេហទំព័រ និងព័ត៌មានអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មាន ពីនាយកដ្ឋានព័ត៌មានវិទ្យា នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ កាលពីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ករណីបញ្ជូនជនដែលត្រូវចោទចំនួន៤នាក់ ទៅមណ្ឌល អប់រំកែប្រែ ម១ តាមដីកាបង្គាប់អោយឃុំខ្លួន របស់ចៅក្រមស៊ើបសួរពីបទ ឆបោកនិងសម្អាតប្រាក់។ គួររំលឹកថា…

Update៖ ជនសង្ស័យម្នាក់ ឆ្លៀតឱកាសសមត្ថកិច្ចមមាញឹក រត់គេចខ្លួនបាត់ លុះព្រឹកទ្បើងឃើញសពអណ្តែតទឹក ទាំងដៃជាប់ខ្នោះ

ភ្នំពេញៈ កាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី ៤ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតក្នុងទឹកទន្លេសាប សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីប្រទះសពបុរសម្នាក់ អណ្ដែតទឹកទាំងដៃជាប់ខ្នោះ។ សពត្រូវបានគេស្គាល់ឈ្មោះ ថាច់ ភារម្យ អាយុ២១ឆ្នាំ មុខរបរកម្មករខ្សាច់ ស្នាក់នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។…

Update៖ ជនសង្ស័យ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ទាក់ទងនឹងករណីផ្សេងៗគ្នា នៅខណ្ឌដូនពេញ

ភ្នំពេញៈ សមត្ថកិច្ចប៉ុស្តិ៍ស្រះចក ឃាត់ខ្លួនជនសង្ស័យ ៤នាក់ជាបន្តបន្ទាប់ ទាក់ទងនឹងករណីផ្សេងគ្នា ក្នុងមូលដ្ឋានរបស់ខ្លួន។ ករណីទី១នៅវេលាម៉ោង១ រំលងអធ្រាតឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ បានធ្វើការឃាត់ជនសង្ស័យម្នាក់ ពីបទ៖ លួចមានស្ថានទម្ងន់ទោស យកអាវុធសំប៉ែតមុខស្រួច ភ្ជង់យកកាបូបលុយ ត្រង់ចំណុចផ្ទះលេខ០៧ ផ្លូវលេខ៤៧ ក្រុមទី២០២ ភូមិ១៥ សង្កាត់ស្រះចក…