គ្រោះថ្នាក់ចរាចរណ៍ រថយន្តTOYOTA COROLLA បុកម៉ូតូមួយគ្រឿង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់

កំពង់ស្ពឺ៖ យុវតីម្នាក់ត្រូវបានរយន្តបុក និងកិនស្លាប់នៅនឹងកន្លែង និងស្ត្រីជាអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៨ ខែមករាឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ចំណុចអូរព្រុង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នគរបាលមូលដ្ឋានស្រុកឱរ៉ាល់ បានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តTOYOTA COROLLA សេរីឆ្នាំ២០០៣ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ២AB-…

ស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់ ករណីរថយន្តបុកជាមួយម៉ូតូ នៅស្រុកឱរ៉ាល់

កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នាថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៦ និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង​រថយន្ត និងម៉ូតូ បណ្តាលស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ស្ថិតនៅលើផ្លូវជាតិលេខ៤៤ (២៩-៣០)…

ចោរឆក់ជំនាញ ៣នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ ខ្លួន និងបញ្ជូនទៅតុលាការ!!!

ភ្នំពេញៈ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ កាលពីពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខសាលារៀន IU ស្ថិតនៅផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង០៣នាក់មានឈ្មោះ…

កម្លាំងសមត្ថកិច្ចពីរខេត្តសហការគ្នា បង្រ្កាបមុខសញ្ញាជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពលួចម៉ូតូ

សៀមរាបៈ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៨ និង៣០នាទីព្រឹក យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី អ៊ុ ចំរើន ស្នងការរងទទួលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ និងកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋានស្រុកស្វាយលើ…

មន្ត្រីជំនាញឃាត់រថយន្ត០២គ្រឿង ដែលផ្ទុកនូវបង្គាក្លាសេ បាននាំចូលមកតាមទិសដៅខេត្តកំពត

កំពតៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា​ ក្រោយពីបានរកឃើញរថយន្តដឹកគ្រឿងសមុទ្រ ដែលមានចាក់បញ្ចូលសារធាតុចាហួយ ( CMC) កាលពីសប្តាហ៍កន្លងទៅ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តកំពត ក្រោមការសម្របសម្រួលដោយលោក ឈារី ម៉ារ៉ូ…

មានអ្នកស្លាប់ករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពត

កំពតៈ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៤និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង លើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១០និង១១១ ទិសដៅពីកើតទៅលិច ស្ថិតនៅភូមិព្រេច ឃុំបឹងនិមល។ អ្នកបើកបររថយន្តឈ្មោះយ៉ាង សាញ់ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិទួលកកោះ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។…

ឆេះ​រោងចក្រកាលម្សិលមិញ!​​​ បណ្តាលឲ្យខូចខាតសម្ភារៈជាច្រើន

អគារ​ផ្ទុក​សម្ភារៈ​មួយ​ខ្នង​ទំហំ​ ៣៥​ម៉ែត្រ x ៤០​ម៉ែត្រ ធ្វើ​ពី​ថ្ម​ប្រក់​ស័ង្កសី ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ដោយឡែក​សម្ភារៈ​ដែលជា​សង្វាក់​ផលិតកម្ម​រាប់សិប​តោន​ក៏ត្រូវ​ឆេះ​អស់​ផងដែរ​។ លោក ឌុ​ក ធី​យ៉ា អធិការនគរបាល​ស្រុក​ត្រាំកក់​ បាន​ឲ្យ​ដឹងថា តាម​របាយការណ៍​នៃ​ការខាតបង់​ពី​ខាង​រោងចក្រ​មាន​៖ *​សំបក​កា​តុង​១០​តោន​ *​អាវ​ស្តុក​២០០០​កា​តុង​ *​ស្នោ​អេ​ប៉ុង​៥០​តោន​ *​ម៉ាស៊ីន​ក្រឡុក​ស៊ីម៉ង់ត៍​០១​គ្រឿង​ *​រថយន្ត​កុង​ទឺ​ន័​រ​០១​គ្រឿង​ *​ម៉ូតូ​០៤​គ្រឿង​។ ចំណែក​កម្មករ​កម្មការិនី​មិនមាន​រងគ្រោះ​ស្លាប់​ឬ​របួស​នោះទេ​។…

ករណី​អគ្គីភ័យ​ឆាប​ឆេះ​រោងចក្រកាត់ដេរមួយកន្លែង នៅស្រុកត្រាំកក់​ ខេត្តតាកែវ

រោងចក្រដេរអាវពោងសម្រាប់ហែលទឹក និងដេរកាបូបមួយកន្លែងនៅស្រុកត្រាំកក់ត្រូវបានអគ្គីភ័យឆាបឆេះបំផ្លាញ​ខូចខាតអស់សម្ភារជាច្រើន ខណៈរថយន្តពន្លត់អគ្គីភ័យខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តកំពតមកជួយបាញ់ទឹកពន្លត់អស់ប្រមាណ៦០រថយន្ត។ ហេតុការណ៍អគ្គីភ័យឆាបឆេះរោងចក្រនេះបានកើតឡើងនៅចំណុចខាងកើតផ្លូវជាតិលេខ៣ក្នុងភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ វេលាម៉ោង ១១ នឹង ៤០នាទីថ្ងៃ ទី២១ ខែមករា ឆ្នាំ២០២២ ខណៈកម្មករ កម្មការីនី ដល់ម៉ោងសម្រាកចេញមកហូបបាយ។ តាមសម្តីកម្មកររោងចក្របម្រើការក្នុងក្រុមហ៊ុននេះឲ្យដឹងថា…

សូមប្រុងប្រយ័ត្ន! មន្ត្រីជំនាញស្ទាក់ចាប់ និងត្រួតពិនិត្យរកឃើញគ្រឿងសមុទ្រ មានសារធាតុគីមីចាក់ចាហួយ

កំពតៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក្រោមការសម្របសម្រួលពីលោក ឈារី ម៉ារូ ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តកំពត មន្ត្រី ក.ប.ប. ប្រចាំខេត្តកំពត សហការជាមួយអាជ្ញាធរដែនដី បានធ្វើការត្រួតពិនិត្យរថយន្តដឹកគ្រឿងសមុទ្រចំនួន០៣ ផ្ទុកបង្គាស្រស់…

​កម្លាំងសមត្ថកិច្ចបំបែកសំបុក​ក្រុម​ចោរ​បន្លំ​លួច​នៅ​កន្លែង​វេរ​លុយ​ ​ដូរ​លុយ​ និងឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ១២​នាក់​

​កំពង់ធំ​ ៖​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ ធ្វើការ​បង្ក្រាប​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៧​នាក់​ ។​ ​ករណី​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ ត្រង់​ចំណុច​សណ្ឋាគារ​វ​ល្លិ៍​មាស​ ភូមិ​ដំរី​ជាន់​ខ្លា​ សង្កាត់​ដំរី​ជាន់​ខ្លា​ ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ​ ។​ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​…