ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ព្រៃវែងៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ភូមិស្វាយអាត់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ បង្កឲ្យជនរងគ្រោះឈ្មោះ សំ ឡាក់ ភេទប្រុស អាយុ ៦៩ឆ្នាំ រងរបួសធ្ងន់ធ្ងរ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

ដំណឹងស្វែងរកកូនស្រី ដែលបាត់ចេញពីផ្ទះ ពេលនេះឪពុកម្ដាយមានការព្រួយបារម្ភយ៉ាងខ្លាំង

ព្រៃវែងៈ ដំណឹងបាត់ក្មេងស្រីម្នាក់ដែលរស់នៅភូមិស្នួល ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីម៉ោង ៣រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បើបងប្អូនពូមីងបានឃើញជួយទំនាក់ទំនងមកលេខគាត់ផ្ទាល់៖ 096 65 58 060៕

សម្តេចតេជោ ហ៊ុន សែន បានសម្រេចបន្តផ្តល់ជំនួយឧបត្ថម្ភជាថវិកាចំនួន ២៤៩០លានរៀលទៀត ដល់បណ្តាខេត្តចំនួន២២ ដើម្បីរៀបចំធ្វើចត្តាឡីស័ក

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្តផ្តល់ជំនួយឧបត្ថម្ភជាថវិកាចំនួន ២៤៩០លានរៀលទៀត ដល់បណ្តាខេត្តចំនួន២២ ដើម្បីរៀបចំធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១៦ ដល់២២ ខែឧសភា ឆ្នាំ២០២១។ គួរបញ្ជាក់ផងដែរថា ខេត្តទាំង២២នោះមាន៖ ខេត្តបាត់ដំបង ទទួលបាន ២៨០លានរៀល,…

ខេត្តបាត់ដំបង​៖ សមត្ថកិច្ចនគរ​បាលបានឃាត់មនុស្សជាមេខ្យល់ចំនួន ០២នាក់និងពលករចំនួន ១៧នាក់​ ឆ្លងដែនដោយខុស​ច្បាប់

​បាត់ដំបង​ ៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​និង​ស្រុក​កំ​រៀង​ បាន​ធ្វើការ​ទប់ស្កាត់​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ថៃ​ ចំនួន​០២​លើក​ ឃាត់ខ្លួន​មេខ្យល់​ចំនួន​០៤​នាក់​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ និង​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ចំនួន​២៣​នាក់​ ស្រី​៣​នាក់​ធ្វើការ​អប់រំ​ ។​ ​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​ធ្វើ​នៅ​ចំណុច​កងអនុសេនាតូច​លេខ​៣​ ចំណុះ​ផ្នែក​សឹក​រង​ស្រុក​ភ្នំព្រឹក​ ស្ថិត​ក្នុងភូមិ​ភ្នំ​តូច​ ឃុំ​ពេជ្រ​ចិន្ដា​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ វេលា​ម៉ោង​០៥​និង​៥៥​នាទី​ ដោយ​កម្លាំង​នគរបាល​ស្រុក​ភ្នំព្រឹក​ សហការ​ជាមួយ​កម្លាំង​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​៨១៩​…

សមត្ថកិច្ចឃាត់ខ្លួនមេខ្យល់នាំមនុស្សឆ្លងដែនដោយខុសច្បាប់ចំនួន ០២នាក់ និងពលករចំនួន ១៧នាក់

បាត់ដំបងៈ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ចាប់ពីវេលាម៉ោង ៥រហូតដល់ម៉ោង ៦ល្ងាច នៅចំណុចភូមិសាស្រ្តទទួលខុសត្រូវដោយកងអនុសេ នាតូច លេខ៣ ចំណុះផ្នែកសឹករងស្រុកភ្នំព្រឹកស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាមយោបល់ ដឹកនាំរបស់លោក សេនីយ៍ទោ សាត គឹមសាន ស្នងការ…

នគរបាលក្រុងហូជីមិញ និងខេត្ត ឡុង អាង វៀតណាម ឧបត្ថម្ភសម្ភារៈសុខាភិបាល និងថវិកា ជូននគរបាលរាជនីភ្នំពេញ នគរបាលខេត្តស្វាយរៀង និងខេត្តព្រៃវែង សម្រាប់ប្រើប្រាស់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ភ្នំពេញ៖សម្ភារៈសុខាភិបាលជាច្រើន រួមនឹងថវិកា មួយចំនួន បំលើការងារប្រយទ្ធប្រឆាំងជំងឺកូវីដ១៩ត្រូវបាន នគរបាល ក្រុងហូជីមិញ និងនគរបាលខេត្តឡុង អាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាមឧបត្ថម្ភជូននគរបាលរាជធានីភ្នំពេញ នគរបាលខេត្តស្វាយរៀង និងនគរបាលខេត្តព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីយកទៅប្រើប្រាស់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅគ្រាដែលនគរបាលនៃក្រុងខេត្តនៃប្រទេសទាំង២បាននឹងនៅជួរមុខចូលរួមក្នុងកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជំងឺដ៏កាចសាហាវនេះបានកំពុងឆ្លងរីករាលដាលនៅក្នុងសហគមន៍នៃប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលនាំឱ្យប្រជាពលរដ្ឋនៃប្រទេសទាំង២នេះស្លាប់ជាបន្តបន្ទាប់ផងដែរ ។ ពិធីប្រគល់និងទទួលសម្ភារៈសុខាភិបាលបានធ្វើឡើងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវលិ៍្ល ខេត្តស្វាយរៀង…

ករណីភ្លៀងនិងខ្យល់កន្ត្រាក់ខ្លាំង បណ្ដាលឲ្យប៉ះពាល់ផ្ទះពលរដ្ឋចំនួន៤៣ខ្នងខូចខាត នៅខេត្តព្រៃវែង

ព្រៃវែងៈ យោងតាមផេក ក្រសួងធនធានទឹក ​និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ យប់ម្សិលមិញ មានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់យ៉ាងខ្លាំង ដែលបានបណ្ដាលឲ្យប៉ះពាល់ផ្ទះ របស់ប្រជាពលរដ្ឋសរុបចំនួន៤៣ខ្នងផ្ទះ ក្នុងខេត្តព្រៃវែង ។ ករណីគ្រោះធម្មជាតិខាងលើនេះ បណ្តាលឲ្យប៉ះពាល់ដល់ស្រុកចំនួន៥ នៅខេត្តព្រៃវែងរួមមាន៖ ១. ស្រុកកំពង់ត្របែក…

បីខេត្តនេះ! សម្រួលវិធានការសម្រាប់ប្រជាពលរដ្ឋ ដែលចង់ធ្វើដំណើរឆ្លងកាត់ និងចេញចូល

– អភិបាលខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី៖ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា ប្រជាពលរដ្ឋដែលឆ្លងកាត់ខេត្តព្រៃវែង គឺឆ្លងកាត់បានធម្មតា ។ ចំពោះប្រជាពលរដ្ឋដែលចូលមកកាន់ទឹកដីខេត្តព្រៃវែង ក៏ចូលមកធម្មតា ដោយត្រូវអនុវត្តតាមវិធានសុខាភិបាល ៣ការពារ ៣កុំ ។ ក្នុងករណីបងប្អូនមកពីតំបន់ក្រហម តំបន់ផ្ទុះ ឬបងប្អូនមានរោគសញ្ញាគួរឲ្យសង្ស័យ អាជ្ញាធរនិងយកបងប្អូនមកធ្វេីចត្តាឡីស័ក ១៤ថ្ងៃ…

រដ្ឋបាលស្រុកកំពង់ត្របែក បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៤នាក់ នៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង

រដ្ឋបាលស្រុកកំពង់ត្របែក បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៤នាក់ នៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ជនសង្ស័យ៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនដកហូតសារធាតុញៀន៦កញ្ចប់ធំ

កណ្តាលៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យប្រុសស្រីចំនួន៤នាក់ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅបង្ក្រាបឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ប្រតិបត្តិការនេះសមត្ថកិច្ចបានធ្វើនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២៣និង៣០នាទីចំណុចលើផ្លូវបេតុង ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យចំនួន០៤នាក់៖១-ឈ្មោះទន-ចាន់នី ភេទប្រុស​អាយុ៣៤ឆ្នាំរស់នៅភូមិជំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ ក្រុងភ្នំពេញ មុខរបរលក់បន្លែ។ ២-ឈ្មោះថា-រចន្នី ភេទស្រី អាយុ១៨ឆ្នាំរស់នៅភូមិស្នេហ៍ឃុំធាយ…