ពុលស្លឹកដំឡូងមី បណ្តាលឲ្យងាប់គោចំនួន៦ក្បាលនៅខេត្តរតនៈគិរី

រតនគរីៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីគោចំនួន៦ក្បាល បានងាប់ជាបន្តបន្ទាប់ ដោយសារតែគោទាំងនេះ បានទៅស៊ីស្លឹកដំឡូងមី។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិចង​ ឃុំញ៉ាង​ ស្រុកអណ្តូងមាស ខេត្តរតនគិរី។ សូមបញ្ជាក់ថា គោទាំង៦ក្បាលនេះមានម្ចាស់ផ្សេងៗគ្នា អ្នកខ្លះងាប់អស់២ក្បាល អ្នកខ្លះងាប់អស់១ក្បាល ហើយតាមការសន្និដ្ឋានរបស់គ្រូពេទ្យ បានឲ្យដឹងថា ការងាប់របស់សត្វគោទាំងនេះ…

ជាងផ្សារដែករបស់សិប្បកម្ម ឈាងរ៉ា (ញ៉ាញ់) ម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម

រតនគិរីៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានបុរសម្នាក់ ជាជាងផ្សារដែករបស់សិប្បកម្ម ឈាងរ៉ា (ញ៉ាញ់)ម្នាក់ ត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់នៅផ្ទះយីហោ បែប ប៊ី ម៉ាត ក្នុងភូមិជយ័ជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ អ្នកស្លាប់មានឈ្មោះ ធា ភេទប្រុស…

ក្មេងប្រុសម្នាក់ ទាញខ្សែលេងដែលគេចងនៅសសរហាលខោ​អាវ បាក់គល់​ដួលសង្កត់ពីលើស្លាប់យ៉ាងអាណោចអាធម៌!

រតនគិរីៈ សមត្ថកិច្ចបានប្រាប់ Post News ថា កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីបាក់គល់សសរដួលសង្កត់ពីលើក្មេងម្នាក់ បណ្តាលឲ្យស្លាប់ នៅចំណុចល្អឺនកាំងមីស ភូមិល្អឺនកាំងមីស ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។ ជនរងគ្រោឈ្មោះ សុខ នុត ភេទប្រុស…

បើក​គោយន្តកន្រ្តៃមិនប្រយ័ត្ន បណ្តាលឲ្យក្រឡាប់ស្លាប់ស្រ្តីម្នាក់!

រតនគិរីៈ កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីស្រ្តីម្នាក់បើកបរគោយន្តកន្ត្រៃមិនប្រយ័ត្នបណ្តាលឲ្យក្រឡាប់សង្កត់ស្លាប់ នៅចំណុចអូរជឹម ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ ជនរងគ្រោះមានឈ្មោះ ញ៉ាវ មុំ អាយុ២៤ឆ្នាំស្នាក់នៅ​​ភូមិ​ឃុំកើតហេតុ។ ​​ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យរួចបានប្រគល់សាសពឲ្យទៅក្រមគ្រួសារធ្វើបុណ្យតាប្រពៃណី៕

សមត្ថកិច្ចរកឃើញ ស្ករគ្រាប់ ទឹកក្រូច តែសញ្ញាមេដៃ ខូចគុណភាពលក់លើទីផ្សារ

រតនគិរីៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តរតនគិរី បានចុះត្រួតពិនិត្យទំនិញ និងធ្វើតេស្តបឋម ដើម្បីរកផលិតផលខូចគុណភាព ហួសកាលបរិច្ឆទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នៅផ្សារបានលុង និងផ្សារកូនមុំ ហើយមន្ត្រីជំនាញបានធ្វើតេស្តបឋម ទៅលើគ្រឿងសមុទ្រ និងទំនិញមួយចំនួនទៀត។ ជាលទ្ធផល មន្រ្តីកាំកុងត្រូលពុំបានរកឃើញសារធាតុគីមីហាមឃាត់នៅក្នុងគ្រឿងសមុទ្រនោះទេ…

រថយន្តពីរគ្រឿងពន្លះគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង

រតនគិរីៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹង តែសំណាងល្អមិនបង្កឲ្យភាគីទាំងសងខាងរងគ្រោះឡើយ ដែលហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៥ និង៥០នាទីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវបំបែកជាបួន តាមបណ្តោយផ្លូវជាតិលេខ៧៨ ទល់មុខនឹងធនាគារABA ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ សមត្ថកិច្ចបានឲ្យដឹងថា នៅមុនកើតហេតុមានរថយន្ដម៉ាក Ford Ranger…

ប្រជាពលរដ្ឋប្រមាណ១៦០នាក់ ដែលពុលចំណីអាហារក្នុងពិធីបុណ្យសពអ្នកភូមិ ពេលនេះបានធូរស្បើយហើយ!

រតនគិរីៈ សមត្ថកិច្ចបានប្រាប់Post News ថា មានករណីមនុស្សប្រមាណជា១៦០នាក់ បានពុលចំណីអាហារនៅក្នុងពិធីបុណ្យសពអ្នកភូមិ បណ្តាលឲ្យកើតមានអាការៈ ចុក រាក ក្អួត ជាបន្តបន្ទាប់ ត្រូវបានបញ្ជូនទៅកាន់ទីស្នាក់ការភូមិដើម្បីឲ្យគ្រូពេទ្យធ្វើការពិនិត្យនិងព្យាបាល។ ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៤៥នាទី រសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិល្អើនក្រែន ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។…

សំណាង១ក្នុង១០០០គ្រោះថ្នាក់! យុវជនម្នាក់ត្រូវសត្វខ្លាឃ្មុំខាំ មិនស្លាប់តែ…

រតនគិរីៈ កាលពីវេលាម៉ោង១និង៤០នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីយុវជនវ័យ១៦ឆ្នាំម្នាក់ឈ្មោះ ណយ សឺអ៊ី ជនជាតិទំពួន ត្រូវបានសត្វខ្លាឃ្មុំខាំ ខណៈដែលកំពុងអង្គុយមើលអង្គុបដាក់សត្វព្រៃជាមួយឪពុក បណ្តាលឲ្យរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងនៅចំណុចក្នុងព្រៃ ភូមិទំពួងរឺងតូច ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។ ក្រោយកើតហេតុ យុវជនដែលរងរបួសខាងលើ ត្រូវបានបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យ៕

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ធវៈ!

​រតនគិរីៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ធវៈ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចចំការភ្នំទុង នៅម៉ឺនថាំង១ ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។ ជនរងគ្រោះអាយុ៣៥ឆ្នាំ ជនជាតិគ្រឹង។ ជនសង្ស័ឈ្មោះ តាយ៉ាវ ភេទប្រុស បច្ចុប្បន្នជាកម្មករចាំចម្ការ នៅអូក្រូច។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន…

​រដ្ឋបាលខេត្តរតនគិរី៖ ប្រារព្ធពិធីប្រណាំងទូកនៅបរិវេណបឹងកន្សែង នៅថ្ងៃទី១៧-១៨ខែវិច្ឆិកាខាងមុននេះ…

​រដ្ឋបាលខេត្តរតនគិរី ប្រារព្ធពិធីប្រណាំងទូកនៅបរិវេណបឹងកន្សែង នៅថ្ងៃទី១៧-១៨ខែវិច្ឆិកាខាងមុននេះ៖