ស្រវឹងទាស់ពាក្យសម្តី! លែងគិតក្មួយពូ ដាក់មួយអង្រែ​បែកក្បាល..

​រតនគិរីៈ លោកអធិការរងស្រុកបរកែវ ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា មានករណីហិង្សាមួយបានកើតឡើង នៅវេលាម៉ោង៧ និង៩នាទីយប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នៅភូមិកក់ ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី។ ជនសង្ស័យមានឈ្មោះ សេវ ទើយ…

តុលាការខេត្តរតនគិរី បង្គាប់ឲ្យចាប់ខ្លួនអតីតអភិបាលក្រុងបានលុង ក្រោយពីបានដោះលែងម្តងរួចហើយ

ភ្នំពេញៈ ក្រោយពីបាន ដោះលែង ឲ្យមានសេរីភាពក្រោម ហេតុផល ដាក់ឲ្យនូវក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៧កន្លងទៅនោះ ឥឡូវ តុលាការខេត្តរតនគិរី ដដែល បានចេញដីកា បង្គាប់ឲ្យសមត្ដកិច្ចចាប់ខ្លួន អតីត អភិបាលក្រុងបានលុង ញាត់គុក ព្រោះតែ ជនត្រូវចោទ បានរត់គេចខ្លួនពីលំនៅដ្ឋាន និងមិនគោរពតាម…

(មានវីដេអូ) សិស្សវិទ្យាល័យភូមិថ្មី ដែលដួលសន្លប់ជាច្រើននាក់កាលពីព្រឹកមិញ ពេលនេះបានធូរស្បើយហើយ!

រតនគិរីៈ មានករណីសិស្សវិទ្យាល័យភូមិថ្មីជាង៣០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចវិទ្យាល័យភូមិថ្មី ភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះសិស្សដែលដួលសន្លប់នោះភាគច្រើនជាមនុស្សស្រី មានអាយុចាប់ពី១៣ ទៅ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៧ ហើយបន្ទាប់ពីកើតហេតុភ្លាមៗ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន…

ស៊យហួស! ជិះបុកម៉ូតូគ្រូខ្លួនឯងហើយរបួសធ្ងន់ទៀត…

​រតនគិរីៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូបញ្ច្រាសទិសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១និង២០នាទីថ្ងៃត្រង់ ទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវកោង ចំការរបស់ឈ្មោះចាន់ ថនតឿង លើផ្លូវលំចូលទៅភូមិគ្រេះ ស្ថិតក្នុងភូមិសាទុក ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។ អ្នកបង្កឈ្មោះ យាម ចាងុក ភេទប្រុស អាយុ១៣ឆ្នាំ…

អាណិតគាត់ណាស់! គាំងបេះដូងដេកស្លាប់..

រតនគិរីៈ លោកវរសេនីយ៍ទោ ថេង ច័ន្ទធី អធិការនគរបាលស្រុកលំផាត់ បានប្រាប់Post Newsថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៣និង៣០នាទីរសៀល មានករណីបុរសម្នាក់គាំងបេះដូងស្លាប់ នៅត្រង់ចំណុចការដ្ឋានសាងសង់សាលាអនុវិទ្យាល័យ ភូមិសាមុត្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ ជនរងគ្រោះមានឈ្មោះ ជុំ ជាតិ…

ធាតុអាកាស នៅបន្តភាពត្រជាក់ខ្លាំង ស្អែក១ថ្ងៃទៀត!

ភ្នំពេញៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ធាតុអាកាសត្រជាក់ខ្លាំង នឹងបន្តគ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា១ថ្ងៃទៀត (ថ្ងៃទី២១ ខែធ្នូ)។ ចាប់ពីថ្ងៃទី២២-៣១ ខែធ្នូ សីតុណ្ហភាពអប្បរមាក្នុងក្របខ័ណ្ឌទូទាំងប្រទេស នឹងចាប់កើនឡើងមកនៅក្នុងរង្វង់ពី២៣-២៤ អស្សារសេ លើកលែងតែខេត្តមួយចំនួនដូចជា ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី…

ទើបតែទិញម៉ូតូមិនទាន់បានជិះផង ចោរវែងមាណខ្ចីជិះធ្វើព្រងើយ!

រតនគិរីៈ លោកអធិការរងស្រុកបានលុង ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតឺន បានឃាត់ជនសង្ស័យម្នាក់ នៅចំណុចភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី ដែលជាប់ពាក់ព័ន្ធ ករណី ចោរកម្មលួចម៉ូតូ…

លួចម៉ូតូពីស្ទឹងត្រែង មកជាប់ខ្នោះនៅរតនគិរី!

ស្ទឹងត្រែងៈ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីចោរកម្ម ខណៈដែលលួចយកម៉ូតូ១គ្រឿងបានសម្រេច។ ជនសង្ស័យមានឈ្មោះ ហម ថង ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង…

ស្រីស្អាតជិះម៉ូតូម៉ាកឆ្លាម ធ្លាក់ប្រឡាយស្លាប់!

រតនគិរីៈ លោកមេប៉ុស្តិ៍តាលាវ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយនារីម្នាក់ មានអាយុ២៣ឆ្នាំ បើកម៉ូតូកែច្នៃមួយគ្រឿង ម៉ាកឆ្លាម អត់ស្លាកលេខ បើកក្នុងល្បឿនលឿន ជ្រុលចង្កូតធ្លាក់ចូលប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវក្រាលគ្រួសក្រហម ភូមិកាណាតធំ…

កុំចេះតែហ៊ាន ចង់ទម្លាយរូបអាក្រាតជាថ្នូរនឹងលុយផង!!!..

​រតនគិរីៈ លោកប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តរតនគិរី បានប្រាប់Post Newsថា មានករណីចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ​ពាក់ព័ន្ធនឹងករណីគំរាមទារប្រាក់ចំនួន១ពាន់ដុល្លារពីនារីម្នាក់។ ហេតុការណ៍នេះបានកើតឡើង វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិដេស ឃុំស្រុក ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ យោងតាមពាក្យបណ្តឹង ជនរងគ្រោះឈ្មោះ ស.រ.រ.ហ.ម…