មានករណីអគ្គិភ័យ ភ្លើងឆេះព្រៃ អស់ប្រហែល ១៥ ហិចតា នៅខេត្តសៀមរាប

ខេត្តសៀមរាប ៖ នៅថ្ងៃអង្គារ ៧ កើត ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៨​ និង០០នាទី មានករណីអគ្គិភ័យ ភ្លើងឆេះព្រៃស្ថិតនៅភូមិសាស្ត្រ ភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប…

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បង្ក្រាបជនសង្ស័យ៤នាក់ ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន

សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៣និង ៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបបទសមគំនិត រក្សាទុក ជួញដូរ សម្រួល…

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី លួច

សៀមរាបៈ កាលពីថ្ងទី១៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៧និង១០នាទី ស្ថិតនៅក្នុងក្រុមទី៥ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ជនរងគ្រោះឈ្មោះ ហឿន វីរៈ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរលក់ដូរ កំពុងស្ថិតនៅក្នុងផ្ទះក៏ស្រាប់តែដាច់ចរន្តអគ្គិសនីដែលប្រើប្រាស់ប្រចាំថ្ងៃ ដោយមានការសង្ស័យជនរងគ្រោះបានដើរទៅមើលប្រអប់ឌីសង់ទ័រ ត្រង់បង្គោលភ្លើងរបស់អគ្គិសនីសៀមរាប…

សម្តេចតេជោ ហ៊ុន សែន បានសម្រេចបន្តផ្តល់ជំនួយឧបត្ថម្ភជាថវិកាចំនួន ២៤៩០លានរៀលទៀត ដល់បណ្តាខេត្តចំនួន២២ ដើម្បីរៀបចំធ្វើចត្តាឡីស័ក

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្តផ្តល់ជំនួយឧបត្ថម្ភជាថវិកាចំនួន ២៤៩០លានរៀលទៀត ដល់បណ្តាខេត្តចំនួន២២ ដើម្បីរៀបចំធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១៦ ដល់២២ ខែឧសភា ឆ្នាំ២០២១។ គួរបញ្ជាក់ផងដែរថា ខេត្តទាំង២២នោះមាន៖ ខេត្តបាត់ដំបង ទទួលបាន ២៨០លានរៀល,…

ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន៖ ក្នុងឱកាសពិធីចម្រើនព្រះជន្ម ព្រះមហាក្សត្រ ចាប់ពីថ្ងៃ១៤-១៦ ខែឧសភា កម្ពុជាទទួលបានទេសចរសរុបជិត៥ម៉ឺននាក់

(ភ្នំពេញ)៖ ឯកឧត្តម​ ថោង ខុ ន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍​ថា ក្នុងឱកាសពិធីចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងថ្ងៃចុងសប្តាហ៍ទីពីរនៃខែឧសភា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែឧសភា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត៥ម៉ឺននាក់។ ឯកឧត្តម​បានថ្លែងថា ភ្ញៀវសរុបមានចំនួន ៤៩,៩៣០…

រដ្ឋបាលខេត្តសៀមរាប ប្តូរទីតាំងពិនិត្យសុខភាពបឋម និងចុះឈ្មោះអ្នកដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប មកទីតាំងថ្មីនៅវិទ្យាល័យកំពង់ក្តី

រដ្ឋបាលខេត្តសៀមរាប ប្តូរទីតាំងពិនិត្យសុខភាពបឋម និងចុះឈ្មោះអ្នកដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប មកទីតាំងថ្មីនៅវិទ្យាល័យកំពង់ក្តី ចាប់ពីម៉ោង ២២៖០០ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានប្តូរទីតាំងពិនិត្យសុខភាពបឋម និងចុះឈ្មោះ ស្កែន QR Code Stop COVID-19 “ទប់ស្កាត់ជំងឺកូវីដ-១៩” ពីចំណុចឃុំល្វែងឬស្សី ស្រុកជីក្រែង…

សាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់បុរសម្នាក់ នៅស្រុកពួក ពីបទការនាំចេញដោយមិនស្របច្បាប់ដោយឆ្លងដែនទៅប្រទេសថៃ !

សាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់បុរសម្នាក់ នៅស្រុកពួក ពីបទការនាំចេញដោយមិនស្របច្បាប់ដោយឆ្លងដែនទៅប្រទេសថៃ ! លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋានគរបាលខេត្តសៀមរាប បានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត បានសម្រេចធ្វើការចោទប្រកាន់ បុរសម្នាក់ឈ្មោះ…

សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​ធនធាន​រ៉ែ​ខុសច្បាប់​ចំនួន​ ០២​កន្លែង​ នៅ​ស្រុក​បន្ទាយស្រី​

សៀមរាប​ ៖​ កម្លាំង​ ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​ សុខ​ ភិ​រម្យ​ នាយ​រង​ការិយាល័យ​ បាន​ចុះ​ត្រួតពិនិត្យ​មើល​ទីតាំង​ជីក​យក​អាចម៍ដី​ចំនួន​០២​ទីតាំង​ ៖ -​ទីតាំង​ទី​១​ ៖​ មាន​អាជ្ញា​បណ្ណ​ចល័ត​ ប៉ុន្តែ​ពុំ​ទាន់​មានច្បាប់​កិច្ចសន្យា​ការពារ​បរិស្ថាន​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​ ដែល​ម្ចាស់​ឈ្មោះ​ ជួង​ គុយ​ ភេទ​ប្រុស​ អាយុ​…

តំបន់​ទេសចរណ៍ធម្មជាតិ​បឹង​ពារាំង កំពុងកែលំអរ​​ទៅជា​កន្លែង​ទេសចរណ៍​ដ៏​ស្រស់ស្អាត​ និងជា​បឹង​អភិរក្ស​ត្រី​ដ៏​សម្បូរបែប

សៀមរាប​៖ តំបន់​ទេសចរណ៍ធម្មជាតិ​បឹង​ពារាំង ស្ថិតនៅក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្ដ​សៀមរាប កំពុង​ត្រូវបាន​ស្ដារ​យក​អាចម៍ដី​ចេញ ដើម្បី​កែសម្រួល​បឹង​ធម្មជាតិ​មួយ​នេះ អោយទៅជា​បឹង​អភិរក្ស​ត្រី​ដ៏​សម្បូរបែប និង​កែលំអរ​ទៅជា​កន្លែង​ទេសចរណ៍​ដ៏​ស្រស់ស្អាត សម្រាប់​ទាក់ទាញ​អ្នក​ទេសចរណ៍​បន្ថែមទៀត​ក្រោយ​បញ្ចប់​ជំងឺ​កូ​វីដ​-១៩​។​ ​លោក គង់ មង្គល់ ប្រធាន​សមាគម​រមណី​យ​ដ្ឋា​ន​ទេសចរណ៍ធម្មជាតិ​បឹង​ពារាំង លោក​មានប្រសាសន៍ នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១​នេះ​ថា បឹង​ធម្មជាតិ​មួយ​នេះ មាន​មច្ឆា​ជាតិ…

ឯកឧត្តម វ៉ាត់ ចំរើន៖ បាន​ប្រកាស​សម្រេច​យកទីតាំង៥ធំៗ នឹងរៀបចំធ្វើ​កន្លែងប្រកួតស៊ីហ្គេមឆ្នាំ២០២៣

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​ប្រកាស​សម្រេច​យកទីតាំង៥ធំៗ រៀបចំធ្វើ​កន្លែងប្រកួតស៊ីហ្គេមឆ្នាំ២០២៣ មានដូចជារាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ កែប និងខេត្តកំពត។ បើ​តាម​ការ​ឱ្យ​ដឹង​ពី​អគ្គលេខាធិការរូបនេះ ការកំណត់ទីលានប្រកួតត្រូវបានសហព័ន្ធកីឡាជាតិភាគច្រើនបានឯកភាព និងយល់ស្របទៅនឹងការរៀបចំទីលានប្រកួតរបស់គណៈកម្មការទីលាននៃ CAMSOC លើកលែងតែខេត្តកំពត ដែលគ្រោងរៀបចំការប្រកួតកីឡាទូកប្រពៃណី ទូកកានូ និងកាយ៉ាក់…