ករណីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះខូចខាតបង្គោលភ្លើង ១ដើម នៅក្រុងសៀមរាប

សៀមរាបៈ ថ្ងៃអង្គារ ១៤ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៣និង៣០នាទី មានករណីអគ្គិភ័យឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះបង្គោលភ្លើង០១ដើម នៅផ្លូវបេតុងកែងបច្ឆាវត្តព្រះឥន្ទកោសីយិ៍ ស្ថិតនៅក្រុមទី៤ ភូមិទ្រាំង សង្កាត់ស្លក្រាម…

កម្ពុជាទទួលបានភ្ញៀវទេសចរជាង ៥ ម៉ឺននាក់ នៅថ្ងៃចុងសប្តាហ៍ទីបីនៃខែឧសភា

(ភ្នំពេញ)៖ ក្នុងឱកាសថ្ងៃចុងសប្តាហ៍ទីបីនៃខែឧសភា ចាប់ពីថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៥២,៨៩១ នាក់ កើនឡើង ៦.១១% ធៀបនឹងចុងសប្តាហ៍កន្លងទៅ ក្នុងនោះមានភ្ញៀវជាតិ ៥២,២៤៧ នាក់ កើនឡើង ៥.៨៤% និងភ្ញៀវបរទេសផ្ទៃក្នុង ៦៤៤ នាក់ កើនឡើង…

ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូ

សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៦និង០០ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០២និង០០ នាទី រំលងអធ្រាត្រ មានករណីអំពើលួចម៉ូតូ ០១គ្រឿង ម៉ាកហុងដា dream ស៊េរី…

របួសជាច្រើននាក់ករណីរថយន្តក្រឡាប់នៅស្រុកបន្ទាយស្រី

សៀមរាបៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា មានករណីគ្រោះថ្នាក់រារណ៍មួយដែលរថយន្តព្រូសមួយគ្រឿងសង្ស័យបើកបុកដើមឈើបណ្តាលឲ្យក្រឡាប់និងរងរបួសជាច្រើននាក់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង០០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅផ្លូវជាតិលេខ៦៧ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕  

មេបញ្ជាការរងកងទ័ពជើងគោក ចុះពិនិត្យមណ្ឌលចត្ដាឡីស័កវត្ដស្វាយក្រុងសៀមរាប ! នៅព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១

ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំនាយទាហានជាន់ខ្ពស់ចំណុះទីបញ្ជាការយោធភូមិភាគទី៤ ចុះត្រួតពិនិត្យ និងសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន ដែលជាក្រុមគ្រូពេទ្យកំពុងបំពេញភារកិច្ចនៅមណ្ឌលចត្តាឡីស័កនៅក្នុងសាលាបឋមសិក្សា វត្តស្វាយ…

ប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់នៅលើម៉ូតូ១គ្រឿងម៉ាក ZOOMER

សៀមរាបៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៨និង៥០នាទីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ មានករណីប្រទះឃើញ សាកសពបុរសម្នាក់ដេកស្លាប់ នៅលើម៉ូតូ១គ្រឿងម៉ាក ZOOMER បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ស្លាក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ ខណៈនេះកម្លាំងសមត្ថកិច្ច ជំនាញនៅក្នុងមូលដ្ឋាន…

កម្លាំងព្រហ្មទណ្ឌឃាត់ខ្លួនស្ត្រីម្នាក់ពីបទលួចមានស្ថានទម្ងន់ទោសនិងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត

កំពង់ចាមៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានបញ្ជាដល់កងកម្លាំងជំនាញនៃផែនការងារនគរបាលព្រហ្មទណ្ឌដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ ហោ អនុប្រធានផែនសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តសៀមរាបចុះអនុវត្តដីកានាំខ្លួនលេខ៤២១ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ចេញដោយចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាមបង្គាប់ឲ្យនាំខ្លួនឈ្មោះគី ចន្ថា ហៅស្រីមុំ ភេទស្រី អាយុ២៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង…

ពពុះសណ្តែក បាញ់កាញ់ មានផ្ទុកសារធាតុគីមី បូរ៉ាក់ និង ស្រាបៀរ ទឹកក្រូចកំប៉ុង ទឹកក្រូចដប ទឹកត្រី នំចម្រុះ មីកំប៉ុងហួសកាលបរិច្ឆេទត្រូវបានមន្ត្រីជំនាញសាខា ក.ប.ប. រកឃើញនៅតាមបណ្តារផ្សារ

យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួប្រជែង និងបង្ក្រាបការក្លែងបន្លំ​ CCF បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ ខេត្តរតនគិរី និងខេត្តសៀមរាប សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដីបានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ និងតាមដានតម្លៃទំនិញ នៅតាមបណ្តាផ្សារ…

ករណីអគ្គិភ័យឆាបឆេះព្រៃរនាមអស់ចំនួន ១៥ហិចតា នៅក្រុងសៀមរាប

សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃអង្គារ ៧ កើត ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៨​ និង០០នាទី មានករណីអគ្គិភ័យ ភ្លើងឆេះព្រៃស្ថិតនៅភូមិសាស្ត្រ ភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប…

អគ្គិភ័យឆេះកុដិ១ខ្នងនៅវត្តភ្នំក្រោម បណ្តាលឲ្យខូចខាតទាំងស្រុង នៅខេត្តសៀមរាប

សៀមរាបៈ នៅវេលាម៉ោង០៧ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះកុដិព្រះសង្ឃ១ខ្នង និងសម្ភារៈមួយចំនួន នៅវត្តភ្នំក្រោម អស់ទាំងស្រុង ត្រង់ចំណុចវត្ត ព្រះព្រហ្មភ្នំរំចង់ ក្រឡះវិលវង្ស សុវណ្ណបុប្ផា គិរីចុងកោះ ជម្ពូព្រឹក្សា (ហៅវត្តខ្នងភ្នំក្រោម) ស្ថិតក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។…