ឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ ករណីសម្លាប់​ប្រពន្ធ​ រួច​យក​ទៅ​ដុត​ចោល​ នៅ​ក្នុង​ដីចម្កា​រ

សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ នៅ​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០២១​ សមត្ថកិច្ច​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ សម្លាប់​ប្រពន្ធ​ រួច​យក​ទៅ​ដុត​ចោល​នៅ​ចំណុច​ដីចម្ការ​របស់​ខ្លួន ​។ ជនសង្ស័យឈ្មោះ​ អេ​ង​ អឿ​ន​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ខ្នារ​ក្រៅ ​(​ត្រពាំង​ត្បាល់​ )​ ឃុំ​កន្ទួត​…

រដ្ឋបាលខេត្តសៀមរាប សម្រេចបើកដំណើរការចេញ-ចូលឡើងវិញ តំបន់មួយចំនួន ស្ថិតក្នុងភូមិសាស្រ្តក្រុងសៀមរាប

រដ្ឋបាលខេត្តសៀមរាប សម្រេចបើកដំណើរការចេញ-ចូលឡើងវិញ ក្នុងភូមិសាស្ត្រសង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប រួមទាំងផ្សារក្រោម និងផ្សារវត្តអធ្វា ស្ថិតក្នុងភូមិសាស្រ្តក្រុងសៀមរាប ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្នក្នុងភូមិសាស្រ្តសង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប រយៈពេល១៤ថ្ងៃ…

គោយន្ត ២គ្រឿងបុកគ្នា បណ្ដាលឲ្យមនុស្ស ៤នាក់ រងរបួសធ្ងន់ស្រាល

សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃពុធ​ ២រោច ខែពិសាខ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី២៨ ខែ​មេសា​ ឆ្នាំ២០២១ វេលាម៉ោង​ ១៤និង​៣០នាទី​ នៅត្រង់ចំណុចចន្លោះបង្គោល​គីឡូម៉ែត្រលេខ​ ២៥–២៦ លើផ្លូវជាតិលេខ​២៦៤១​ ស្ថិត​ក្នុង​ភូមិត្បែងលិច​ ឃុំត្បែង​ ស្រុកបន្ទាយស្រី​ ខេត្តសៀមរាប…

រដ្ឋបាលខេត្តសៀមរាប បានអនុញ្ញាតបើកការចេញ-ចូលឡើងវិញ មន្ទីរពិសោធន៍វិជ្ជសាស្រ្ត ប្រាសាទកែវ និងទីតាំង ផ្ទះ ចំនួន១២ នៅក្នុងក្រុងសៀមរាប

    រដ្ឋបាលខេត្ត អនុញ្ញាតបើកការចេញ-ចូលឡើងវិញ មន្ទីរពិសោធន៍វិជ្ជសាស្រ្ត ប្រាសាទកែវ និងទីតាំង ផ្ទះ ចំនួន១២ នៅក្នុងក្រុងសៀមរាប ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបថា៖ ចំពោះករណីពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ អ៊ឹង ខៃលី…

អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង៤០០នាក់ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជាខេត្ដសៀមរាប !

  នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ ក្រុមអ្នកប្រកបរបររត់តាក់ស៊ី, រ៉ឺម៉កកង់បី និងផាសអែប នៅក្នុងក្រុងសៀមរាប បានបន្តមកទទួលការចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ការចាក់វ៉ាក់សាំងនៅព្រឹកមិញនេះ គឺខ្លះចាក់ដូសទី១ និងខ្លះទៀតចាក់ដូសទី២ ដែលសរុបមានចំនួនជាង៤០០នាក់។   ក្នុងដំណើរការចាក់វ៉ាក់សាំងនៅព្រឹកមិញនេះដែរ ក៏មានការចូលរួមពីអភិបាលខេត្តសៀមរាប លោក ទៀ សីហា…

រដ្ឋបាលខេត្តសៀមរាប សម្រេចបិទខ្ទប់តំបន់មួយចំនួនមុខបរិវេណមន្ទីរពេទ្យបង្អែកខេត្ត និងបរិវេណជុំវិញផ្សារកណ្តាល ក្នុងក្រុងសៀមរាប

រដ្ឋបាលខេត្តសៀមរាប សម្រេចបិទខ្ទប់តំបន់មួយចំនួនមុខបរិវេណមន្ទីរពេទ្យបង្អែកខេត្ត និងបរិវេណជុំវិញផ្សារកណ្តាល ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ១នាក់នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

អ្នករើសអេតចាយចំនួន៣នាក់ ត្រូវកម្លាំងនគរបាលក្រុងសៀមរាបឃាត់ខ្លួន ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង

សៀមរាបៈ យោងតាមផេក អធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ស្ថិតត្រងចំណុចបន្ទប់ជួល ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីជនសង្ស័យ ជាអ្នករើសអេតចាយចំនួន០៣នាក់ បែកគំនិត លួចកាត់បណ្តាញខ្សែភ្លើងរបស់មន្រ្តីអគ្គិសនីសៀមរាប រួចបម្រុងយកទៅលក់ ត្រូវកម្លាំងនគរបាលក្រុងសៀមរាប ស្រាវជ្រាវរហូតឈានដល់បង្ក្រាបបានជាក់ស្តែង…

អាជ្ញាធរខេត្តសៀមរាប បើកការចេញ ចូលឡើងវិញ ទីតាំងផ្ទះ ចំនួន២០ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២១

អាជ្ញាធរខេត្តសៀមរាប បើកការចេញ ចូលឡើងវិញ ទីតាំងផ្ទះ ចំនួន២០ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២១ ។  

រដ្ឋបាលខេត្តសៀមរាប៖ បើកការចេញ-ចូលឡើងវិញ ទីតាំងអាជីវកម្មដ្ឋាន និងផ្ទះ ចំនួន១៧ ស្ថិតនៅក្នុងភូមិសាស្រ្តក្រុងសៀមរាប

រដ្ឋបាលខេត្តបើកការចេញ-ចូលឡើងវិញ ទីតាំងអាជីវកម្មដ្ឋាន និងផ្ទះ ចំនួន១៧ ស្ថិតនៅក្នុងភូមិសាស្រ្តក្រុងសៀមរាប ចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបថា៖ ចំពោះករណីពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ អ៊ឹង ខៃលី ភេទប្រុស មុខរបរអ្នកលក់គ្រឿងក្រអូប នៅផ្សារក្រោម រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប…

អភិបាលខេត្តសៀមរាប នៅតែបន្តដាក់ច្រក ត្រួតពិនិត្យសុខភាព និងសង្កាត់ទាំង៣ ក្នុងក្រុងសៀមរាប នៅតែបន្តបិទខ្ទប់ ការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន

អភិបាលខេត្តសៀមរាប ឯកឧត្ដម ទៀ សីហា សូមជូនដំណឹងដល់មន្ត្រីរាជការសាធារណៈ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា ខេត្តសៀមរាបយើង បានអនុវត្តតាមការណែនាំរបស់រាជ រដ្ឋាភិបាល ក៏ប៉ុន្តែយើងនៅតែបន្តដាក់ច្រក ត្រួតពិនិត្យសុខភាព នៅស្រុកជីក្រែង-ស្រុកស្ទោង និងព្រំប្រទល់ស្រុកក្រឡាញ់-ស្រុកព្រះនេត្រព្រះ ដោយឡែក សង្កាត់ទាំង៣ ក្នុងក្រុងសៀមរាប នៅតែបន្តបិទខ្ទប់ ការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល…