សូមជួយShare! ពេលនេះលែងខ្វល់ទៀតហើយ ចង់ណាក៏ងាយស្រួលដែរ ផ្លូវជាតិលេខ៧យើងនឹង!..

ស្ទឹងត្រែងៈ យោងតាមផេក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានឲ្យដឹងពីសមទ្ធិផលថ្មីលើទឹកដីខេត្តក្រចេះ ដោយកំណាត់ផ្លូវជាតិលេខ៧ ( ខ្លាះស្ទុះ-អូរច្រឡង់) ជាសរសៃឈាមយ៉ាងសំខាន់ដែលបានតភ្ជាប់ខេត្តក្នុងតំបន់ភូមិភាគឦសាន ពិសេស ការធ្វើដំណើរទៅកាន់ខេត្តស្ទឹងត្រែង និងរតនគីរី ពេលនេះបានលេចជារូបរាងហើយ ក្រោយការស្តារឡើងវិញ និងលើកកម្រិតផ្លូវ ជាប្រភេទបេតុងកៅស៊ូ AC ប្រវែង ៩៣,៥៦៥គម ដោយប្រើរយៈពេលស្ថាបនា…

Update៖ ចាប់បានឃាតក​​ ដែលចាក់សម្លាប់បុរសម្នាក់ ខឹងរឿងគេហៅប្អូន​ពេលផឹកស៊ី​!

ភ្នំពេញៈ កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការសហការជាមួយ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនាយដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ជឹង នីន ពាក់ពន្ធ័ឃាតកម្ម (ចាក់និងវត្ថុចុងស្រួចបណ្តាឲ្យស្លាប់) កាលពីថ្ងៃទី០៥ខែឆ្នាំដដែល វេលាម៉ោង​២១​និង០០ នៅចំណុចតាមផ្លូវបេតុង…

ឈាមស្រែកស្បែកហៅ! ឃាតកដែលសម្លាប់គេនៅភ្នំពេញ ហើយរត់គេចទៅដល់ខេត្តស្ទឹងត្រែង ពេលនេះចាប់បានហើយ!

ស្ទឹងត្រែងៈ ជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្ម កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយគេចខ្លួនចេញពីភ្នំពេញទៅលាក់ខ្លួននៅខេត្តស្ទឹងត្រែង ពេលនេះត្រូវបាននគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលខេត្តស្ទឹងត្រែងចាប់ខ្លួនបានហើយកាលពីល្ងាច ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ​ខេត្តស្ទឹងត្រែង។ សូមបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ជឹ​ង​…

សង្ស័យដឹកឈើធ្ងន់ពេក បុរស​ម្នាក់ជិះ​​​​​ម៉ូតូដួល​ឈើ​សង្កត់ពីលើស្លាប់យ៉ាងអាណោចអាធ័ម!

ស្ទឹងត្រែងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីមានបុរសម្នាក់ជិះម៉ូតូដឹកឈើដួលបណ្តាលឈើនោះសង្កត់ពីលើស្លាប់នៅនឹងកន្លែង។ ហេតុការណ៍បានកើតឡើងកាលពីយប់​​ថ្ងៃទី២១ ខែវិច្ឆិកា​ឆ្នាំ២០១៨ ​នៅលើ​​ផ្លូវជាតិ​លេខ៩ ភូមិ​វាល​ដេញ ​ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ​ខេត្តស្ទឹងត្រែង​។ ​ជនរងគ្រោះ​ឈ្មោះ រ៉េត​ ធា​រិ​ទ្ធ ​ហៅ​ចក់ ភេទប្រុស ​អាយុ២០ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ ស្វាយ​ជ្រះ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល…

Update៖ ឆ្លងចរន្តអគ្គិសនីឆេះផ្ទះមួយ​ខ្នង ខណៈដែលម្ចាស់រវល់លក់ដូរនៅសាលារៀន!​

ស្ទឹងត្រែងៈ ផ្ទះឈើមួយខ្នងនៅខាងក្រោយសាលាខេត្តស្ទឹងត្រែង ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ត្រូវភ្លើងចេះស្ទើទាំងស្រុង កាលពីម៉ោង​៣រសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលឆេះធ្វើពីឈើ ប្រក់ក្បឿង ជើងសសរបេតុង ទំហុំ៨ម៉ែត្រ×១១ម៉ែត្រ។ ចំពោះករណីឆេះអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ម្ចាស់ផ្ទះប្តីឈ្មោះ វ៉ាន់ សុខវ៉ាន អាយុ៥៥ឆ្នាំ…

អ្នកលក់ភេសជ្ជៈ អូអ៊ិឈិម្នាក់ បង្ហោះFacebook គំរាមទារប្រាក់ចំនួន១០០០ដុល្លារពីទីតាំងប្តូរប្រាក់យីហោ ហេងឡាយ ពេលនេះខ្នោះបានសម្រេច!​

ស្ទឹងត្រែងៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ​កាលពី​ព្រឹក​ថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ក្រោយពីទទួលពាក្យបណ្តឹងរបស់ម្ចាស់ទីតាំងប្តូរប្រាក់ និងវេរលុយ យីហោ ហេង ឡាយ មានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ពាក់ព័ន្ធនឹងករណីគំរាមជំរិតទារប្រាក់​។ ក្រោយពីទទួលបានពាក្យបណ្ដឹង លោកវរសេនីយ៍ឯក…

អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅ នៅក្រុងស្ទឹងត្រែង!

ស្ទឹងត្រែងៈ ផ្ទះមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះលេបត្របាក់អស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់។ ហេតុការណ៍នេះកើតឡើងនៅរសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ក្រោយមានការភ្ញាក់ផ្អើល សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យបានចុះមកបាញ់ពន្លត់ ឲ្យរលត់ទៅវិញ ដោយមិនបណ្តាលឲ្យឆេះរាលដាលនោះទេ៕

រដ្ឋបាលខេត្តស្ទឹងត្រែង៖ រៀបចំពិធីប្រណាំងទូក-ង នៅថ្ងៃទី១៨ ១៩និងថ្ងៃទី២០ខែវិច្ឆិកាខាងមុខនេះ..!

រដ្ឋបាលខេត្តស្ទឹងត្រែង៖ រៀបចំពិធីប្រណាំងទូក-ង នៅថ្ងៃទី១៨ ១៩និងថ្ងៃទី២០ខែវិច្ឆិកាខាងមុខនេះ​

​ផ្ទះគ្មានអ្នករស់នៅមួយខ្នង ត្រូវមនុស្សមានសតិមិនគ្រប់ដុតឆេះគ្មានសល់!

​ស្ទឹងត្រែងៈ នៅវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង នៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុង.ខេត្តស្ទឹងត្រែង។ មូលហេតុមនុស្សមានសតិមិនគ្រប់​ដុតផ្ទះទុកចោល(គ្មានអ្នករស់នៅ​)ទំហំផ្ទះ៩​x ១០ធ្វើអំឈើស័ង្គសី។ កម្លាំងការិល័យអគ្គិភ័យទទួលបានព៌ត័មានបានចេញរថយន្តបន្ទាប់ពេលទៅដល់ផ្ទះត្រូវបានឆេះអស់ទាំងស្រុង​ សម្ភារៈផ្សេងៗគ្មាន៕

ឃាត់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀនម្នាក់ ដកហូតថ្នាំញៀន៥កញ្ចប់ធំ!

ស្ទឹងត្រែងៈ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ជាមេខ្លោងជួញដូរគ្រឿងញៀន នៅ​វាលប៉ារា​ ភូមិសំរោង ឃុំស្រែ​សំបូរ ស្រុកសៀម​ប៉ាង​ ខេត្តស្ទឹងត្រែង។ ជនសង្ស័យមានឈ្មោះ​ ជួប​ ឌា អាយុ៣០ឆ្នាំ ​រស់នៅភូមិ​ឃុំ​កើតហេតុ​។ ក្នុងនោះដកហូត ថ្នាំញៀន​៥កញ្ចប់ធំ​។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃុំខ្លួន​នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕