សមត្ថកិច្ចរកឃើញ ទឹកដោះគោ​AD ទឹកAQuarius ​ទឹកក្រូចFanta និងភេជ្ជៈvita500 ហួសកាលបរិច្ឆេទ នៅតាមដេប៉ូចែកចាយ​ក្នុងក្រុងស្ទឹងត្រែង!

ស្ទឹងត្រែងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ​១១រោច​ ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី០៦​ ខែកញ្ញា​ ឆ្នាំ២០១៨​ សាខាកាំកុងត្រូលខេត្តស្ទឹងត្រែងសហការជាមួយមន្ទីរពាណិជ្ជកម្មបានចុះត្រួតពិនិត្យទំនិញតាមដេប៉ូចែកចាយស្ថិតក្នុងក្រុងស្ទឹងត្រែង​​។​ ជាលទ្ធផល​យើងបានដកហូតនូវទំនិញហួសកាលបរិច្ឆេទប្រើប្រាស់រួមមាន៖ -ទឹកដោះគោក្មេង AD ចំនួន​៣១កេស=១៥៥គ.ក. -ទឹកAQuarius ចំនួន១៣យួរ=៣៣គ.ក. -ភេជ្ជៈvita500…

ផឹកស្រវឹងជិះម៉ូតូបញ្ច្រាស់ផ្លូវ ចូលផ្លូវរថយន្ត ត្រូវរថយន្តម៉ាក ត្រៃតុន ពាក់ស្លាកលេខ រដ្ឋ១៣ ២.១១១៤ បុកស្លាប់មួយរំពេច

ព្រះវិហារៈ កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូជិះដោយយុវជនម្នាក់ ចូលផ្លូវរថយន្ត ត្រូវរថយន្តម៉ាកត្រៃតុនពាក់ស្លាកលេខ រដ្ឋ១៣ ២.១១១៤ បុកស្លាប់យ៉ាងអាណោចអាធ័ម លើកំណាត់ផ្លូវជាតិលេខ៩ពីខេត្តព្រះវិហារ ទៅខេត្តស្ទឹងត្រែង ។ ជនរងគ្រោះឈ្មោះ អាត ធី ភេទប្រុស អាយុ២៥ឆ្នាំ ជិះម៉ូតូម៉ាកវ៉េវ…

គិតត្រឹមម៉ោង៣និង៣០ នាទី រសៀលនេះ ទឹកទន្លេស្ទឹងត្រែងមានកម្ពស់ ១០,៥១ ម៉ែត្រ

ស្ទឹងត្រែងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គិតត្រឹមម៉ោង៣និង៣០ នាទី រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នេះ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង មានកម្ពស់ ១០,៥១ ម៉ែត្រ ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ )៕

ជឿល្មមៗបានហើយ! គ្រូចូលរូប២នាក់ប្តីប្រពន្ធ យកដំបងប៉ុន.កដៃ វាយនិងជាន់.កអ្នកជំងឺអូសមកក្បែរបង្អួច រហូតជនរងគ្រោះស្លាប់

ស្ទឹងត្រែងៈ កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ មានករណីជនសង្ស័យជាគ្រូចូលរូបម្នាក់ ព្យាបាលជំងឺជនរងគ្រោះដោយការវាយ រួចអូសមកក្បែរបង្អួចជាន់.កវាយបន្ថែម រហូតជនរងគ្រោះដាច់ខ្យល់ស្លាប់ ក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ជនរងគ្រោះឈ្មោះ ឡុង សែម ភេទស្រី អាយុ៦៤ឆ្នាំ មានទីលំនៅភូមិស្រម៉ ឃុំទឹកជ្រៅ…

ទិដ្ឋភាពជំនន់ទឹកទន្លេសេសាន កំពុងវាយលុកឃុំតាឡាតរបស់ស្រុកសេសាន

ស្ទឹងត្រែងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ទិដ្ឋភាពជំនន់ទឹកទន្លេសេសាន កំពុងវាយលុកឃុំតាឡាតរបស់ស្រុកសេសាន ខេត្តស្ទឹងត្រែង ៕

ផ្អើលយ៉ាងខ្លាំង! អគ្គិភ័យឆាបឆេះផ្ទះមួយខ្នង ដែលគ្មានតចរន្តអគ្គិសនីចូល ដោយមិនដឹងមូលហេតុ

ស្ទឹងត្រែងៈ កាលពីវេលាម៉ោង៨យប់​ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨​ មានករណីភ្លើងឆេះផ្ទះ​ ប្រជាពលរដ្ឋ១ខ្នង នៅត្រងចំណុចអរឃ្លូង​គីឡូម៉ែតលេខ៨ ភូមិរាជានុគោល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ម្ចាស់ផ្ទះមានឈ្មោះ​ ខៃ​ រេន​ ភេទប្រុស​ អាយុ៤១ឆ្នាំ​ ផ្ទះទំហំ៨គុណ៩ម៉ែត្រ​ (ផ្ទះទាម)​ បានឆាបឆេះខណៈដែលម្ចាស់ផ្ទះពុំនៅ…

ទឹកទន្លេសេកុងខេត្តស្ទឹងត្រែង កំពុងតែបន្តឡើងលិចផ្ទះសម្បែងប្រជាពលរដ្ឋ!

ស្ទឹងត្រែងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ការហក់ឡើងលើកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន នៃទឹកទន្លេសេកុង ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានធ្វើភូមិឋានប្រជាពលរដ្ឋដែលនៅតំបន់ទំនាបតាមដងទន្លេ ត្រូវបានទឹកចូលជាបន្តបន្ទាប់ ។ សូមជម្រាបផងដែរ គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៨…

រន្ធត់ រថយន្តវីហ្គោ ពណ៌ត្រេអី ស្លាកលេខ ខេមរភូមិន្ទ 2.7733 បុកម៉ូតូមន្ត្រីនគរបាលព្រំដែនប្រចាំការនៅខាំភោគម្នាក់ស្លាប់!

ស្ទឹងត្រែងៈ កាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តបុកម៉ូតូមន្ត្រីនគរបាល បនញតាលឲ្យស្លាប់ នៅចំណុចស្ពានអូរគ្លៀង ចន្លោះបង្គោលលេខ៣៧-៣៨ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើង រវាងរថយន្តម៉ាក វីហ្គោ ពណ៌ត្រេអី ស្លាកលេខ 2.7733 ខេមរភូមិន្ទ…

(ទាន់ហេតុការណ៍)ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានហក់ឡើងដល់កម្រិតដែលត្រូវបានប្រកាសឲ្យប្រុងប្រយ័ត្នជាថ្មី

ស្ទឹងត្រែងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានហក់ឡើងដល់កម្រិតដែលត្រូវបានប្រកាសឲ្យប្រុងប្រយ័ត្នជាថ្មី ។ គិតត្រឹមម៉ោង១២ថ្ងៃត្រង់ទី ១៧ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមានកម្ពស់ ១០,៧១ ម៉ែត្រ ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០…

សូមជួយShareផង! ប្រទះឃើញសពបុរសម្នាក់អណ្តែតទឹក នៅក្នុងស្រុកថាឡាបរិវ៉ាត់!

ស្ទឹងត្រែងៈ កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះរំកិល បានទទួលព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ ខាវ ម៉ន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិកោះឈើទាលតូច ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានរាយការណ៍ថាមានករណីមនុស្សស្លាប់អណ្តែតទឹកមកទើរនៅនិងដើមរំជែញ ក្បាលកោះកន្ធៅ ភូមិកោះឈើទាលតូច ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់…