ប្រុងប្រយ័ត្នផង! មនុស្ស ២នាក់រងរបួស និងផ្ទះ ៦ខ្នង រងការខូចខាត ដោយខ្យល់កន្រ្តាក់

ឧត្តរមានជ័យៈ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ យប់ម្សិលមិញ មានករណីខ្យល់កន្រ្តាក់បានបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ០៦ខ្នង និងរងរបួសមនុស្សចំនួន ០២នាក់ ស្ថិតនៅភូមិអូររំដេង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕

ករណីក្មេងទំនើង ២ក្រុម ជិះម៉ូតូប្រដេញវាយតប់គ្នា ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ឧត្តរមានជ័យៈ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៧និង២០នាទីយប់ ក្រោយពីបានទទួលព័ត៌មានថា៖ មានករណីក្មេងទំនើងជិះម៉ូតូប្រដេញវាយតប់គ្នា តាមបណ្តោយផ្លូវជាតិលេខ៥៦ ស្ថិតក្នុងភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ កម្លាំងផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងកងអន្តរាគមន៍ក្រុង បានចេញបង្ក្រាបភ្លាមៗ និងឃាត់បានក្មេងទំនើងចំនួន ២ក្រុម មានគ្នាសរុបចំនួន ០៨នាក់…

ករណីខ្យល់កន្រ្តាក់ និងរន្ទះបាញ់ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ផ្ទះពលរដ្ឋរងការខូចខាតចំនួន៣ខ្នង

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ យប់ម្សិលមិញ មានករណីខ្យល់កន្រ្តាក់ និងរន្ទះបាញ់ បណ្ដាលឲ្យបាត់បង់ជីវិតមនុស្សម្នាក់ និងប៉ះពាល់ផ្ទះប្រជាពលពលរដ្ឋចំនួន០៣ខ្នង ស្ថិតនៅក្នុងភូមិអូរចាប់ត្រី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ៕

បុរសម្នាក់ ចងកសម្លាប់ខ្លួន ព្រោះមានវិបត្តិផ្លូវចិត្ត

ឧត្តរមានជ័យៈ បុរសម្នាក់ បានសម្រេចចិត្តចង.កសម្លាប់ខ្លួន ខណៈមានវិបត្តិផ្លូវចិត្ត កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទី ស្ថិតក្នុងភូមិត្រពាំងម្អម ឃុំសែនជ័យ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ ក្រោយពីទទួលបានពត៌មានភ្លាមៗ កម្លាំងជំនាញបានសហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ កម្លាំងប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ បានចុះពិនិត្យសាកសពនៅ…

Update៖ បុរសជាទាហានម្នាក់ បើករថយន្តលឿន ត្រូវសត្វគោរត់ឆ្លងផ្លូវបុក បណ្ដាលឲ្យបាក់ជើង និងឡានរងការខូចខាត

សៀមរាបៈ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១០និង៤០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងសត្វគោចំណុច ចន្លោះបង្គោលលេខ៣៣៦-៣៣៧ លើផ្លូវជាតិលេខ៦ ភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។ រថយន្តម៉ាក តូយូតារីវ៉ូ ពាក់ផ្លាកលេខ 2B-9734 ស៊េរីឆ្នាំ២០២០ ពណ៌ស…

ភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្ដាលឲ្យរងការខូចខាតផ្ទះពលរដ្ឋចំនួន ១៤ខ្នង នៅក្រុងសំរោង

ឧត្តរមានជ័យៈ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ មានភ្លៀងធ្លាក់កម្រិតខ្សោយលាយឡំ និងខ្យល់កន្រ្តាក់ បានបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១៤ខ្នង ស្ថិតនៅភូមិអូរខ្ចៅ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងដែលកែច្នៃបំពង់ស៊ីម៉ាំងសំឡេងខ្លាំងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ

ឧត្ដរមានជ័យៈ យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា​កម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោងបានឃាត់ម៉ូតូជាបន្តបន្ទាប់និងក្មេងទំនើងចំនួន០៣នាក់ដែលកែច្នៃបំពង់ស៊ីម៉ាំងឲ្យឮសំឡេងខ្លាំងបង្កការភ្ញាក់ផ្អើលនិងភ័យខ្លាចដល់ប្រជាពលរដ្ឋសរុបចំនួន០៣គ្រឿង។ កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០កម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោងបានចេញល្បាតការពារសន្តិសុខសុវត្ថិភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងនោះបានឃាត់ម៉ូតូជាបន្តបន្ទាប់និងក្មេងទំនើងចំនួន០៣នាក់ដែលកែច្នៃបំពង់ស៊ីម៉ាំងឲ្យឮសំឡេងខ្លាំងបង្កការភ្ញាក់ផ្អើលនិងភ័យខ្លាចដល់ប្រជាពលរដ្ឋសរុបចំនួន០៣គ្រឿង។ សមត្ថកិច្ចបានឲ្យដឹងថាក្មេងទំនើងទាំង៣នាក់មានឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះឈ្លៀវសុវីភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិត្របែកសង្កាត់បុស្បូវក្រុងសំរោងខេត្តឧត្តរមានជ័យ។ ២.ឈ្មោះសាយវង្ស(ហៅស៊ីន)ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិពងទឹកសង្កាត់បុស្បូវក្រុងសំរោង។ ៣.ឈ្មោះអ៊ិមសុណាត(ហៅដា)ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិឈូកសង្កាត់សំរោងខេត្តឧត្តរមានជ័យ។ បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការអប់រំនិងម៉ូតូទាំង០៣គ្រឿងត្រូវបានរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងសំរោងដើម្បីឲ្យម្ចាស់យកស៊ីម៉ាំងធម្មតាមកប្តូរថ្មីវិញទើបឲ្យទៅផ្ទះ៕  

ភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ បណ្ដាលឲ្យផ្ទះពលរដ្ឋ ២ខ្នងរងការខូចខាត

ឧត្តរមានជ័យៈ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ល្ងាច មានភ្លៀងធ្លាក់កម្រិតខ្សោយលាយឡំ និងខ្យល់កន្រ្តាក់ បានបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង ស្ថិតនៅភូមិយ៉ក និងភូមិអំពិល ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៕

បាតុភូតធម្មជាតិ! រន្ទះបាញ់ស្រ្តីម្នាក់ បណ្តាលឲ្យស្លាប់ នៅខេត្តឧត្តរមានជ័យ

ឧត្ដរមានជ័យៈ កាលពីវេលាម៉ោង១៣និង៤៥នាទី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ករណីរន្ទះបាញ់ស្រ្តីម្នាក់ បណ្តាលឲ្យស្លាប់ ខណៈមេឃកំពុងធ្លាក់ភ្លៀងលាយឡំខ្យល់និងផ្គរ ស្ថិតនៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ។ ជនរងគ្រោះឈ្មោះ សៅ ណត ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។…

គ្រោះធម្មជាតិ! បំផ្លាញផ្ទះពលរដ្ឋ២៧ខ្នង និងមនុស្សរបួសធ្ងន់៥នាក់ នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នាពេលយប់ម្សិលមិញ មានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់ បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន២៧ខ្នង និងរបួសមនុស្ស០៥នាក់ ស្រី០៤ ករណីនេះស្ថិតនៅក្នុងភូមិត្នោត សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ ករណីនេះបណ្តាលឲ្យស្រ្តី២នាក់រងរបួសធ្ងន់និង៣នាក់ផ្សេងទៀតរបួសស្រាល ដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ។ចំណែកសម្ភារៈខូចខាតរួមមាន៖…