ភ្លៀងលាយឡំខ្យល់កន្ត្រាក់ ផ្គររន្ទះ បណ្ដាលឲ្យមនុស្សស្លាបម្នាក់ សាលារៀនមួយខ្នង និងផ្ទះ ៤ខ្នង

ឧត្ដរមានជ័យៈ យោងផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ល្ងាចម្សិលមិញ មានភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់ ផ្គររន្ទះ បានបណ្ដាលឲ្យបាត់បង់ជីវិតមនុស្សចំនួន ០១នាក់ និងប៉ះសាលារៀនចំនួន ០១ខ្នង ផ្ទះប្រជាពលរដ្ឋចំនួន ០៤ខ្នង ស្ថិតនៅភូមិរហាល់ ឃុំលំទង ភូមិឃ្លាំងកណ្ដាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង…

ភ្លៀងធ្លាក់ លាយឡំខ្យល់កន្រ្តាក់ បំផ្លាញផ្ទះ និងភោជនីដ្ឋានមួយកន្លែង នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅរសៀលថៃ្ងទី២៧ ខែឧសភា ឆ្នាំ២០២០ មានភ្លៀងធ្លាក់ លាយឡំនឹងខ្យល់កន្រ្តាក់ បានបណ្ដាលឲ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន ០១ខ្នង និងភោជនីដ្ឋាន ០១កន្លែង ស្ថិតនៅភូមិគូរ និងភូមិកញ្រ្ជៀប ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៕

មនុស្ស ២នាក់ រងរបួសធ្ងន់ស្រាល ករណីរថយន្តស្ទូច ចុះជម្រាលភ្នំដាច់ហ្វ្រាំង បុកគូទរថយន្តវីហ្គោ ធ្លាក់ផ្លូវទាំង២

ឧត្តរមានជ័យៈ នៅវេលាម៉ោង ៦និង១៥នាទីល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត តាមបណ្ដោយផ្លូវជាតិលេខ៦៧B ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣១-១៣២ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ១/រថយន្តម៉ាក វីហ្គោ ពាក់ផ្លាកលេខ ចង្កូតស្តាំ BB.0557 ពណ៌ខៀវ ស៊េរីឆ្នាំ២០០៥…

ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីបំបែកសំណុំរឿងកាប់និងវាយគ្នាបណ្តាលឲ្យរងរបួសផ្អើលខណ្ឌដូនពេញកាលពីខែមេសា

ភ្នំពេញៈនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២០ កម្លាំងជំនាញរបស់ការិយាល័យ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ និងកម្លាំងវរការពារព្រំដែនលេខ ៩០៥ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ០៥ នាក់ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកកាំបិតប៉័ងតោ ,ខ្សែក្រវ៉ាត់ និងមួកសុវត្ថិភាព កាប់ និងវាយបណ្តាលឲ្យជនរងគ្រោះរងរបួសជាទម្ងន់) ប្រព្រឹត្តនៅចំណុចម្តុំមុខផ្សារអ៊ីឌិនហ្គាឌិន…

ភ្លៀងលាយឡំខ្យល់កន្ទ្រាក់ បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ៩ខ្នង និងវត្តចំនួន០១​នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ យោងតាមផេករបស់ កងរាជអាវុធហត្ថ ស្រុកអន្លង់វែង បានឲ្យដឹងថា នៅវេលាម៉ោង៤និង០០នាទី ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២០ មានករណីភ្លៀងលាយឡំនិងខ្យល់កន្ទ្រាក់ បណ្ដាលអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០៩ខ្នង និងវត្តចំនួន០១ ឃុំ អន្លង់វែង ភូមិថ្នលថ្មី ចំនួន០៧ខ្នង និងភូមិរំចេក ចំនួន០១ខ្នង ១/ផ្ទះឈ្មោះ…

ដុតធូបសែន បណ្តាលឲ្យភ្លើងឆេះផ្ទះមួយខ្នង នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ ថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទី មានករណីភ្លើងឆេះផ្ទះមួយកន្លែង បណ្តាលមកពីភ្លើងធូបដុតសែននៅក្នុងផ្ទះខូចខាតទ្រព្យសម្បត្តិទាំងស្រុង ស្ថិតនៅក្នុងភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ ជនរងគ្រោះឈ្មោះ…

បើកត្រាក់ទ័រ ភ្ជួរចម្ការចន្ទីជាន់ចំមីនតោន បណ្ដាលឲ្យផ្ទុះស្លាប់បុរសម្នាក់មួយរំពេច

ឧត្តរមានជ័យៈ កាលពីវេលាម៉ោង ១៤ និង៣០នាទីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចព្រៃស្អាក ស្ថិតក្នុង ភូមិអូរតាម៉េង ឃុំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ខាងលិចផ្លូវជាតិលេខ៦៧ ប្រហែល ៤០០ម៉ែត្រ មានករណីផ្ទុះមីនតោន បណ្តាលឲ្យស្លាប់មនុស្សម្នាក់។ ជនរងគ្រោះឈ្មោះ យ៉ាង ចាន់ថុល ភេទប្រុស…

ឈ្មោះ ផា ណា កាច់ដៃកាច់ជើងកូនចុងរបស់ខ្លួនដែលមានអាយុមិនទាន់បាន១ឆ្នាំ កំពុងសាកសួរនៅការិយាល័យជួញដូរមនុស្ស និងការពារអនីតិជន ខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឧត្តរមានជ័យ សមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្ត បានកោះហៅឈ្មោះ ធួន ផាណា មកសាកសួរពាក់ព័ន្ធនឹងករណីកាច់ដៃកាច់ជើងកុមារាម្នាក់នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៨ ខែមេសា…

ទិដ្ឋភាពទឹកដក់តាមវាលស្រែនៅតំបន់មួយចំនួននៃ ខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ទិដ្ឋភាពទឹកដក់តាមវាលស្រែនៅតំបន់មួយចំនួននៃក្រុងសំរោង ស្រុកចុងកាល់ និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមានភ្លៀងធ្លាក់ក្នុងកម្រិតពី៤៣ មម – ៩៨ មម នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ហើយសីតុណ្ហភាពបានធ្លាក់ចុះពី៣០ – ៤១°c មកនៅត្រឹម២៣…

ភ្លៀងនិងខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាតផ្ទះពលរដ្ឋ ២ខ្នង

ឧត្តរមានជ័យៈ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ មានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់បានបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង នៅភូមិតាប៉ែន ឃុំពង្រ និងភូមិបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ៕