មេបញ្ជាការយោធាខេត្តគៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផ្តល់អំណោយសម្ភារៈសុខាភិបាល និងគ្រឿងបរិភោគដល់បញ្ជាការដ្ឋានកងទ័ពជើងគោក
ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងប្រឈមនឹងជំងឺឆ្លងកូវីដ-១៩ ហើយបច្ចុប្បន្នមិនទាន់មានការថមថយនៅឡើយ ពិសេសព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ ខែកុម្ភះ ។ ទន្ទឹមនឹងបញ្ហាប្រឈមនេះ និងដើម្បីជួយសម្រាលការលំបាក និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺរាតត្បាតនេះ មេបញ្ជាការយោធាខេត្តគៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានផ្តល់សម្ភារៈសុខាភិបាល និងគ្រឿងបរិភោគមួយចំនួនរួមមាន ម៉ាស់ ជែលលាងដៃ គ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ នៅច្រកទ្វាព្រំដែនអន្តរជាតិ…