ខ្យល់កន្ត្រាក់បណ្ដាលឲ្យបាក់បង្គោលខ្សែរភ្លើងអស់២៣ដើមនៅខណ្ឌពោធិសែនជ័យ
ភ្នំពេញៈ ករណីខ្យល់កន្ត្រាក់បណ្ដាលឲ្យបាក់បង្គោលខ្សែរភ្លើងអស់ ២៣ ដើម កើតហេតុកាលពីវេលាម៉ោង៥និង៣០នាទី ស្ថិតនៅតាមបណ្ដោយមហាវិថីវិមានឈ្នះឈ្នះ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដោយមានខ្យល់ខ្លាំងបក់បោកនៅទីតាំងខាងលើស្របពេលនោះស្រាប់តែបាក់បង្គោលខ្សែរភ្លើងជាបន្តបន្ទាប់ចំនួន២៣ដើម។ ក្រោយពេលកើតហេតុអាជ្ញាធរ មានសមត្ថកិច្ច រាយការណ៍ខាងអគ្គិសនីកម្ពុជា ចុះពិនិត្យជាក់ស្តែង៕