ករណីរន្ទះបាញ់ ប្រពន្ធចេះតែឆ្ងល់ភ្លៀងហើយមិនឃើញប្ដីត្រឡប់មកផ្ទះវិញ លុះឲ្យកូនទៅមើលឃើញដេកស្លាប់

សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ មានភ្លៀងធ្លាក់ខ្លាំងលាយឡំខ្យល់កន្រ្តាក់ និងរន្ទះបាញ់មនុស្សស្លាប់ម្នាក់ នៅចំណុចត្រពាំងដំបូកខ្ពស់ ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ ជនរងគ្រោះ ឈ្មោះ ពង្ស ស៊ីវុទ្ធី ភេទប្រុស អាយុ ៥៤ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ។…

សូមប្រុងប្រយ័ត្ន! ចាប់ពីស្អែកដល់ថ្ងៃទី៣សីហា នឹងមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់…

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

កូនព្យុះថ្មីទី៧ ឈ្មោះ សេមប៉ាកា “CEMPAKA” នឹងធ្វើដំណើរឆ្ពោះចូលទៅភាគខាងត្បូងប្រទេសចិន បណ្តាលអោយកម្ពុជាមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន លាយឡំខ្យល់កន្រ្តាក់ក្នុងកម្រិតខ្លាំង

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា កូនព្យុះថ្មីទី៧ ឈ្មោះ សេមប៉ាកា “CEMPAKA” ដែលកើតមាននៅភាគខាងលើសមុទ្រចិនខាងត្បូង នឹងធ្វើដំណើរឆ្ពោះចូលទៅភាគខាងត្បូងប្រទេសចិន បណ្តាលអោយកម្ពុជាមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន លាយឡំខ្យល់កន្រ្តាក់ក្នុងកម្រិតខ្លាំង ចាប់ពីថ្ងៃទី ១៩-២២ ខែកក្កដា។ សូមប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្របង្កើតនការប្រុងប្រយ័ត្ន។  

កម្ពុជានឹងមានភ្លៀង ខ្យល់ រន្ទះខ្លាំងចាប់ពីយប់នេះ រហូតដល់ថ្ងៃទី១១ កក្កដា

  ភ្នំពេញ៖ យោងតាមកាចេញផ្សាយ របស់ក្រសួងធនធានទឹកនៅថ្ងៃទី៦ខែកក្កដានេះថា នៅម៉ោង១យប់ថ្ងៃទី៦ខែកក្ដដានេះ ប្រព័ន្ធសម្ពាធទាប ITCZ បានកើតឡើងដោយ អូសបន្លាយពីខាងជើងនៃប្រទេសថៃ ភ្ជាប់ជាមួយនិងសម្ពាធទាបសកម្មមួយនៅលើសមទ្យចិនខាងត្បួង ។ នៅថ្ងៃទី៧ដល់ថ្ងៃទី១១ ខែកក្ដដា ប្រព័ន្ធសម្ពាធទាបខាងលើនិងអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែក និងភាគឦសាននៃប្រទេសកម្ពុជា ។ ទទឹងនិងនេះខ្យល់មូរសុងនារតី បានបក់ក្នុងល្បឿនបង្គួរ ។ ដោយឡែក…

ភ្លៀងនិងខ្យល់កន្រ្តាក់ បណ្ដាលឲ្យប៉ះពាល់ផ្ទះពលរដ្ឋ១ខ្នង និងដួលរលំបង្គោលភ្លើង៣ដើម

ឧត្តរមានជ័យៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ រសៀល មានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់ បានបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង និងដួលរលំបង្គោលភ្លើង ចំនួន០៣ដើម ស្ថិតនៅភូមិកញ្រ្ជៀប ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ៕

ករណីគ្រោះធម្មជាតិ បណ្តាលអោយខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋចំនួន ១៩៨ខ្នង ក្នុងខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ មានភ្លៀងធ្លាក់លាយលំនឹងខ្យល់កន្ត្រាក់រន្ទះបាញ់ ១លើក លើ០៤ស្រុកគឺ ស្រុកសង្កែ ស្រុករុក្ខគីរី ស្រុកឯកភ្នំ និងស្រុកមោងឬស្សី បណ្តាលអោយខូចខាតផ្ទះចំនួន១៩៨ខ្នង របើកដំបូល១៩៤ខ្នង រលំ០៤ខ្នង និងស្លាប់មនុស្ស០១នាក់ របួសមនុស្ស០២នាក់ ។ នៅស្រុកសង្កែ ភ្លៀងធ្លាក់ខ្យល់កន្ត្រាក់នេះបណ្តាលអោយរបើកដំបូលផ្ទះប្រជាជនចំនួន…

ករណីខ្យល់កន្រ្តាក់ធ្វើឲ្យប៉ះពាល់ផ្ទះចំនួន០២ខ្នង ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់

បាត់ដំបងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យឹងថា នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ មានករណីខ្យល់កន្រ្តាក់ធ្វើឲ្យប៉ះពាល់ផ្ទះចំនួន០២ខ្នង ស្លាប់មនុស្សម្នាក់និងរបួសធ្ងន់ម្នាក់ ដែលស្ថិតនៅស្រុកឯកភ្នំ ឃុំព្រែកខ្ពប ភូមិអូរកំបុតកាល ខេត្តបាត់ដំបង ៕

សូមប្រុងប្រយ័ត្ន! ករណីខ្យល់កន្ត្រាក់ បណ្ដាលឲ្យរលំផ្ទះ ២ខ្នង និងរបើកដំបូល ៦ខ្នង

កំពង់ធំៈ ថ្ងៃអាទិត្យ១១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី០៦ ខែមិថុនា ២០២១ វេលាម៉ោង ៤និង៥០នាទីរសៀល មានករណីខ្យល់កន្រ្តាក់០១លើក ប៉ះពាល់ចំនួន០១ភូមិគឺភូមិទួលចារ ឃុំគោល ស្រុកប្រាសាទសំបូរ ក្នុងនោះ – របើកដំបូលចំនួន០៦ខ្នង – រលំចំនួន០២ខ្នង…

ខ្យល់កន្ត្រាក់បណ្តាលឲ្យរបើកដំបូលចំនួន០៨ខ្នងរលំ១ខ្នង

កំពង់ធំៈ ថ្ងៃទី០៥ ខែមិថុនា ២០២១ វេលាម៉ោង៤និង០០នាទី មានករណីខ្យល់កន្រ្តាក់០១លើក ប៉ះពាល់ចំនួន០៣ភូមិគឺភូមិកំពង់គោលើ ,ភូមិកោះគ្របបាយ និងភូមិបូពឹង ឃុំកំពង់គោស្រុកកំពង់ស្វាយ ក្នុងនោះ – របើកដំបូលចំនួន០៨ខ្នង – រលំចំនួន០១ខ្នង ករណីខាងលើមិនមានគ្រោះថ្នាក់ដល់មនុស្ស សត្វឡើយ៕  

ករណីខ្យល់កន្រ្តាក់ រន្ទះបាញ់ និងពស់ចឹក បណ្តាលឲ្យមនុស្សស្លាប់៣នាក់ របួសធ្ងន់៣នាក់ នៅខេត្តកំពង់ធំ

កំពង់ធំៈ ថ្ងៃពុធ ៧រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ មានករណីខ្យល់កន្ត្រាក់ ចំនួន០២លើក លើ០២ស្រុក ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ របើកដំបូលចំនួន០៣ខ្នង រលំ០៣ បាក់សំយាប០២ខ្នង ករណីរន្ទះបាញ់០១លើក ស្លាប់មនុស្សម្នាក់…