សកម្មភាពកងកម្លាំង តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ឈរជើងតាមគោលដៅការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទាំងមានព្យុះភ្លៀង

ខេត្តព្រះសីហនុ÷ទិដ្ឋភាព ភ្លៀងធ្លាក់ខ្លាំង លាយឡំដោយខ្យល់កន្រ្តាក់ ផ្លេកបន្ទោរ ផ្គរ រន្ទះ នាយប់ថ្ងៃទី២២ ដល់ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ស្ថានភាពបែបនេះ បានបង្កការលំបាកដល់កងកម្លាំង តំបន់ប្រតិបត្តិការសឹករងព្រះសីហនុដែលបាននិងកំពុងបន្តចូលរួមសហការជាមួយកងកម្លាំងមានសមត្ថកិច្ច គ្រប់ស្ថាប័ន ឈរជើងតាមគោលដៅ បំពេញភារកិច្ចបិទខ្ទប់ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ ។ ប៉ុន្តែទោះបីជាអាកាសធាតុមិនអំណោយផល…

គ្រោះធម្មជាតិ២ករណីនៅកន្លែងផ្សេងគ្នា បណ្តាលឲ្យផ្ទះពលរដ្ឋខូចខាត និងសត្វក្របីងាប់២ក្បាល

កំពង់ធំៈ ថ្ងៃចន្ទ ៦កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មានករណីខ្យល់កន្រ្តាក់០១លើក និងករណីរន្ទះបាញ់០១លើក បណ្តាលឲ្យផ្ទះពលរដ្ឋរបើកដំបូល និងសត្វក្របីងាប់២ក្បាល ។ ករណីទី១.វេលាម៉ោង១៥និង១០នាទី ស្ថិតនៅចំណុចឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីខ្យល់កន្រ្តាក់០១លើក…

ភ្លៀងលាយឡំខ្យល់កន្រ្តាក់ ផ្គរ និងរន្ទះ ក្នុងស្រុកមួយចំនួននៅខេត្តរតនគិរី

រតនគិរីៈ យោងតាមផេករបស់ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ យប់ មានភ្លៀងធ្លាក់កម្រិតមធ្យម លាយឡំខ្យល់កន្រ្តាក់ ផ្គរ និងរន្ទះ ក្នុងក្រុងបានលុង និងផ្នែកខ្លះស្រុកអូរជុំ ស្រុកបរកែវ ស្រុកអូរយ៉ាដាវ និងស្រុកលំផាត់ ខេត្តរតនគិរី៕  

ខេត្តបន្ទាយមានជ័យ៖​ ផ្ទះ​ ១៨ខ្នង រងការខូចខាតដោយសា​ភ្លៀងលាយឡំខ្យល់កន្រ្តាក់

ខេត្តបន្ទាយមានជ័យ ៖ នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៤ និង១០នាទី មានភ្លៀងធ្លាក់យ៉ាងខ្លាំង លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន ១៨ខ្នង ខូចខាតធ្ងន់ និងស្រាល នៅភូមិផាត់សណ្តោង និងភូមិចារថ្មី ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ យោងតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលស្រុកមង្គលបូរី…

ខ្យល់កន្រ្តាក់ បណ្តាលឲ្យផ្ទះពលរដ្ឋ និងកុដិព្រះសង្ឃរលំ របើកដំបូល រងការខូចខាត

កំពង់ធំៈ ថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៨និង៣០នាទី ស្ថិតនៅភូមិអូចំរេះ ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីខ្យល់កន្រ្តាក់០១លើក បណ្តាលអោយប៉ះពាល់ផ្ទះចំនួន០៤ខ្នង ។ ហេតុការណ៍ខាងលើនេះ…

មន្ទីរជំនាញពាក់ព័ន្ធរៀបចំ លើកដាំដើមពោធិ៍ អ្នកតាក្រហម ក ឡើងវិញបន្ទាប់ពីបានដួលដោយសារខ្យល់កន្រ្តាក់

តាមប្រសាសន៍ណែនាំរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២១នេះ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក មន្ទីរជំនាញពាក់ព័ន្ធរៀបចំ លើកដាំដើមពោធិ៍ អ្នកតាក្រហម ក…

ខេត្តត្បូងឃ្មុំ ៖ ករណីដើមពោធិដែលដួលដោយសារខ្យល់កន្រ្តាក់ថ្ងៃនេះ គឺមិនមែនជាដើមពោធិទុំទាវនោះទេ គឺដើមពោធិអ្នកតាក្រហមក

អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ជាម ច័ន្ទសោភ័ណ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ករណីដើមពោធិដែលដួលដោយសារខ្យល់កន្រ្តាក់ថ្ងៃនេះ គឺមិនមែនជាដើមពោធិទុំទាវនោះទេ គឺដើមពោធិអ្នកតាក្រហមក!!!! ឯកឧត្តម អភិបាលខេត្ត ក៏សូមអរគុណជាអណេកចំពោះឯកឧត្តម ឧបនាយរដ្ឋមន្ត្រី ជា សុផារ៉ា ដែលបានជួយរៀបចំដាំដើមពោធិនេះឡើងវិញ

ភ្លៀងមួយមេធំនិងខ្យល់កន្រ្តាក់បណ្តាលឲ្យបាក់ ស្លាកប៉ាណូកាត់ទទឹងថ្នល់មកលើដី

ភ្នំពេញៈ នៅល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១​​ បន្ទាប់ពីមានភ្លៀងមួយមេធំនិងខ្យល់កន្រ្តាក់បណ្តាលឲ្យបាក់ ស្លាកប៉ាណូកាត់ទទឹងថ្នល់នៅចំណុចផ្លូវជាតិលេខ២ ចុះពីស្ពានអាកាសថ្នល់ ទៅចាក់អង្រែលើ​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបាក់ធ្លាក់មកដល់ដី៕  

ករណីខ្យល់កន្រ្តាក់ បណ្តាលឲ្យប៉ះពាល់ចំនួន៤ឃុំ របើកដំបូលផ្ទះពលរដ្ឋ៣ខ្នង រលំ១ខ្នង និងរបួសមនុស្សម្នាក់

កំពង់ធំៈ ថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី ស្ថិតនៅស្រុកតាំងគោក ខេត្តកំពង់ធំ មានករណីខ្យល់កន្រ្តាក់០១លើក បណ្តាលអោយប៉ះពាល់ចំនួន០៤ឃុំ ( ឃុំស្រឡៅ ឃុំអណ្តូងពោធិ៍ ឃុំច្រនាង និងឃុំសូយោង)…

ភ្លៀងលាយខ្យល់កន្រ្តាក់បានបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ២៦ខ្នង នៅស្រុកបន្ទាយអំពិល

ឧត្តរមានជ័យៈ យោងតាមផេករបស់ ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ល្ងាច មានភ្លៀងធ្លាក់កម្រិតខ្សោយលាយឡំ និងខ្យល់កន្រ្តាក់បានបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ២៦ខ្នង ស្ថិតនៅភូមិប្រាសាទល្បើក បេង ទំនប់ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៕