លោក Erdogan ប្រកាសឈ្នះឆ្នោតអាណត្តិទី២ សម្រាប់តំណែងប្រធានាធិបតីតួកគី

តួកគីៈ មេដឹកនាំគណបក្សអភិរក្សនិយមរបស់ប្រទេសតួកគី លោក Recep Tayyip Erdogan បានទទួលជ័យជម្នះលើការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីនៅក្នុងប្រទេស សម្រាប់ជុំទីមួយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។ លោក ​Sadi Guven​ ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​រៀបចំ​ការបោះឆ្នោត ​បាននិយាយថា លោកប្រធានាធិបតី…

សហភាពអឺរ៉ុប ត្រៀមទណ្ឌកម្មថ្មី វាយប្រហារទៅលើវេណេហ្ស៊ុយអេឡា

EU: សហភាពអឺរ៉ុប បានអំពាវនាវឲ្យមានការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មី នៅវ៉េណេស៊ុយអេឡា ខណៈពួកគេកំពុង រៀបចំដាក់ទណ្ឌកម្មបន្ថែមទៀត ប្រឆាំងនឹងក្រុមមន្ត្រីនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។ ការអំពាវនាវនេះ បានកើតទ្បើងបន្ទាប់ពីលោក Nicolas Maduro ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីវ៉េណេស៊ុយអេឡាទ្បើងវិញ នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី២០…

ហ្វីលីពីន សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានយន្តហោះទម្លាក់គ្រាប់បែកចិន នៅក្នុងសមុទ្រចិនខាងត្បូង

ហ្វីលីពីនៈ អ្នកនាំពាក្យរបស់លោកប្រធានាធិបតី Rodrigo Duterte បាននិយាយនៅថ្ងៃច័ន្ទនេះថា រដ្ឋាភិបាលខ្លួន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានយន្តហោះទម្លាក់គ្រាប់បែក ដែលជាយុទ្ធសាស្ត្ររបស់ចិន ក្នុងដែនទឹកកំពុងមានជម្លោះ នៅសមុទ្រចិនខាងត្បូង ដោយបញ្ហាមួយនេះ ក្រសួងការបរទេសពួកគេ បានចាត់វិធានការការទូតដ៏សមស្របផងដែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា…

សង្គ្រាមគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីន សម្លាប់មនុស្សជាង ២០ពាន់នាក់

ហ្វីលីពីនៈ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង នៅប្រទេសហ្វីលីពីន បាននិយាយថា ចំនួនអ្នកស្លាប់ នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់រដ្ឋាភិបាល បានកើនឡើងលើសពី ២០ ពាន់នាក់ ចាប់តាំងពីប្រធានាធិបតី លោក Rodrigo Duterte បានឡើងកាន់អំណាចនៅឆ្នាំ ២០១៦កន្លងមក។ នេះបើយោងតាមសារព័ត៌មាន Ajazeera ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។…

មេដឹកនាំគណបក្សប្រឆាំងរុស្ស៊ី ត្រូវប៉ូលិសចាប់ខ្លួន ចំពេលមានការតវ៉ា

រុស្ស៊ីៈ ប៉ូលិសរុស្ស៊ីបានចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក Alexei Navalny នៅដ្ឋធានីម៉ូស្គូ បន្ទាប់ពីលោកបានចូលរួម នៅក្នុងការតវ៉ាទូទាំងប្រទេស ដែលទាមទារឲ្យមានការបោះឆ្នោតប្រធានាធិបតីប្រកបដោយយុត្តិធម៌។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨។ វីដេអូបង្ហោះមួយ នៅលើគណនី Twitter របស់លោក Navalny កាលពីថ្ងៃអាទិត្យ…

លោក ពូទីន នឹងក្លាយជាមេដឹកនាំបម្រើការជាងគេបំផុត ក្នុងប្រទេសរុស្ស៊ី

រុស្ស៊ីៈ​ ប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃពុធបានបំពេញសារ ដើម្បីឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីថ្មី សម្រាប់ដំណើរការបោះឆ្នោតនាឆ្នាំ ២០១៨ខាងមុខ នៅមួយថ្ងៃបន្ទាប់ពីអ្នកនយោបាយរាប់រយនាក់ ក៏ដូចជាតារា និងកីឡាករល្បីៗជាច្រើន បានឃោសនាគាំទ្ររូបលោក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧។…

លោក វ៉្លាឌីមៀ ពូទីន នឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីរុស្ស៊ី នៅអាណត្តិក្រោយ

រុស្ស៊ីៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធថា លោកនឹងឈរឈ្មោះ សម្រាប់ការប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅអាណត្តិក្រោយ ដែលនឹងធ្វើឲ្យលោកក្លាយជាមេដឹកនាំរុស្ស៊ី បម្រើការយូរជាងគេបំផុត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧។ លោកពូទីន ដែលបានកាន់អំណាចអស់រយៈពេល…

សង្គ្រាមបង្ក្រាបថ្នាំញៀន នៅហ្វីលីពីនថ្មីៗនេះ ផ្ដាច់ជីវិតមនុស្ស ៨០ នាក់

ហ្វីលីពីនៈ តាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា នៅទីក្រុងម៉ានីល សម្រាប់យប់ថ្ងៃទីបីនេះ ប៉ូលិសបានសម្លាប់មនុស្សអស់ ១៣ នាក់ នៅក្នុងសង្គ្រាមបង្ក្រាបថ្នាំញៀន និងឧក្រិដ្ឋកម្មរបស់ប្រធានាធិបតី លោក Rodrigo Duterte ដែលតួលេខមនុស្សស្លាប់នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានកើនទ្បើងដល់ ៨០ នាក់ហើយ។ នេះបើយោងតាមរយៈ សារព័តមាន…

អាមេរិក ប្រកាសដាក់ទណ្ឌកម្មលើមេដឹកនាំវេណេហ្ស៊ូអេឡា

អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ បានធ្វើការដាក់ទណ្ឌកម្ម ទៅលើប្រធានាធិបតីវេណេហ្ស៊ូអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បន្ទាប់ពីរដ្ឋបាលមួយនេះ បានធ្វើសន្និបាតរដ្ឋធម្មនុញ្ញជាតិថ្មីមួយ (ANC) កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧។ សេចក្តីថ្លែងរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក បានដកស្រង់សម្តីរបស់លោក Steven Mnuchin…

រដ្ឋសភាជាតិវ៉េណេស៊ុយអេឡា ត្រូវបានវាយលុកដោយពួកអ្នកគាំទ្ររដ្ឋាភិបាល

វ៉េណេស៊ុយអេឡាៈ ក្រុមអ្នកគាំទ្ររដ្ឋាភិបាលប្រហែល ១០០ នាក់ បានចូលទៅក្នុងរដ្ឋសភា ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង និងបានវាយដំអ្នកតាក់តែងច្បាប់ជាច្រើននាក់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧។ តាមសាក្សីបាននិយាយថា ការប្រឈមមុខដាក់គ្នានេះ បានកើតឡើងបន្ទាប់ពីសម័យប្រជុំសភា ដើម្បីកំណត់ទិវាឯករាជ្យរបស់ប្រទេស។ ពួកយោធាដែលយាមល្បាតនៅទីនោះ ត្រូវបានក្រុមអ្នកគាំទ្រលួចវាយឆ្មក់ដោយឈើ និងបំពង់ ដើម្បីអាចឆ្លងកាត់តាមច្រកចូលទៅកាន់រដ្ឋសភា…