សមត្ថកិច្ចចុះឆែកឆេរផ្ទះជនសង្ស័យម្នាក់ ដកហូតបានអាវុធអាកា និងគ្រាប់់កាំភ្លើងជាង៥០គ្រាប់!

កំពង់ចាមៈ សមត្ថកិច្ចចុះធ្វើការឆែកឆេរផ្ទះមួយកន្លែង សង្ស័យថាមានលាក់ទុកអាវុធនិងគ្រាប់ខុសច្បាប់នៅនឹងផ្ទះ កាលពីវេលាម៉ោង៩និង២០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅភូមិអណ្តូងស្នាយ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ការចុះឆែកឆេរខាងលើនេះ មានការចូលរួមពីកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាធាយ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ចាម សម្របសម្រួលពីលោកហួត វុទ្ទី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម។ ចំណែកជនសង្ស័យជាម្ចាស់ផ្ទះខាងលើនេះ…

សមត្ថកិច្ចឃាត់ខ្លួនបានជនដៃ គប់គ្រាប់បែកច្នៃ ក្នុងករណីឃាតកម្មតែមិនបានសម្រេច បានហើយ!

ឧត្តរមានជ័យៈ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីមានករណីឃាតកម្មតែមិនបានសម្រេច (គប់គ្រាប់បែកច្នៃ) កើតឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញផែនព្រហ្មទណ្ឌ ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ ករណីខាងលើជាករណីគំនុំ និងបានកំណត់មុខសញ្ញាសង្ស័យ ទើបនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨…

First News៖ ប្រទះឃើញគ្រាប់បែក១គ្រាប់ ដាក់បង្កៃចោល​នៅខាងក្រោយខារ៉ាអូខេវេស្តា ខណ្ឌទួលគោក!

ភ្នំពេញៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយប្រទះឃើញគ្រាប់បែក ដែលគេដាក់បង្កៃនៅខាងក្រោយខារ៉ាអូខេវេស្តា នៅវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចរួមទាំងស៊ីម៉ាក់ បានចុះទៅត្រួតពិនិត្យនៅនឹងកន្លែងកើតហេតុផងដែរ។ ព័ត៌មានលម្អិតយើងនិងផ្សាយជូនបន្តទៀត៕

ក្លាហានក្លាហែក! បុរសម្នាក់ ត្រូវសមត្ថកិច្ចចាប់ចូលប៉ុស្តិ៍

បន្ទាយមានជ័យៈ បុរសម្នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ក្រោយបង្កហិង្សាដោយចេតនា ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង ១១ យប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចបូរីសានហូរ ស្ថិតក្នុងភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ជនរងគ្រោះមាន ឈ្មោះ ឈឹម ជា ភេទ ប្រុស…

First News៖ ករណីវាយប្រហារបំផ្ទុះគ្រាប់បែក ៤ គ្រាប់ជាប់ៗគ្នា នៅមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ាៈ នៅមុននេះបន្តិចមានសេចក្ដីរាយការណ៍ថា មានករណីវាយប្រហារបំផ្ទុះគ្រាប់បែក ៤ គ្រាប់ជាប់ៗគ្នា នៅទីក្រុង Sittwe ស្ថិតក្នុងរដ្ឋ Rakhine ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨។ ពាក់ព័ន្ធនឹងការវាយប្រហារនេះ គេនៅមិនទាន់ដឹងទេថា ជាស្នាដៃខាងក្រុមណានោះទេ ហើយមកទល់ពេលនេះ ពុំទាន់មានសេចក្ដីរាយការណ៍ អំពីការស្លាប់…

សង្ស័យគំនុំ! ជនមិនស្គាល់មុខ យកគ្រាប់បែកច្នៃគប់ចូលផ្ទះបុរសម្នាក់ រួចដាក់មេប្រូចបាត់..

ឧត្តរមានជ័យៈ នៅយប់ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៨ ម៉ោង១០យប់ មានករណីឃាតកម្មមិនបានសម្រេច(គប់គ្រាប់បែកកែច្នៃ) បង្កឡើងដោយជនសង្ស័យពុំស្គាល់អត្តសញ្ញាណបានគប់គ្រាប់បែកឆ្នៃចូលផ្ទះជនរងគ្រោះឈ្មោះ ឌី ភិច ភេទប្រុស អាយុ៥៥ រស់នៅភូមិទួលពង្រ ឃុំទំនប់ដាច់…

សង្រ្គាមស៊ីរី ដោយយន្តហោះទម្លាប់គ្រាប់បែក សម្លាប់មនុស្សរហូតដល់ ២៥០ នាក់

ស៊ីរីៈ ចំនួនអ្នកស្លាប់ដោយសារយន្តហោះទម្លាប់គ្រាប់បែក ក្នុងរយៈពេល២ថ្ងៃ ពីសំណាក់កងកម្លាំងរដ្ឋាភិបាលស៊ីរី នៅតំបន់ដែលកាន់កាប់ដោយពួកឧទ្ទាម បានកើនឡើងដល់ ២៥០ នាក់ហើយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។ នេះគឺជាអំពើហឹង្សាដ៏អាក្រក់បំផុត មិនធ្លាប់មាននៅក្នុងតំបន់ Eastern Ghouta ជិតនឹងទីក្រុងដាម៉ាស ចាប់តាំងពីឆ្នាំ ២០១៣…

វាយប្រហារដែនអាកាស ទម្លាក់គ្រាប់បែកនៅស៊ីរី ផ្ដាច់ជីវិតជនស៊ីវិល ៧៧ នាក់ និងរបួស ៣០០ នាក់

ស៊ីរីៈ ក្រុមឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី (SOHR) បាននិយាយថា យ៉ាងហោចណាស់ជនស៊ីវិល ៧៧ នាក់ ត្រូវបានសម្លាប់នៅទីក្រុង Damascus ត្រឹមរយៈពេលតិចជាង ២៤ ម៉ោង បន្ទាប់ពីការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លា ដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី ក្នុងអំទ្បុងពេលពួកគេរៀបចំប្រតិបត្តិការ ដើម្បីដណ្ដើមយកតំបន់មួយពីក្រុមប្រឆាំងមកកាន់កាប់វិញ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ…

ក្រុមសកម្មប្រយុទ្ធតំបន់ហ្គាហ្សា បាញ់គ្រាប់រ៉ុកកែតឆ្ពោះទៅកាន់អ៊ីស្រាអែល

អ៊ីស្រាអែលៈ កាលពីយប់ថ្ងៃអាទិត្យ ពួកសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា បានបាញ់គ្រាប់រ៉ុក្កែតឆ្ពោះទៅកាន់ភាគខាងត្បូង អ៊ីស្រាអែល បន្ទាប់ពីអ៊ីស្រាអែល បានវាយប្រហារដែនអាកាសដ៏ធំមួយ ឆ្លើយតបនឹងការបាញ់ពីតំបន់ប៉ាឡេស្ទីន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។ អ្នកនាំពាក្យយោធាម្នាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់បែកមួយ ត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ឆ្ពោះទៅកាន់ភាគខាងត្បូងប្រទេសអ៊ីស្រាអែល ប៉ុន្តែពុំបណ្ដាលឲ្យមានការរងរបួស ឬខូចខាតនោះទេ។ សូមជំរាបថា…

ពួកក្មេងជំទង់ប៉ាឡេស្ទីន ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់ ដែនអាកាសរបស់អ៊ីស្រាអែល

អ៊ីស្រាអែលៈ ក្មេងជំទង់ប៉ាឡេស្ទីនចំនួន ២នាក់ ត្រូវបានគេរកឃើញថា ស្លាប់បាត់បង់ជីវិត នៅភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីចលនានៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។ លោក Ashraf al-Qudra អ្នកនាំពាក្យក្រសួងសុខាភិបាលតំបន់ហ្គាហ្សា បានបញ្ជាក់ថា សាកសពក្មេងប្រុសទាំងពីរនាក់មានអាយុ ១៧ ឆ្នាំ…