ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងយានយន្តមិនស្គាល់អត្តសញ្ញាណបណ្តាលឲ្យមនុស្ស ០១នាក់ស្លាប់ នៅស្រុកអង្គរជុំ…

សៀមរាប: នៅយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២៣និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និង យានយន្តមិនស្គាល់អត្តសញ្ញាណ បណ្តាលឲ្យមនុស្ស ០១នាក់ស្លាប់ ត្រង់ចំណុចមុខខារ៉ាអូខេប្រាំដំឡឹង ស្ថិតនៅភូមិប្រាំដំឡឹង ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ។ ដោយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM…

ករណីរថយន្តដឹកទំនិញនិងរថយន្តដឹកស្រាបៀរ បានប្រលះគ្នាពេញទំហឹងទាំងព្រឹកបណ្តាលឲ្យស្រាបៀររាយប៉ាយពេញផ្លូវ…

ភ្នំពេញ:(ពត័មានបឋម)ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកទំនិញ និងរថយន្តដឹកស្រាបៀរ បានប្រលះគ្នាពេញទំ.ហឹ-ងទាំងព្រឹកព្រលឹម បណ្តាលឲ្យស្រាបៀរ រាយប៉ាយពេញផ្លូវ នៅវេលាម៉ោង០៥:៥០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដាញផ្លូវជាតិលេខ៣ម្តុំវត្តស្លែង ក្នុងភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ៕

ករណីរថយន្តបុកម៉ូតូបណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ចំំណែករថយន្តដាច់កង់…

ភ្នំពេញ:យោងតាមផេកHotline117បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យអ្នកបើកបរម៉ូតូរបួសធ្ងន់ ០១នាក់(ប្រុស) ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច ១១៧ ។ នៅវេលាម៉ោង ០៨:៣០ នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានទទួលព័ត៌មាន ករណីខាងលើស្ថិតនៅ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ…

អាសូរណាស់!ករណីក្មេងប្រុសអាយុ១៧ឆ្នាំជាសិស្សសាលាវិទ្យាល័យជម្ពូវ័ន ថ្នាក់ទី៩ ត្រូវរថយន្តបុកបណ្តាលអោយស្លាប់…

ភ្ភ្នំពេញ:មានករណីសិស្សសាលាម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈបើកម៉ូតូតាមផ្លូវត្រូវបានរថយន្តបើកបុកកិន ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១២​ថ្ងៃត្រង់ ទី១៣​ ខែកក្កដា​ ឆ្នាំ២០២៣ តាមផ្លូវបណ្តោយបេតុងមុខសាលាជម្ពូវ័ន​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ ជនរងគ្រោះ ឈ្មោះ​ មុំ​ ម៉ាជូលី​ ភេទប្រុសអាយុ១៧ឆ្នាំ​ ជាសិស្សថ្នាក់ទី៩ ​វិទ្យាល័យជម្ពូវ័នប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុគេបានឃើញក្មេងសិស្សសាលារងគ្រោះបើកម៉ូតូម៉ាកហុងដាស្កូបពី​ ពណ៌ក្រហម​ ពាក់ស្លាកលេខ…

ករណីរថយន្តបុកម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់ នៅខេត្តបាត់ដំបង…

បាត់ដំបង:យោងតាមផេកHotline117បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ចំនួន ០១នាក់(ប្រុស) ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច ១១៧ ។ នៅវេលាម៉ោង ២០:០៩ នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣បានទទួលព័ត៌មាន ករណីខាងលើ ស្ថិតនៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ៕

ករណីបុរសម្នាក់ជិះម៉ូតូបើកបុកជាមួយនិងពំនូកថ្មការដ្ឋានសាងសង់ផ្លូវបណ្តាលអោយស្លាប់ នៅស្រុកជីក្រែង…

សៀមរាប:នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២១ និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ បើកបុកជាមួយ និងពំនូកថ្មក្នុងការដ្ឋានសាងសង់ផ្លូវមួយកន្លែងបណ្តាលឲ្យមនុស្ស ០១នាក់ស្លាប់ ត្រង់ចំណុចលើផ្លូវលេខ២៦៥A ស្ថិតក្នុងភូមិគរ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។ ដោយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ក្រហម សេរីឆ្នាំ…

ករណីរថយន្តធន់ធំបុកម៉ូតូបណ្តាលអោយមនុស្សពីរនាក់ស្លាប់ តាមបណ្តោយផ្លូវជាតិលេខ៤…

ព្រះសីហនុ:យោងតាមផេកមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់បានអោយដឹងថា នៅវេលាម៉ោង ២២:៥០នាទីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៧៦-១៧៧ ស្ថិតនៅភូមិឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាង រថយន្ដ ០១គ្រឿង ម៉ាក FUSO ពាក់ផ្លាកលេខ កំពងស្ពឺ ៣A-៨៩៧២…

ករណីម៉ូតូបុកគ្នាបណ្តាលអោយមានមនុស្ស២នាក់ស្លាប់និងបុរស២នាក់រងរបួសធ្ងន់ តាមបណ្តោយផ្លូវជាតិលេខ១…

ស្វាយរៀង:យោងតាមផេកHotline117បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ​និងម៉ូតូបណ្ដាលឲ្យរងរបួស​ធ្ងន់០២នាក់(ប្រុស) និងស្លាប់០២នាក់ ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច ១១៧ ។ នៅវេលាម៉ោង ១០:៥៨ នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ករណីខាងលើស្ថិតនៅ​ លើផ្លូវជាតិលេខ១ ភូមិជ្រៃធំ សង្កាត់ជ្រៃធំ ក្រុងបាវិត ខេត្តស្វាយរៀង​…

ករណីម៉ូតូរវាងគោយន្តកន្ត្រៃបុកគ្នាបណ្តាលអោយបុរសម្នាក់ស្លាប់ នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថា កាលពីថ្ងៃចន្ទ០៨រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក.ព.ស ២៤៦៧ ត្រូវនឹង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នៅវេលាម៉ោង ០៦និង៣០នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍០១ បានកើតឡើងរវាងម៉ូតូ និងគោយន្តកន្ត្រៃ បេីកបរក្នុងទិសដៅស្របទិសគ្នាពីត្បូងទៅជើង បណ្ដាលអោយអ្នកបើកបរម៉ូតូស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុស្ថិតនៅត្រង់ចំណុចជិតវត្ត ព្រហ្មសីមារាម(ហៅវត្តប៊ូស្រា) ចន្លោះបង្គោល លេខ២៨.២៩ ស្ថិតក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដាខេត្ត ខេមណ្ឌលគិរី ។ ជនរងគ្រោះមានឈ្មោះ វង្ស យូដាណេ (ហៅពៅ) ភេទប្រុសអាយុ៥៥ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ មានទីលំនៅ ភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បេីកម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅ ស្លាកលេខ (រដ្ឋ10 1-0909) គ្មានកញ្ចក់ គ្មានពាក់មួកសុវត្ថិភាព ។ អ្នកបេីកគោយន្តកន្រ្តៃមានឈ្មោះ ថ្លង់ ឡេល ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិព្នង សញ្ជាតិ ខ្មែរ រស់នៅភូមិឡាំមេះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី (មិនស្គាល់អត្ត សញ្ញាណ) នៅឡើយ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីយកមកដោះស្រាយទៅតាមនីតិវិធីច្បាប់ តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជក់ថា÷មូលហេតុដែលបណ្តាលអោយមានករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងគឺបណ្តាលមកពីមានភ្លៀងធ្លាក់ខ្លាំងមើលផ្លូវមិនឃើញហើយគោយន្តបើកបរមិនមានភ្លើងបំភ្លឺផ្លូវ ទើបបណ្តាលអោយមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងតែម្តង។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានកម្លាំងជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯមធ្យោបាយ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាន ស្រុកពេជ្រាដាយកទៅរក្សាទុករងចាំការដោះស្រាយតាមនីតិវិធី៕

ករណីរវាងរថយន្ត​បើក​បុក​ក្បាលនាគដាក់លើទ្រូងផ្លូវក្រឡាប់ទៅប៉ះម៉ូតូកង់បី​​បណ្តាលអោយរងការខូចខាត…

ភ្នំពេញ:យោងតាមផេកHotline117បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត​បើក​បុក​ក្បាលនាគ ដាក់លើទ្រូងផ្លូវក្រឡាប់ទៅប៉ះម៉ូតូកង់បី​​ មិនបណ្ដាលឲ្យ​មនុស្ស​រងរបួសទេ។ ត្រូវ​បាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច ១១៧ នៅវេលាម៉ោង ០៥:៤៥ នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ករណីខាងលើស្ថិតនៅ ចំណុច​គល់​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ សង្កាត់​ច្បារអំពៅ​ទី១​ ខណ្ឌ​ច្បារអំពៅ​​ រាជធានីភ្នំពេញ​​ ៕