ព្យុះទីហ្វុង Nepartak នឹងបក់បោកទៅដល់ប្រទេសជប៉ុន នៅថ្ងៃអង្គារសប្ដាហ៍នេះ

  (តូក្យូ)៖ ព្យុះទីហ្វុង Nepartak កំពុងធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងជើងពីមហាសមុទ្រប៉ាស៊ីហ្វិក និងអាចបក់បោកមកលើកោះដ៏សំខាន់របស់ប្រទេសជប៉ុន រួមទាំងទីក្រុងតូក្យូផងដែរ។ ព្យុះទីហ្វុង Nepartak ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងលិច ហើយចូលទៅកាន់ភាគខាងកើត និងភាគឥសាន្តនៃប្រទេសជប៉ុន ខណៈព្រឹត្តិការណ៍ អូឡាំពិកមួយចំនួន អាចនឹងរងឥទ្ធិពលពីអាកាសធាតុ ដោយទីភ្នាក់ងារអាកាសធាតុជប៉ុន បានព្រមានអំពីភ្លៀងធ្លាក់ខ្លាំង ជាមួយនឹងខ្យល់បក់ខ្លាំង។ គិតត្រឹមរសៀលថ្ងៃចន្ទនេះ…

កីឡាអូឡាំពិក៖ មកដល់ពេលនេះ! ចិនឈរលើកំពូលតារាងមេដាយ

CAMSOC-ភ្នំពេញ៖ គិតត្រឹមពេលរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ប្រទេសចិនដណ្តើមបានមេដាយមាសច្រើនជាងគេ ដោយកំពុងឈរលើកំពូលតារាងមេដាយ ពីព្រឹត្ដិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន។ ប្រទេសចិន ដែលកំពុតក្តោបក្តាប់លើកំពូលតារាងមេដាយនេះ គឺដណ្ដើមបានមេដាយមាស ចំនួន៦គ្រឿង ប្រាក់ ២ និងមេដាយសំរឹទ្ធ ៤គ្រឿង សរុបចំនួន ១២គ្រឿង ខណៈម្ចាស់ផ្ទះសរុប…

Breaking News៖ ជើងហោះហើរជាច្រើនក្នុងប្រទេសជប៉ុនផ្អាកដោយសារបញ្ហាបច្ចេកទេសគ្រប់គ្រង

  បរទេស៖យោងតាមការចេញផ្សាយរបស់ CGTN និងសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថាជើងហោះហើរជាច្រើននៅក្នុងប្រទេសជប៉ុនត្រូវបានដាក់ឲ្យផ្អាកដំណើរជាបណ្តោះអាសន្ន។ គិតត្រឹមម៉ោង៩និង៣០នាទីព្រឹកថ្ងៃចន្ទនេះគេជឿជាក់ថាប្រព័ន្ធត្រួតពិនិត្យឬ Check-in គឺមិនអាចត្រូវបានធ្វើឡើងបានឡើយដោយសារតែប្រព័ន្ធគ្រប់គ្រងជើងហោះហើរជួបបញ្ហាបច្ចេកទេស៕

អត្តពលិកអូឡាំពិកកម្ពុជា ខិតខំហ្វឹកហាត់រាល់ថ្ងៃ ដើម្បី​ត្រៀម​ការ​ប្រ​កួត​ចុង​សប្ដាហ៍​នេះ

CAMSOC-ភ្នំពេញ៖ កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ទាំង​កីឡា​ហែលទឹក និង​កីឡា​​អត្ត​ពល​កម្ម បាន​នឹង​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​យ៉ាង​សកម្ម​តាម​ការ​កំ​ណត់ និង​ពេល​វេលា​រៀប​ចំ​របស់​ម្ចាស់​ផ្ទះ ដើម្បី​ត្រៀម​ការ​ប្រ​កួត​របស់​ខ្លួន នៅ​ក្នុង​ព្រឹត្តិ​ការណ៍​កី​ឡា​អូឡាំ​ពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅ​ប្រ​ទេស​ជប៉ុន នាថ្ងៃទី៣០-៣១ ខែកក្កដាចុងសប្ដាហ៍នេះ។ ឯកឧត្តម វ៉ាត់ ចំរើន…

កម្មវិធីប្រកួតរបស់អត្តពលិកកម្ពុជា ក្នុង​ព្រឹត្តិ​ការណ៍ Tokyo Olympic Games 2020

CAMSOC-ភ្នំពេញ៖ ក្រុមអត្តពលិកកីឡាហែលទឹកជម្រើស​ជាតិ​កម្ពុជា បាន​ដឹង​កាល​បរិច្ឆេទ​ប្រ​កួត​របស់​ខ្លួន នៅ​ក្នុង​ព្រឹត្តិ​ការណ៍​កី​ឡាំ​អូ​ឡាំ​ពិក ទី​ក្រុង​តូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅ​ប្រ​ទេស​ជប៉ុន​ហើយ ខណៈ​កី​ឡា​អត្ត​ព​ល​កម្ម ត្រូវ​ប្រ​កួត​នៅថ្ងៃទី​៣១ ខែ​កក្កដា តែ​មិន​ទាន់​ដឹង​ម៉ោង​ប្រ​កួត​នោះ​ទេ ។ លោក ញ៉ាន សុខវិសាល នាយរងបេសកកម្ម…

TOKYO 2020៖ កីឡាជាច្រើន ចាប់ផ្ដើមប្រកួតថ្ងៃនេះ ក្រោយពិធីបើកផ្លូវការ ដោយដំណើរការយ៉ាងរលូន

CAMSOC-ភ្នំពេញ៖ ក្រោយការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) បានប្រារព្ធពិធីបើកផ្លូវការដោយជោគជ័យ កាលពីយប់មិញ នៅថ្ងៃទី២៤ ខែកក្កដានេះ គេឃើញមានប្រភេទកីឡាជាច្រើន បានចាប់ផ្ដើមការប្រកួត ដូចជាកីឡាបាល់ទះ បាល់ទះឆ្នេរខ្សាច់ យូដូ វាយកូនបាល់ វាយសី វាយកូនឃ្លីលើតុក…

ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាត្រូវតែសម្រេចឲ្យបាន នូវការចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជា ដែលដល់អាយុត្រូវចាក់ ហើយពេទ្យអនុញ្ញាតឱ្យចាក់

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសថា ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាត្រូវតែសម្រេចឲ្យបាន នូវការចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជា ដែលដល់អាយុត្រូវចាក់ ហើយពេទ្យអនុញ្ញាតឱ្យចាក់ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា នៅពិភពលោក ក៏ដូចជានៅកម្ពុជា នៅសង្ឃឹមតែលើវ៉ាក់សាំង ហើយយើងបានឃើញសញ្ញានៃការថមថយចុះ ជាពិសេសនៅតំបន់រោងចក្រក្នុងរាជធានីភ្នំពេញ…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

នៅរាត្រី ថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅទទួលដោយផ្ទាល់នូវការមកដល់ វ៉ាក់សាំងជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន…

ស្ថានទូតជប៉ុននៅកម្ពុជា ៖ ការមកដល់បាច់ទី ១ នៃវ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសជប៉ុន ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន

ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងជម្ងឺកូវីដ១៩នៅលើសកលលោក រដ្ឋាភិបាលជប៉ុនមានការរីករាយក្នុងការផ្តល់ វ៉ាក់សាំងAstraZeneca ប្រមាណមួយលានដូស ដែលបានផលិតនៅក្នុងប្រទេសជប៉ុន ឲ្យប្រទេសកម្ពុជា។ បាច់ទីមួយនេះគឺមានវ៉ាក់សាំងចំនួន ប្រមាណ៣៣ម៉ឺនដូស ដែលបានមកដល់ថ្ងៃនេះ ហើយចំនួនដែលនៅសល់ នឹងមកដល់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ មុននឹងធ្វើការប្រគល់ទទួលវ៉ាក់សាំង ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…

សម្ដេច​តេជោ ហ៊ុន សែន៖ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ក្រុម​មនុស្ស​អាយុ​ចន្លោះ​ពី ១២​ ទៅ ១៧​ឆ្នាំ នឹង​ចាប់​ផ្ដើម​នៅព្រឹក​ថ្ងៃ​ទី​០១ ខែ​សីហា​ខាង​មុខ​នេះ

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ក្រុម​មនុស្ស​អាយុ​ចន្លោះ​ពី ១២​ ទៅ ១៧​ឆ្នាំ នឹង​ចាប់​ផ្ដើម​នៅព្រឹក​ថ្ងៃ​ទី​០១ ខែ​សីហា​ខាង​មុខ​នេះ។ ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់ និង​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ដែល​ជា​ជំនួយ​របស់​ជប៉ុន​នៅ​រាត្រី​នេះ ​សម្ដេច​​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា សម្ដេច​នឹង​ធ្វើ​ជា​អធិបតី​នៃ​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ក្រុម​មនុស្ស​អាយុ​ចន្លោះ​ពី ១២…