វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំងសុីណូវ៉ាក់ ចំនួន ១លានដូស ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន នឹងដឹកមកដល់កម្ពុជា នៅព្រឹកស្អែក

តាមការបញ្ជាក់របស់ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំង( សុីណូវ៉ាក់)ចំនួន ១លានដូសបន្ថែមទៀត ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន នឹងដឹកមកដល់កម្ពុជា នៅព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២១ ស្អែកនេះ។ គិតមកទល់នឹងពេលនេះ កម្ពុជាសម្រេចបាននូវការ…

សម្តេចតេជោ ហ៊ុន សែន៖ អំណោយវ៉ាក់សាំង Johnson & Johnson គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា

វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លានដូសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ វ៉ាក់សាំងដែលមកដល់ថ្ងៃនេះ មានចំនួន ៥០ម៉ឺនដូស ដោយឡែកចំនួន…

កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចជាស្ថាពរ នាខែសីហា

CAMSOC-ភ្នំពេញ៖ ការសាងសង់កីឡដ្ឋានធំ (Main Stadium) បានសម្រេចជាស្ថាពរគ្រប់លក្ខណៈសម្បត្តិទាំងអស់ នាខែសីហា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់តាមប្រព័ន្ធអនឡាញរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ដែលបានបង្ហាញវឌ្ឍនភាពការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដោយពេលនេះ ឯកឧត្តមទទួលបន្ទុកនាយបេសកកម្មកម្ពុជា…

អូឡាំពិកតូក្យូ៖ ចិនឡើងឈរកំពូលតារាងមេដាយ

CAMSOC-ភ្នំពេញ៖ គិតត្រឹមម៉ោង ១២:៣០ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ប្រទេសចិនបានឡើងឈរកំពូលតារាងមេដាយសរុបវិញ ដោយដណ្តើមបានមេដាយមាសច្រើនជាងគេ សរុប១៤គ្រឿង នៅ Tokyo Olympics 2020 ជាបណ្តោះអាសន្នវិញ លើសហរដ្ឋអាមេរិក និងម្ចាស់ផ្ទះជប៉ុន។ ប្រទេសចិន ដែលប្រជែងបានដណ្តើមច្រើនជាងគេនេះ គឺមេដាយមាស១៤ ប្រាក់៦…

ក្នុងសិទ្ធជាម្ចាស់ផ្ទះ កីឡាអូឡាំពិករដូវក្តៅ ជប៉ុនបានបង្ហាញនូវ វប្បធម៌ សិល្បៈ និងផ្ទាំងទស្សនីយភាពជាច្រើន ក្នុងប្រទេសរបស់ខ្លួនទៅកាន់ពិភពលោក

  (បរទេស)៖ កីឡាអូឡាំពិករដូវក្តៅ ដែលកំពុងតែប្រព្រឹត្តទៅយ៉ាងសស្រាក់សស្រាំ ខណៈដែលលើកនេះប្រទេសជប៉ុន គឺត្រូវវបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ ហើយមានកីឡាករ កីឡាការនី មកស្ទើតែជុំវិញពិភពលោកចូលរួមប្រកួតដើម្បីដណ្តើមមេដាយកិត្តិយសជូនជាតិរៀងៗខ្លួន ក្នុងនោះប្រទេសជាច្រើនដែលមានទាំងកម្ពុជា យើងផងនោះបានធ្វើការសុំសិទ្ធផ្សាយបន្តផ្ទាល់នូវរូបភាពនៃការប្រកួតទាំងស្រុងពីទីក្រុងតូក្យូ ដើម្បីបម្រើជាទស្សនីយភាពកម្សាន្តនៅក្នុងប្រទេសរបស់គេ ។ ក្នុងសិទ្ធជាម្ចាស់ផ្ទះ ជប៉ុនបានបង្ហាញនូវ វប្បធម៌ សិល្បៈ និងផ្ទាំងទស្សនីយភាពជាច្រើនផ្សេងទៀត ដែលមានក្នុងប្រទេសរបស់ខ្លួនទៅកាន់ពិភពលោក តាមរយៈកីឡាអូឡាំពិក…

អូឡាំពិកតូក្យូ៖ ម្ចាស់ផ្ទះជប៉ុនបន្តក្តោបក្តាប់កំពូលតារាងមេដាយ ដោយកើនមាស សរុប ១៣គ្រឿង

CAMSOC-ភ្នំពេញ៖ គិតត្រឹមម៉ោង ០៨:30 នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ម្ចាស់ផ្ទះជប៉ុន បន្តក្តោបក្តាប់ដំណែងលើកំពូលតារាងមេដាយ ដោយកើនឡើងមេដាយមាស១គ្រឿងបន្ថែម សរុប ១៣គ្រឿង (Tokyo Olympics 2020)។ ម្ចាស់ផ្ទះកីឡាអូឡាំពិក រដូវក្តៅ ជប៉ុន ដណ្តើមបានមេដាយសរុបបាន២២ គ្រឿង ក្នុងនោះ…

តាមពិតបែបនេះសោះ! អត្តពលិក ដែលត្រូវប្រកួតកីឡាអូឡាំពិកក្នុងទីក្រុងតូក្យូ ត្រូវសម្រាកលើគ្រែក្រដាសកាតុង

  បរទេស៖ អត្តពលិក ដែលត្រូវទៅប្រកួតកីឡាអូឡាំពិកក្នុងទីក្រុងតូក្យូនៃប្រទេសជប៉ុន ត្រូវបានបង្ហាញថា ត្រូវសម្រាកលើគ្រែកាដាសកាតុង ដែលគ្រែនេះហៅឈ្មោះថា «Anti-sex bed» ឬ គ្រែប្រឆាំងនឹងការរួមភេទ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា គ្រែនេះត្រូវបានតំឡើងឡើង ក្នុងគោលបំណងឲ្យអត្តពលិក រក្សាគម្លាតគ្នានារដូវកាលកូវីដ ដោយមួយគ្រែអាចទ្រទ្រង់ទម្ងន់របស់មនុស្សម្នាក់ប៉ុណ្ណោះ។ ដូច្នេះមានន័យថា ពួកគេមិនអាចមានភាពស្និទ្ធស្នាល ឬរួមភេទជាមួយនរណាម្នាក់នៅលើគ្រែបានឡើយ ដែលនឹងធ្វើឲ្យគ្រែបាក់ស្រុតតែម្ដង។…

ជប៉ុន៖ ព្យុះទីហ្វុង Nepartak បាន ឆ្ពោះទៅភាគខាងជើង ធ្វើឲ្យមានការបាក់ដី មកលើតំបន់ឆ្នេរសមុទ្រ ប៉ាស៊ីហ្វិក ភាគឥសាន នៃខេត្ត Miyagi

ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ព្យុះទីហ្វុង Nepartak បានធ្វើដំណើរ ឆ្ពោះទៅភាគខាងជើងហើយបានធ្វើឲ្យមានការបាក់ដី មកលើតំបន់ឆ្នេរសមុទ្រ ប៉ាស៊ីហ្វិក ភាគឥសាន នៃខេត្ត Miyagi នៅព្រឹកថ្ងៃពុធនេះ។ ព្យុះទីហ្វុងទី៨ នៃរដូវកាលបានទៅដល់តំបន់ Ishinomaki ភ្លាមៗ ដែលនាំមកនូវខ្យល់ បក់ខ្លាំង និងរលកខ្ពស់ ប៉ុន្តែត្រូវបានព្យាករថានឹងចុះខ្សោយ នៅពេលវាឆ្លងកាត់តំបន់…

អាជ្ញាធរជប៉ុនមិនមានការព្រួយបារម្ភទាក់ទងទៅនឹងព្រឹត្តិការណ៍កីឡាអូឡាំពិក បើទោះបីជាមានកំណត់ត្រាខ្ពស់នូវករណីឆ្លងជំងឺកូវីដ-១៩

នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អាជ្ញាធរជប៉ុនមិនមានការព្រួយបារម្ភណាមួយទាក់ទងទៅនឹងព្រឹត្តិការណ៍កីឡាអូឡាំពិកដែលត្រូវបានធ្វើឡើងនៅទីក្រុងតូក្យូនោះទេ បើទោះបីជាមានកំណត់ត្រានូវករណីឆ្លងថ្មីប្រចាំថ្ងៃខ្ពស់សម្រាប់ជំងឺកូវីដ-១៩ នៅក្នុងរាជធានីនៃប្រទេសនេះកាលពីថ្ងៃអង្គារក៏ដោយ។ លោកបានចង្អុលបង្ហាញថា «ឥឡូវនេះ មានមនុស្សតិចណាស់ដែលចេញដើរនៅក្នុងទីក្រុងនេះ ដោយសារតែវិធានការជាក់លាក់ ដែលរួមទាំងការផ្លាស់ប្តូរការធ្វើការងារទៅធ្វើការងារតាមទូរគមនាគមន៍វិញ។ ដូច្នេះ គ្មានការព្រួយបារម្ភណាមួយទេ»។ លោកនាយករដ្ឋមន្រ្តីរូបនេះក៏បាននិយាយផងដែរថា «មានតែ ២ភាគរយនៃអ្នកជំងឺដែលមានជំងឺឆ្លងកូវីដ-១៩ ប៉ុណ្នោះ ដែលត្រូវបានកំណត់អត្តសញ្ញាណនៅទីក្រុងតូក្យូកាលពីថ្ងៃអង្គារ…

អូឡាពិកតូក្យូ៖ ម្ចាស់ផ្ទះជប៉ុនឡើងឈរលើកំពូលតារាងមេដាយវិញជាមួយនឹងមេដាយមាស ១១គ្រឿង

CAMSOC-ភ្នំពេញ៖ គិតត្រឹមម៉ោង១០ និង៣០នាទីព្រឹកថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ ម្ចាស់ផ្ទះជប៉ុន ដណ្តើមបានមេដាយមាសកើនដល់១០គ្រឿង ដែលចំនួនច្រើនជាងគេនេះ បានធ្វើឲ្យម្ចាស់ផ្ទះអូឡាំពិកហ្គេមមួយនេះ ឡើងមកក្តោបក្តាប់លើកំពូលតារាងមេដាយជាបណ្តោះអាសន្នវិញ នៅក្នុងព្រឹត្តិការណ៍ Tokyo Olympics 2020 ខណៈចិន និងសហរដ្ឋអារិក កំពុងប្រជែងគ្នាទៅវិញទៅមកយ៉ាងខ្លាំង លើកំពូលតារាងមេដាយ ពីចំណាត់ថ្នាក់លេខ១ដល់លេខ៣។…