ក្មេងប្រុសម្នាក់ លេងទឹកធុង បណ្ដាលឲ្យធ្លាក់ចូលលង់ កំពុងមានការជួយសង្គ្រោះបឋម

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៨ ណិង៣០នាទីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ស្ថិតភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីក្មេងបុរសម្នាក់ លេងទឹកធុង បណ្ដាលឲ្យធ្លាក់ចូលលង់ កំពុងមានការជួយសង្គ្រោះបឋម។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

ទៀតហើយ! បុរសម្នាក់ ធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួន លើស្ពានជ្រោយចង្វារ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១១ និង ០០នាទីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ មានករណីបុរសម្នាក់ ធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួន លើស្ពានជ្រោយចង្វារ រាជធានីភ្នំពេញ។ មូលហេតុ៖ មិនទាន់ដឹងនោះទេ។ ខណៈពេលនេះ ក្រុមទូក កំពុងធ្វើការរាវរក​ ដើម្បីជួយសង្គ្រោះជនរងគ្រោះ សម្រាប់ព័ត៌មានលម្អិត Post…

កម្មករសំណង់លើកក្តារចាក់ពុម្ពសសរ ប៉ះខ្សែភ្លើង បណ្តាលឲ្យឆក់ធ្លាក់ រងរបួសធ្ងន់៣នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង ៩និង៥០នាទីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ មានករណីកម្មករលើកក្តារចាក់ពុម្ពសសរ ប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) បណ្តាលឲ្យឆក់ធ្លាក់របួសធ្ងន់ម្នាក់ និង២នាក់ទៀតរបួសស្រាល ត្រង់ចំណុចការដ្ឋានសាងសង់ផ្ទះមួយកន្លែង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេ ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ ហើយបាននាំគ្នាដឹកបញ្ជូនជនរងគ្រោះ…

មន្ត្រីកិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តម្នាក់ លង់ទឹកស្លាប់ នៅរមណីយដ្ឋានឆ្នេរខ្សាច់

រតនគិរីៈ នៅវេលាម៉ោង ៤ និង៣៨នាទីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចរមណីយដ្ឋានឆ្នេរខ្សាច់ ស្ថិតក្នុងភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ មានករណីគ្រោះថ្នាក់មនុស្សលង់ទឹកស្លាប់។ ជនរងគ្រោះឈ្មោះ លី សុ មេធ ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីកិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្ត មានទីលំនៅបច្ចុប្បន្នភូមិអូរកន្សែង…

Updated៖ ជនជាតិអង់គ្លេសម្នាក់ ដើរចុះដើរឡើង ៤ត្រឡប់ ស្រាប់តែដួលដាច់ខ្យល់ស្លាប់ នៅខណ្ឌដូនពេញ

ភ្នំពេញៈ បុរសម្នាក់ជាជនជាតិបរទេសមិនដឹងថា គាត់មានជំងឺអីនោះទេ បានជាដើរត្រឡប់ទៅមកផ្លូវ១៩២ ទៅ៣ត្រឡប់ ស្រាប់តែដួលសម្លប់ស្តូកស្តឹងហើយដាច់ខ្យល់ស្លាប់នៅចញ្ចើមផ្លូវ បង្កផ្អើលដល់សមត្ថកិច្ចចុះមកកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៨និង១០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្តោយផ្លូវ១៩កែងផ្លូវ១៧៨ នៅចំណុចក្បែរវិចិត្រសិស្បៈ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីសាក្សីជាអ្នករត់ម៉ូតូកង់បីបានឲ្យដឹងថា មុនពេលកើតហេតុខាងលើនេះ…

Update៖ ករណីលិចទូកកន្ទុយវែង នៅខេត្តព្រះសីហនុ មនុស្សចំនួន៥នាក់ត្រូវបានជួយសង្គ្រោះ និង២នាក់ទៀតកំពុងស្វែងរក

ព្រះសីហនុៈ នៅវេលាម៉ោង ៧ និង ២០នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចចន្លោះកោះថាស កោះរ៉ុងសន្លឹម មានករណីលិចទូកកន្ទុយវែងមួយគ្រឿង ម៉ាស៊ីនបាត។ ម្ចាស់ឈ្មោះ ឃឹម ហូវ ភេទប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិ៣…

ករណីខ្យល់ខ្លាំង បណ្ដាលឲ្យបោកលិចទូក និងមនុស្សចំនួន ៧នាក់

ព្រះសីហនុៈ កាលពីវេលាម៉ោង ១០និង២៥នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីធ្លាក់ខ្យល់ខ្លាំង បណ្ដាលឲ្យបោកលិចទូកយន្តគ្រឿង នៅក្នុងសមុទ្រចន្លោះកោះថាស និងកោះរ៉ុងសន្លឹម បង្កឲ្យមនុស្សចំនួន ៧នាក់ កម្មករផ្សា ៥នាក់ និងអ្នកបើកទូករួមទាំងកម្មករទូក ២នាក់ ។ សូមបញ្ជាក់៖ ជនរងគ្រោះត្រូវបានជួយសង្គ្រោះ ៥នាក់ មិនទាន់រកឃើញ…

បុរសកម្នាក់ត្រូវខ្សែភ្លើងឆក់ ខណៈលាបថ្នាំផ្ទះឲ្យគេ

ព្រៃវែងៈ នាវេលាម៉ោង ១២និង៤៥នាទី​ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីបុរសម្នាក់ត្រូវខ្សែភ្លើងឆក់ នៅចំនុចផ្ទះឈ្មោះ​ នាង សុខា ភេទប្រុស​ អាយុ ៤៥ឆ្នាំ​ នៅភូមិទួលរកា ឃុំកំពង់ត្របែក​ ស្រុកកំពង់ត្របែក​ ខេត្តព្រៃវែង។ ជនរងគ្រោះឈ្មោះ យ៉ន គឹមលន់…

អេឡិច ចាន់ត្រា និង សប្បុរសជនមួយចំនួន ចែករំលែកក្ដីស្រទ្បាញ់ ដល់កុមារនៅអង្គការសុម៉ាលីម៉ម

យោងតាមបង្ហោះនៅលើហ្វេសប៊ុករបស់លោក អេឡិច ចាន់ត្រា គឺកាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២០ មុននេះ លោក និងសិល្បករ រួមជាមួយនឹងសប្បុរសជនជាច្រើនទៀត បានចុះទៅចែកអំណោយនៅមណ្ឌលកុមារកំព្រាសុម៉ាលីម៉ម ដែលជាអង្គការជួយសង្គ្រោះក្មេងស្រី ធ្លាប់ទទួលរងអំពើរំលោភផ្លូវភេទ ហើយត្រូវបានសង្គមរើសអើង។ សិល្បករទាំងនោះក៏មានកញ្ញា សុវត្ថឌី ធារីកា និងតារាចម្រៀងក្នុងក្រុមរបស់លោក អេឡិច ចាន់ត្រាផងដែរ…

ក្រោយសភាពជំងឺ នៅតែធ្ងន់ មាស សៀវប៉ាយ សម្រេចដឹកចេញទៅវៀតណាម ទាំងប្រថុយប្រថាន

បន្ទាប់ពីសម្រាកព្យាបាលក្រោយទទួលរងគ្រោះថ្នាក់ផ្នែកក្បាល ហើយនៅតែមិនទាន់ដឹងខ្លួន ពេលនេះ គ្រួសាររបស់តារាសម្ដែង មាស សៀវប៉ាយ យល់ព្រមដឹកទៅព្យាបាលនៅក្នុងប្រទេសវៀតណាមហើយ បន្ទាប់ពីគ្រួសារតារាកម្ពុជា ប្រកូកប្រកាស និងធ្វើចលនារ៉ៃអង្កាស ហើយជួយអោយទទួលបានថវិកាជំនួយពីគ្រប់ទិសទី ប្រមាណជា៣ពាន់ដុល្លារ។ តាមការចាត់ចែងរបស់គ្រួសារតារាកម្ពុជា លោក នឹងចាកចេញពីកម្ពុជា នៅថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២០ នេះ ដោយកង្វះខាតបន្តនឹងត្រូវបានគ្រួសារតារាកម្ពុជា…