ឈិន សុធារី ធ្វើខួបកូនភ្លោះ និងប្រកាសឈប់ពរពោះ
កាលពីយប់ថ្ងៃទី២៧ កុម្ភៈ តារាចម្រៀងអ្នកនាង ឈិន សុធារី និងស្វាមីគឺលោកសុវណ្ណ មករា បានប្រារព្ធពិធីខួបមួយឆ្នាំកូនភ្លោះប្រុសស្រីរបស់ខ្លួនយ៉ាងអធឹកអធមដោយមានតារាសិល្បៈល្បីៗជាច្រើនចូលរួម នៅភោជនីយដ្ឋានធំមួយនៅម្ដុំសាលាបឋមសិក្សាទួលគោក។ អ្នកនាងបានប្រកាសក្នុងពិធីនោះថា ខ្លួនឈប់យកកូនទៀតហើយ ដោយសារតែកូនភ្លោះ២នាក់គ្រប់គ្រាន់។ ពិធីខួបមួយឆ្នាំនាយប់នោះ អ្នកនាងឈិន សុធារី បានអះអាងថាអ្នកនាងសប្បាយចិត្តខ្លាំងដែលបានស្វាមី និងអ្នកមានគុណចូលរួមរៀបចំ។ អ្នកនាងថាកូនប្រុសភ្លោះរបស់ខ្លួនមានឈ្មោះថា Sovann Phuranuk…