ឈិន សុធារី ប្រកាសអោយសុវណ្ណ មករា មកផ្ដិតមេដៃលែងលះ
យោងតាមបទសម្ភាសន៍ដែលបានផ្សាយផ្ទាល់ក្នុងកម្មវិធី«កិច្ចសម្ភាសន៍តារាសិល្បៈ ឬ Komsan Talkshow» អ្នកនាងឈិន សុធារី បានអះអាងថាអ្នកនាងប្រកាន់ជំហរមិនទទួលយកការបកក្រោយរបស់អតីតស្វាមី គឺលោក សុវណ្ណ មករានោះទេ បើទោះជាមានថ្ងៃមួយលោកសម្រេចចិត្តបោះបង់ស្រីស្នេហ៍ ឬភរិយាចុង ហើយត្រូវត្រលប់មករកប្រពន្ធកូនវិញ។ ទន្ទឹមនឹងនោះ អ្នកនាងក៏បានប្រកាសអោយអតីតស្វាមី មកផ្ដិតមេដៃនៅសាលាសង្កាត់អោយបានឆាប់នោះផង ដើម្បីអោយនាងបញ្ចប់ការពាក់ព័ន្ធទាំងស្រុងតាមអ្វីដែលអតីតស្វាមីចង់បាន។ អ្នកនាងនិយាយថាលោកសុវណ្ណ មករា បានចុះចេញពីនាង…