ណាហ្គាវើល ចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធអតីតជម្រើសជាតិជប៉ុន U18

ក្លិបបាល់ទាត់ ណាហ្គាវើល បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Tatsuro Inui សញ្ជាតិជប៉ុន នាព្រឹកមិញនេះ ខណៈដែលកីឡាករវ័យ ២៧ ឆ្នាំរូបនេះ ធ្លាប់លេងឲ្យជម្រើសជាតិ ចាប់ពី U15 ដល់ U18 ។ Tatsuro បានចាប់ផ្តើមក្លាយជាកីឡាករអាជីព ជាមួយក្រុម JEF…

យុវតីរូបស្រស់បើករថយន្តAudi ស្លាកលេខភ្នំពេញ 2AK-3113លឿន ទៅបុកកូរ៉ូឡា បញ្ចប់រឿង៣០០ដុល្លារ

​ភ្នំពេញៈ យុវតីរូបស្រស់ម្នាក់រួមដំណើរជាមួយនារីរូបស្រស់៤នាក់ បានបើករថយន្តAudi ទៅបុករថយន្ត Corola ពេញទំហឹង ត្រង់ចំណុចផ្លូវបំបែក បណ្ដាលឲ្យរងការខូចខាត ទាំងសងខាង កាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវបែកជាបួន ផ្លូវ១១៣ កែង៣៣០ ខាងកើតណាហ្គាវើល សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន…

នោះ! លើកនេះមានទាំងប្រុស ទាំងស្រីហ្មង ដកហូតបាន២៩កញ្ចប់!

ភ្នំពេញៈ កម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះល្បាតតាមមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ បានប្រទះឃើញជនសង្សយ័ក្មេងចាស់ប្រុសស្រី៥នាក់ដែលសម្ងំពពាក់ពពូនគ្នា ក្រោមចន្លោះស្ពាននាគភ្លោះ ជិតណាហ្គាវើល ដោយមានការសង្ស័យឃាត់សួរនាំឆែកឆេររកឃើញគ្រឿងញៀន ២៩កញ្ចប់ (២៦កញ្ចប់​តូច ៣កញ្ចប់​ធំ) ។ ការឃាត់ខ្លួនខាងលើនេះកាលពីវេលាម៉ោង​១និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ នៅចំណុចផ្លូវមាត់ទន្លេខាងក្រោម ចន្លោះ​ស្ពាននាគភ្លោះ​ សង្កាត់ទន្លេបាសាក់…

មិត្តភាព៖ ភ្នំពេញក្រោន ទទួលស្វាគមន៍ ណាហ្គាវើល រសៀលនេះ

ក្លិបបាល់ទាត់នៃលីគកំពូលកម្ពុជា ២ បានរៀបចំធ្វើការប្រកួតមិត្តភាពកម្តៅសាច់ដុំ ដោយ ភ្នំពេញក្រោន ត្រូវទទួលស្វាគមន៍ ណាហ្គាវើល នាវេលាម៉ោង ៣ៈ៣០ នាទីរសៀលនេះ លើកីឡដ្ឋាន RSN ។ ក្នុងជំនួបនេះសម្រាប់ក្រុមទាំងពីរ ធ្វើឡើងក្នុងគោលបំណងចង់តេស្តសមត្ថភាពកីឡាករដែលទើបនាំចូល ក៏ដូចជាត្រៀមនាំចូល ដើម្បីត្រៀមការប្រកួតពានរង្វាន់ សម្តេច ហ៊ុន សែន…

អង្គរថាយហ្គឺរ នាំយកខ្សែប្រយុទ្ធរបស់ ប៉ូលីស មកបង្គ្រប់ចំនួនកីឡាករបរទេស

ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ បានធ្វើការចុះកិច្ចសន្យានាំចូលកីឡាករចំណូលថ្មី Afanwi Baldwin មកពីក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលីស) ជាផ្លូវការ ដើម្បីបង្គ្រប់ចំនួនកីឡការបរទេស(៥) នេះបើយោងតាមសេចក្តីប្រកាសលើហ្វេសប៊ុកផ្លូវការរបស់ក្លិប។ ខ្សែប្រយុទ្ធ Afanwi Baldwin កើតនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ១៩៩០ កើតនៅ BUEA ប្រទេស កាមេរ៉ូន បានបង្ហាញចំណាប់អារម្មណ៏ថា៖ ដំបូង ខ្ញុំសូមអរគុណព្រះជាម្ចាស់សម្រាប់ឱកាសនេះ…

របួសបាក់ច្រមុះរបស់កីឡាករ សុខ សំណាង ត្រូវចំណាយពេលមួយខែជាងទៀត

យោងតាមការសាកសួរផ្ទាល់ជាមួយកីឡាករ សុខ សំណាង បាននិយាយថា របួសបាក់ក្តោងច្រមុះ របស់គេត្រូវការចំណាយពេល ១ខែ ទៅ១ខែកន្លះទៀត ទើបអាចដូចដើមវិញ ពេលនេះកំពុងតែដាក់ឧបករណ៍អមនៅឡើយ។ របួសនេះ បានកើតឡើង ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន(Hun Sen Cup) ដោយក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ…

រដូវកាល ២០១៨ លីគកំពូលកម្ពុជានូវតែមានសមាជិកចំនួន ១២ក្រុម ដដែល

សហព័ន្ធបាល់ទាត់កម្ពុជា បានធ្វើការប្រជុំកាលពីម្សិលមិញ ដោយតម្រូវឲ្យមាន ក្រុមចំនួន១២ ធ្វើការប្រកួតដណ្តើមពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០១៨ ដដែល នឹងចាប់ផ្តើមពីថ្ងៃទី០៣ ខែមិនា ដល់ថ្ងៃទី៣០ ខែកញ្ញា ២០១៨។ សម្រាប់សមាជិកទាំង១២នោះរួមមាន៖ បឹងកេត, ព្រះខ័នរាជស្វាយរៀង, ក្រសួងការពារជាតិ, ណាហ្គាវើល, ភ្នំពេញក្រោន, អង្គរថាយហ្គឺរ,…

ច្រឹង ពលរដ្ឋ អាចបន្តអវត្តមាន ក្នុងជំនួបផ្តាច់ព្រ័ត្រទល់ បឹងកេត

យោងតាមការសាកសួរផ្តាច់មុខជាមួយគ្រូជំនួយក្រសួងការពារជាតិ(ទ័ព) លោក ភា សុភ័ក្ត្រា បាននិយាយថា ច្រឹង ពលរដ្ឋ ប្រហែលជាមិនទាន់អាចចូលលេងវិញបានទេ។ គ្រូជំនួយវ័យក្មេង ភា សុភ័ក្ត្រា បានបន្ថែមទៀតថា៖ «ខ្សែបម្រើ ពលរដ្ឋ មានរបួសជង្គង់ប៉ុន្មានខែមកហើយ ពេលនេះនៅមិនទាន់ជា ១០០% នៅឡើយទេ ប៉ុន្តែការប្រកួតផ្តាច់ព្រ័ត្រមិនអាចអវត្តមានបានទេ»។ ដូច្នេះ…

ភា សុភ័ត្រា៖ ខ្ញុំជឿជាក់ខ្លាំងលើកីឡាករទ័ព ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រជាមួយ បឹងកេត ស្អែក

ការប្រកួតលីគកំពូល រដូវកាល ២០១៧ បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ ដោយក្លិបបាល់ទាត់ក្រសួងការពារជាតិ(ទ័ព) ត្រូវប៉ះជាមួយ បឹងកេត នៅថ្ងៃទី៣០ ស្អែកនេះ ខណៈដែលលោក ភា សុភ័ត្រា ដែលជាគ្រូជំនួយការរបស់លោក ទេព ឡុងរចនា មានជំនឿរជឿជាក់យ៉ាងខ្លាំងលើកីឡាកររបស់ខ្លួន ក្នុងការដណ្តើមជើងឯក។ យោងតាមការសំភាសន៍ផ្តាច់មុខ លោក ភា…

សុខ សំណាង របួសបាក់ក្តោងច្រមុះ ក្រោយរកបាន២គ្រាប់ ជួយព្រះខ័នរាជស្វាយរៀង លើកពានHun Sen Cup 2017

ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន(Hun Sen Cup) កាលពីម្សិលមិញ ដោយក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ណាហ្គាវើល ដោយលទ្ធផល ៣ទល់០ ក្លាយជាជើងឯក ខណៈកីឡាករ សុខ សំណាង បានរងរបួសបាក់ក្តោងច្រមុះ បន្ទាប់ពីរកបាន២គ្រាប់។ ចំណោមគ្រាប់បាល់ជ័យជម្នះ ៣គ្រាប់…