តារាសម្ដែង ចៅខ្មែរ ប្រកាសរៀបការភេទដូចគ្នា
កក្រើកពិភពហ្វេសប៊ុកមិនតិចទេ ក្នុងពេលដែល តារាហ្វេសប៊ុក ចៅខ្មែរ ប្រកាសអោយដឹងពីកាលបរិច្ឆេទនៃមង្គលការភេទដូចគ្នារបស់ខ្លួន នៅថ្ងៃទី១២ វិច្ឆិកានេះ។ នេះជាអាពាហ៍ពិពាហ៍ដែលអាចនិយាយបានថា ជាមង្គលការរបស់អ្នកសិល្បៈទី១ ដែលហ៊ានរៀបការជាមួយបុរសដូចគ្នាដោយមិនខ្វល់ពីការរិះគន់ ខណៈដែលគ្រាន់តែលោកប្រកាសអោយដឹងពីថ្ងៃចូលរោងក៏មានការចាប់អារម្មណ៍ពីស្រទាប់មហាជនបាត់ទៅហើយ។ អ្នកលេងហ្វេសប៊ុកមិនតិចទេ បានចោទសួរពីស្នេហារបស់លោក បន្ទាប់ពីដឹងថាលោក និងស្វាមី គឺលោកខេមរិន្ទ ពិតជារៀបការផ្លូវជាមួយគ្នាមែន ដោយមិនមែនគ្រាន់តែស្រឡាញ់គ្នា ហើយលាក់មុខដូចស្នេហាភេទដូចគ្នាខ្លះ។ អ្នកខ្លះបានបង្ហាញការចាប់អារម្មណ៍ដោយអបអរនឹងភាពក្លាយរបស់គូស្នេហ៍មួយគូនេះ…