ល្ខោនខោល លេចធ្លោតែម្ដង ក្នុងកម្មវិធី«កូនអើយម្ដាយខ្មោច»
ក្នុងពិធីបើកសម្ពោធភាពយន្តរឿង «កូនអើយម្ដាយខ្មោច» របស់ផលិតកម្មឯកភ្នំ គេចាប់អារម្មណ៍ថា មានតែសិល្បៈល្ខោនខោលប៉ុណ្ណោះ ដែលទទួលបានការចាប់អារម្មណ៍ ជាងគេនៅក្នុងវេទិកាទាំងមូល។ កម្មវិធីទាំងមូលត្រូវគេឃើញមានប្រកាសនូវរបៀបវារៈច្រើនដំណាក់ ប៉ុន្តែមានតែក្នុងវគ្គសម្ដែងរបស់ល្ខោនខោលប៉ុណ្ណោះ ដែលមានអ្នកចូលរួមផ្ដោតការផ្ចង់អារម្មណ៍ជាងគេ ដោយសារតែឈុតឆាកដែលបានសម្ដែងនៅក្នុងថ្ងៃនោះ ក៏ជាឈុតឆាកដែលគេកម្រឃើញផង។ ឈុតល្ខោនខោលដែលបានសម្ដែងនៅក្នុងថ្ងៃនោះ គឺជាឈុតដកស្រង់ចេញពីរឿងរាមកេរ្តិ៍ ដោយការសម្ដែងនៅក្នុងថ្ងៃនោះ គឺតួអង្គសម្ដែងទាំង៥ សុទ្ធតែទទួលបានយកចិត្តទុកដាក់ពីអ្នកទស្សនា មិនថាតួអង្គហនុមាន តួអង្គយក្ស និងតួអង្គនាងមច្ឆា។…