ដល់សម្ភាសន៍ទើបដឹងថា អ្នកស្រឡាញ់ ស៊ិន យូប៊ីន ហ៊ានដល់ម្លឹង
ក្នុងកិច្ចសម្ភាសន៍«Komsan Talkshow»កាលពីយប់ថ្ងៃទី១៤ ធ្នូ ហ្វ្រេស៊ីហ្គើលលេខ១ប្រចាំឆ្នាំ២០១៣ កញ្ញា ស៊ិន យូប៊ីន បានអះអាងថា ចាប់តាំងពីនាងចូលប្រឡូកការងារសិល្បៈ មានមនុស្សកាន់តែច្រើនបានតាមស្រឡាញ់នាង ដោយបុរសទាំងនោះក្លាហានហ៊ានចូលទៅស្ដីដណ្ដឹងនាងដល់ឪពុកម្ដាយតែម្ដង បើទោះជាគេ និងនាងមិនដែលបានប្រាស្រ័យទាក់ទងគ្នាសោះ។ នាងបានហៅការចែចូវនោះថាជារឿងអស់សំណើច នឹងថាឪពុកម្ដាយរបស់នាងមិនបានបង្ខំអោយនាងទទួលយកបុរសទាំងនោះទេ បើទោះជាអ្នកដែលចូលស្ដីនឹងសុទ្ធតែមានការងារល្អៗ។ កញ្ញា ស៊ិន យូប៊ីន បានអះអាងថា…