សមត្ថកិច្ចចាប់បានជនសង្ស័យ៨នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ទទួលផលចោរកម្មនិងប្រើប្រាស់សារធាតុញៀន!
ភ្នំពេញៈ សមត្ថកិច្ចប៉ុស្តិ៍គោករកាបង្ក្រាបជនសង្ស័យជាបន្តបន្ទាប់៨នាក់ ករណីកាច់សោ.កលួចម៉ូតូ ទទួលផលចោរកម្មនិងប្រើប្រាស់សារធាតុញៀន។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យមានគ្នា៨នាក់នោះ ទី១ឈ្មោះ នង រិទ្ធីយ៉ា ភេទប្រុស អាយុ១៩ឆ្នាំ…