សំណុំរឿងឃាតកម្ម ប្រពន្ធជួលកូនធម៌សម្លាប់ប្តី ព្រោះខឹងមានស្រី តុលាការ សម្រេចដាក់គុក ១ជីវិត

ភ្នំពេញៈ លោក រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ បានបើកសវនាការប្រកាសសាលក្រម សំណុំរឿង ឃាតកម្ម ប្រពន្ធដើម ជួលកូនធម៌ ឲ្យសម្លាប់ប្តី ព្រោះខឹងរឿងមានស្រី មិនចូលផ្ទះ ដោយសម្រេចផ្តន្ទាទោស ជនជាប់ចោទជាប្រពន្ធ និងជនដៃដល់ជាកូនធម៌…

កាត់បន្ថយចោរឆក់​២នាក់នៅលើដងផ្លូវ នៅភ្នំពេញ ក្រោយពីពួកគេត្រូវ តុលាការសម្រេចដាក់គុក!

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា លោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ចោរឆក់​២នាក់ ជាបណ្តោះអាសន្ន រង់ចាំការកាត់ទោសនាពេលក្រោយ។ ការសម្រេចរបស់លោកចៅក្រម គឺធ្វើឡើងបន្ទាប់ពីលោក ខាំ សុផារី ជាតំណាងអយ្យការ បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លោក…

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ ក្នុងករណីឆបោកយកម៉ូតូ តែមិនបានសម្រេច

ភ្នំពេញៈ នគរបាលប៉ុស្តិ៍ទួលសង្កែទី២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីរូបគេបានធ្វើសកម្មភាព ឆបោកលួងលោមយកម៉ូតូ ពីជនរងគ្រោះ តែមិនបានសម្រេច ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង២០នាទីថ្ងៃទី១៩ ខែសីហា​ ឆ្នាំ២០១៨ នៅចំណុចភូមិ​បឹងរាំង​ សង្កាត់ទួលសង្កែ២ ខណ្ឌ​ឫស្សីកែវ​។ ជនរងគ្រោះឈ្មោះ​ ហៀង​ ស្រីខួច​ ភេទស្រីអាយុ​ ៣៤ឆ្នាំ​…

មន្ត្រីក្រសួងអប់រំម្នាក់ តូចចិត្តកើតជំងឺរ៉ាំរ៉ៃមើលជា ធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯង

ភ្នំពេញៈ បុរសម្នាក់មានជំងឺរ៉ាំរ៉ៃ អស់រយៈពេល១ឆ្នាំមកហើយ សង្ស័យបាក់ទឹកចិត្ត បានដាច់ចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយចង.ក ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ចំណុចផ្ទះលេខ៧៧​ផ្លូវ៥៩៨ ផ្ទះ៣៧ ក្រុមទី០៥ ភូមិទួលពពែរ សង្កាត់ទួសង្កែ២ ខណ្ឌឫស្សីកែវ។ សមត្ថកិច្ចឲ្យដឹងថា សពឈ្មោះ ណៃ​…

ចុងភៅម្នាក់ដេកស្លាប់គ្មានអ្នកដឹង ដល់ក្មួយទៅដាស់ ក៏ផ្អើលឆោទ្បោ

ភ្នំពេញៈ បុរសជាចុងភៅម្នាក់ មានអាការៈមិនស្រួលខ្លួន បានសំងំដេក រហូតដល់ក្មួយទៅដាស់ទើបដឹងថាស្លាប់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់របស់សពគេងភោជនីយដ្ឋានសាច់គីឡូម៉ែត្រលេខ៦ ស្ថិតនៅក្រុមទី០៣ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ សពបុរសខាងលើឈ្មោះ វ៉ន សុនី ភេទ ប្រុស…

​ជនជាតិ​ឡាវ​ម្នាក់ និង​​ថ្នាំ​ញៀន​ជិត​៤​គីឡូក្រាម ត្រូវបានកម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៣)​ ចាប់ខ្លួន

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៣)​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​ឡាវ​ និង​ដកហូត​ថ្នាំ​ញៀន​ជិត​៤​គីឡូក្រាម​ កាលពី​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៦​និង​៣០​នាទី​ នៅ​ចំណុច​តាម​ផ្លូវ​លេខ​៤៦០​ សង្កាត់​ទួល​ទំពូង​ទី​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​ ​មន្ត្រី​នគរបាល​មន្ទីរ​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ ​CHAO​ XIENG​ ភេទ​ប្រុស​ អាយុ​…

តុលាការសម្រេច ដាក់គុក ថៅកែ​កាប់ជ្រូក និងកូនចៅ ដែលស្រវឹងបុកបង្គោលភ្លើងរដ្ឋ និងគំរាម សម្លាប់តៃកុងរថយន្តស្ទួច ជាបណ្តោះអាសន្ន

​ភ្នំពេញៈ​​​ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនបុរសរកស៊ីកាប់ជ្រូកម្នាក់ នៅក្នុងពន្ធនាគារព្រៃស ពីបទប្រើប្រាស់អាវុធខុសច្បាប់ ដើម្បីគំរាមកំហែងសម្លាប់ និងប្រើរថយន្តលេខរាជការដោយខុសច្បាប់។ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួន បន្ទាប់ពីលោកព្រះរាជអាជ្ញារង សៀង សុខ បានចោទប្រកាន់បុរសចិនកាប់ជ្រូកឈ្មោះ គ្រី…

តុលាការសៀមរាប សម្រេច ដាក់គុក ប្រពន្ធប៉ូលិស ដែលចាក់សម្លាប់ប្តីខ្លួនឯង ជាបណ្តោះអាសន្ន

សៀមរាបៈ បើយោងតាមការបញ្ជាក់តាម Telegram របស់លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងថា ស្ត្រីដែលចាក់សម្លាប់ប្តីខ្លួនឯង ដែលមន្ត្រីនគរបាល ត្រូវបានលោក ស៊ិន សុវណ្ណរ័ត្ន ជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្នហើយ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ។ លោកព្រះរាជអាជ្ញារង…

ហួសថ្លែង! ជីតាបង្កើត ចាប់រំលោភចៅស្រីខ្លួនឯង ជាអនិតិជនចំនួន២នាក់

ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ១០ និង ៥នាទីព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨​ សមត្ថកិច្ចជំនាញនគរបាលយុត្តិធម៌ បានទទួលពាក្យបណ្ដឹង ករណីរំលោភសេពសន្ថវៈ លើអនិតិជនកុមារីចំនួន២នាក់ នៅខេត្តពោធិ៍សាត់ ដែលប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ក.ន ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានរំលោភចៅបង្កើតខ្លួនឯង។ ជនរងគ្រោះទាំង២នាក់ ត្រូវជាបងប្អូនគ្នា…

កំពុងឱនមើលរថយន្តខូច ស្រាប់តែត្រូវរថយន្តមួយគ្រឿងបុកពីក្រោយ ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

កំពង់ឆ្នាំងៈ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍មួយ ដោយបុរស​ម្នាក់​​បាន​ស្លាប់​បាត់បង់ជីវិត ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ក្រាំង​ស្គា ដែលកើតហេតុ​នៅ​លើ​ផ្លូវ ក្រាល​គ្រួ​ស​ក្រហម​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ចន្លោះ​ពី​ស្ថានីយ​រថភ្លើង​ក្រាំង​ស្គា​ទៅ​ស្ថានីយ​ក្តុល ស្ថិត​ក្នុង​ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស ។ តាមសមត្ថកិច្ច បានឲ្យដឹងថា ​ជនរងគ្រោះមានឈ្មោះ គួ​ន ពៅ ជា​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ មុន​ពេល​កើតហេតុ​បុរសខាងលើ ​បាន​ជិះ​រថយន្ត​ម៉ាក​ហ្ស្យី​ប A2 ពីរ​នាក់​ប្រពន្ធ​ពី​រាជធានី​ភ្នំពេញ​ទៅ​មើល​ចម្ការ​របស់​ខ្លួន​…