Update: នៅថ្ងៃសៅរ៍នេះ ស្រីលង្កាដោះលែងអ្នកទោស ៥៤០នាក់

ស្រីលង្កា: ស្របពេលដែលប្រទេសស្រីលង្កា ជួបគ្រោះមហន្តរាយធម្មជាតិយ៉ាងធ្ងន់ធ្ងរ នាពេលថ្មីៗនេះ អ្នកទោសសរុប ៥៤០នាក់ ត្រូវបានលើកលែងទោសរបស់ប្រធានាធិបតីស្រីលង្កា នៅល្ងាចថ្ងៃសៅរ៍នេះ នៅក្នុងទិដ្ឋភាពនៃពិធីបុណ្យថ្ងៃឈប់សម្រាកនិងថ្ងៃពុទ្ធបូជា (ពិសាខបូជា) ទាំងអស់នៅលើពិភពលោក។ នាយកដ្ឋានពន្ធនាគារបានឱ្យដឹងថា អ្នកទោសដែលត្រូវបានដោះលែងនោះ មានបទល្មើសតូចតាចនិងរួមបញ្ចូលទាំងអ្នកដែលត្រូវបានដាក់ពន្ធនាគារចំពោះការខកខានរបស់ខ្លួន ដើម្បីបង់ប្រាក់ពិន័យដែលបានដាក់ដោយតុលាការ។ អ្នកដែលមានអាយុ ៧០ ឆ្នាំហើយជាអ្នកដែលបានមានស្ថានទំងន់ទោសរបស់ពួកគេអស់រយៈពេលជាង ១០ឆ្នាំខាងលើ ត្រូវបានរួមបញ្ចូលផងដែរនៅក្នុងការលើកលែងទោស។…

គណៈបញ្ជាការក្រុងច្បារមនដឹកនាំកម្លាំងសមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនមនុស្ស៥នាក់

កំពង់ស្ពឺៈ គណៈបញ្ជាការឯកភាពក្រុងច្បារមនបានដឹកនាំកម្លាំងសមត្ថកិច្ចចុះបង្ក្រាបសំបុកជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀន ក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនមនុស្សបាន៥នាក់ និងចាប់យកវត្ថុតាងជាគ្រឿងញៀន សម្ភារប្រើប្រាស់ និងម៉ូតូចំនួន៣គ្រឿង នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ។ ករណីបង្ក្រាបគ្រឿងញៀនខាងលើនេះបានធ្វើឡើងនៅចំណុចភូមិ-សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ស្របពេលដែលថ្ងៃនេះជាថ្ងៃឈប់សម្រាក ក្រុមជនសង្ស័យយល់ឃើញថាសមត្ថកិច្ចនិងអាជ្ញាធរ បែបមិនធ្វើការងាររដ្ឋបាលទើបពួកគេបានធ្វើសកម្មភាពជួញដូរគ្រឿងញៀន ឈានដល់គណៈបញ្ជាការឯកភាពក្រុងច្បារមនដឹកនាំកម្លាំងចុះបង្ក្រាបបានក្រុមជនសង្ស័យទាំង៥នាក់ក្នុងបទល្មើសជាក់ស្តែង៕

ថ្ងៃឈប់សម្រាក នៅច្រកចាំយាមស្ទះចរាចរណ៍រាប់ម៉ោង

កោះកុងៈ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ ជាថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណ ព្រះមហាក្សត្រសោះ ប៉ុន្តែនៅចំណុចច្រកចាំយាម មានការកកស្ទះចរាចរណ៍ខ្លាំងណាស់៕

ផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ៥ភូមិ ក្នុងស្រុកមង្គលបូរី

បន្ទាយមានជ័យៈ ក្រោយរយៈពេល៣០ថ្ងៃ នៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដែលត្រូវបិទផ្សាយ នាព្រឹកថ្ងៃទី ១១ឧសភា២០១៦ នៅក្នុងបរិវេណវត្តស្រង់ប្រាសាទ ភូមិភ្នុំតូចត្បូង ឃុំភ្នុំតូចស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋចំនួន៥ភូមិ របស់ឃុំនេះនិងទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ដោយស្របច្បាប់ពីរាជរដ្ឋាភិបាល។ ពិធីបិទផ្សាយជាសាធារណៈនេះ ក្រោមការចូលរួមពីសំណាក់លោក ជំទាវ ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យ លោក មួង…

មនុស្សចំនួន ១១១នាក់បានស្លាប់ ក្រោយគ្រោះថ្នាក់ចរាចរណ៍ នៅវៀតណាម អំទ្បុងពេលថ្ងៃឈប់សម្រាក៤ថ្ងៃ

វៀតណាមៈ បើយោងតាមគណៈកម្មាធិការជាតិ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា គិតមកទល់អំទ្បុងពេលនៃថ្ងៃឈប់សម្រាក ៤ថ្ងៃកន្លងទៅនេះ មនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងប្រទេសវៀតណាម គឺមានចំនួន ១១១នាក់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦។ ក្នុងអំឡុងថ្ងៃឈប់សម្រាកនៃបុណ្យរំដោះ និងបង្រួបបង្រួមជាតិនៅវៀតណាមខាងត្បូង កាលពីថ្ងៃទី ៣០…

ប្រវត្តិ ​និង​ដើម​ចម​​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​

ចិន៖ បុណ្យចូលឆ្នាំចិន ឬ ហៅម្យ៉ាងទៀតថា បុណ្យនានិទាឃរដូវ គឺថ្ងៃឈប់សម្រាកដ៏ សំខាន់បំផុត សំរាប់ជនជាតិចិន។ មានប្រជាជនមួយចំនួន ជាពិសេសជនជាតិចិន នៅក្រៅប្រទេស បានហៅពិធីបុណ្យនេះថា បុណ្យចូលឆ្នាំច័ន្ទគតិថ្មី ។ ជាប្រពៃណី ពិធីបុណ្យនេះចាប់ផ្ដើម នៅថ្ងៃទីមួយនៃខែទីមួយ តាមច័ន្ទគតិ ក្នុងប្រតិទិនចិន ហើយបញ្ចប់ទៅវិញ នៅថ្ងៃទី១៥…