Thursday, ទី29 August, ឆ្នាំ2013 14:06 pm
វីដេអូមួយត្រូវបានគេបង្ហោះនៅលើបណ្តាយទំនាក់ទំនងសង្គមហ្វេបុកដែលបង្ហាញពីរថយន្តមួយគ្រឿងបានបើកនៅលើផ្លូវដែលកំពុងមានទឹកជំនន់ស្រាប់តែរអិលលិចចូលក្នុងទឹកបាត់តែម្តង។ ហេតុការណ៍កើតឡើងនៅពេលដែលផ្លូវមួយកំពុងតែលិចនិងមានទឹកហូរផងនោះស្រាប់តែមានរថយន្តមួយបានបើកមកដល់ក៏បើកឆ្លងផ្លូវនោះភ្លាមដោយមិនបានឈប់មើលថាផ្លូវនោះអាចទៅរួចឬមិនរួចនោះទេ បន្ទាប់មកពេលដែលរថយន្តបើកដល់ពាក់កណ្តាលផ្លូវក៏រអិលហើយលិចចូលក្នុងទឹកបាត់ ធ្វើឲ្យអ្នកដំណើរដែលគេឈប់មិនហានឆ្លងផ្លូវជិតនោះនាំគ្នាស្រែកគ្រប់ៗគ្នា...