ក្រសួងបន្តចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Standard Q) ពីប្រទេសកូរ៉េ ក្នុងតម្លៃដើម ៣.៧ ដុល្លារអាម៉េរិក ក្នុងមួយឧបករណ៍ ដោយបើកទូលាយ មិនកំណត់បរិមាណ

ដើម្បីបំពេញតម្រូវការរបស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ក្រសួងបន្តចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Standard Q) ពីប្រទេសកូរ៉េ ក្នុងតម្លៃដើម ៣.៧ ដុល្លារអាម៉េរិក ក្នុងមួយឧបករណ៍ ដោយបើកទូលាយ មិនកំណត់បរិមាណ។ ក្រុមហ៊ុន សហគ្រាស រោងចក្រ អាចបញ្ជាទិញដោយចូលទៅកាន់ប្រព័ន្ធស្វ័យប្រវត្តិកម្មដែលមានតំណភ្ជាប់ mptc.gov.kh/rt ឬអញ្ជើញមកទិញដោយផ្ទាល់នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត​ ហ៊ីង​ ប៊ុនហៀង​ ប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ​ គឺផ្លែមៀន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ

យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ហ៊ុនសែន​ បានអនុញ្ញាតឱ្យឯកឧត្តម​ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត​ ហ៊ីង​ ប៊ុនហៀង​ នាយករងខុទ្ទកាល័យសម្តេចតេជោ​ ហ៊ុន​ សែន​​ ដេីម្បីប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ​ គឺផ្លែមៀន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈមក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩​…

បញ្ជូនជនសង្ស័យចំនួន០៧នាក់ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កម្លាំងនគរបាលជំនាញ ផ្នែកប្រឆាំគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៍ឯក សៅ សារឿន អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការ បង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនប្រុសស្រី ជាបន្តបន្ទាប់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦​…

ធ្លាប់ជាប់ពន្ធនាគារ២ ឆ្នាំ ចេញមកវិញជាប់ទៀត

កណ្តាលៈ ហិង្សាដោយចេតនាកើតហេតុនៅថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង ១១ និង ៥៨ នាទីចំនុចភូមិ ព្រែកជីក ឃុំ កោះចិន ស្រុក ពញាឮ ខេត្ត កណ្តាល ដែលជនរងគ្រោះ ឈ្មោះ…

WhatsApp នឹងបន្ថែមមុខងារដែលអាចផ្ទេរទិន្នន័យរវាងទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS និង Android

នៅពេលដែលអ្នកប្រើប្រាស់ចង់ធ្វើការផ្លាស់ប្ដូរទូរសព្ទពីប្រព័ន្ធប្រតិបត្តិការមួយទៅប្រព័ន្ធប្រតិបត្តិការមួយទៀត ឧបសគ្គដ៏ធំមួយក្នុងការផ្លាស់ប្ដូរនោះគឺ ពួកគេមិនអាចផ្ទេរទិន្នន័យរបស់កម្មវិធី WhatsApp ពីទូរសព្ទចាស់។ ប៉ុន្តែកាលពីម្សិលមិញនេះក្រុមហ៊ុន WhatsApp បានប្រកាសថា នឹងដាក់ឱ្យប្រើប្រាស់មុខងារដែលអាចឱ្យអ្នកប្រើប្រាស់ផ្ទេរទិន្នន័យរវាងទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការខុសគ្នា។ ជាដំបូងក្រុមហ៊ុននឹងបើកឱ្យប្រើមុខងារនេះជាមួយនឹងទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android 10 ឬថ្មីជាងនេះ ដើម្បីផ្ទេរទិន្នន័យពីទូរសព្ទ iPhone មានដូចជា សារ រូបភាព វីដេអូ និង…

កូរ៉េ​ខាង​ជើងបានប្រើទម្លាប់ចាស់​ ដើម្បីទប់ទល់ជាមួយ​សហរដ្ឋ​អាមេរិក

កាលពី​ខែ​មិថុនា មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ​បាន​បញ្ជា​ឲ្យ​ប្រទេស​ខ្លួន​ប្រុង​ប្រៀប​ទាំង​«ការសន្ទនា​និង​ការប្រឈម»​ជាមួយ​សហរដ្ឋ​អាមេរិក។​ ទម្លាប់ចាស់​នេះ​មិន​បាន​ធ្វើ​ឲ្យ​សហ​រដ្ឋ​អាមេរិក ​និង​កូរ៉េ​ខាង​ត្បូង​ចំណាយ​ពេល​យូរ​ដើម្បី​ត្រៀម​សម្រាប់ទិស​ដៅ​ទាំង​២​នេះ​ទេ។​ ​ កាលពី​២​សប្តាហ៍​មុន ​កូរ៉េ​ខាង​ជើង​បាន​បង្ហើប​ថា ​ខ្លួន​បើក​ឲ្យ​មាន​ការ​ទាក់ទង​គ្នា​ច្រើន​ឡើង​ជាមួយ​ពិភព​ខាង​ក្រៅ​ ប៉ុន្តែ​នៅ​សប្តាហ៍​នេះ កូរ៉េ​ខាង​ជើង​បាន​រិះគន់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា។​ នេះជាការ​ប្រែ​ក្រឡាស់​លឿន​ហួស​ពី​បទដ្ឋាន​កូរ៉េខាង​ជើង​ខ្លូន​ឯង។​ នៅ​ថ្ងៃ​ពុធ​នេះ លោក​ Kim Yong Chol…

ក្រសួងប្រៃសណីយ៍ ប្រកាសចំណាត់ការលើប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត ដែលលក់ និងចែកចាយស៊ីមកាត ដោយមិនទទួលយកឯកសារសម្គាល់អត្តសញ្ញាណ របស់អ្នកប្រើប្រាស់

ក្រសួងប្រៃសណីយ៍ ប្រកាសចំណាត់ការលើប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត ដែលលក់ និងចែកចាយស៊ីមកាត ដោយមិនទទួលយកឯកសារសម្គាល់អត្តសញ្ញាណ របស់អ្នកប្រើប្រាស់  

ក្រុមហ៊ុន Google បានប្រកាសឈប់លក់កូនសោសុវត្ថិភាព Titan (security keys) ដែលប្រើបច្ចេកវិទ្យា Bluetooth

ចាប់តាំងពីឆ្នាំ២០១៨ ក្រុមហ៊ុន Google បានដាក់លក់កូនសោសុវត្ថិភាព Titan ដើម្បីប្រើក្នុងការបញ្ជាក់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ជាមួយប្រព័ន្ធ two-factor authentications ឱ្យកាន់តែមានសុវត្ថិភាព ព្រោះការប្រើលេខកូដតាមរយៈទូរសព្ទ (OTP) ជាមួយនឹងលេខសម្ងាត់ វានៅតែមានភាពចន្លោះប្រហោងក្នុងការការពារសុវត្ថិភាព ដែលជនអនាមិកអាចប្រើវិធីផ្សេងៗដើម្បីលួចទទួលបានលេខកូដទាំងនោះ។ កាលពីពេលថ្មីៗនេះក្រុមហ៊ុន Google បានប្រកាសឈប់លក់កូនសោសុវត្ថិភាព Titan ដែលប្រើបច្ចេកវិទ្យា Bluetooth…

កម្លាំងនគរបាលក្រុងបាត់ដំបង ចុះបង្រ្កាបករណីចោរលួចមួយករណី ឃាត់ខ្លួនជនសង័្សយម្នាក់

បាត់ដំបងៈ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២១ វេលាម៉ោង៦និង ០០ នាទី នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាម យោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង រួមទាំង យោបល់របស់លោកវរសេនីយ៍ឯក…

មានអ្នកភ្លេចកាបូបដូចក្នុងរូបភាពខាងក្រោមនេះ សូមទាក់ទង លេខ092 630107

សៀមរាបៈ យោងតាមផេករបស់ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប បានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋដែលបាន អញ្ជើញមកការិយាល័យភូមិបាលនៃរដ្ឋបាលក្រុងសៀមរាប កាលព្រឹកថ្ងៃសុក្រទី ៦ខែ សីហាឆ្នាំ ២០២១ នេះ ហើយបានភ្លេចកាបូបដូចក្នុងរូបភាពខាងក្រោមនេះ សូមអញ្ជើញមកទទួលវិញ ឬទាក់ទង តាមរយះលេខទូរសព្ទ័092 630107៕