WhatsApp រងការផាកពិន័យជាទឹកប្រាក់ចំនួន ២៦៦លាននៅសហភាពអឺរ៉ុប

ក្រោយពីធ្វើការស៊ើបអង្កេតអស់រយៈពេល ២ឆ្នាំ ប្រទេសអៀរឡង់បានធ្វើការផាកពិន័យក្រុមហ៊ុន WhatsApp ២៦៦លានសហរដ្ឋអាមេរិកទាក់ទងទៅនឹងការប្រព្រឹត្តល្មើសនឹងច្បាប់ការពារទិន្នន័យឯកជនភាព (GDPR law)។ នេះជាការផាកពិន័យដ៏ធំបំផុតទាក់ទងទៅនឹងការរំលោភបំពានទៅលើច្បាប់ GDPR ដែលមានចំនួនទឹកប្រាក់ដល់ទៅបួនដងច្រើនជាងទឹកប្រាក់ដែលអាជ្ញាធរបានស្នើសុំ។ ប្រទេសអៀរឡង់បានចោទប្រកាន់ក្រុមហ៊ុនថា បានចែករំលែកព័ត៌មានរបស់អ្នកប្រើប្រាស់ជាមួយនឹងក្រុមហ៊ុនហ្វេសប៊ុកដោយពុំបានជូនដំណឹងដល់អ្នកប្រើប្រាស់ឱ្យបានត្រឹមត្រូវ។ គួរបញ្ជាក់ផងដែរថា ទាំងអាជ្ញាធរ និងអ្នកប្រើប្រាស់ជុំវិញពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីក្រុមហ៊ុន WhatsApp បានប្រកាសដាក់ចេញនូវលក្ខខណ្ឌថ្មីកាលពីដើមឆ្នាំនេះ ដែលទាមទារឱ្យអ្នកប្រើប្រាស់ទាំងអស់ត្រូវតែយល់ព្រម ចែករំលែកទិន្នន័យឯកជនភាពរបស់ពួកគេ…

អភិបាល​រដ្ឋធានី​កាប៊ុលបន្ត​ដឹកនាំ​ធ្វើការ​ដដែល ទោះបីជាក្រុមតាលីបង់គ្រប់គ្រងអាហ្វហ្គា​នីស្ថាន​ក៏ដោយ

លោក​ Mohammad Daoud Sultanzoy គឺជា​អភិបាល​រដ្ឋធានី​កាប៊ុល​នៃ​ប្រទេស​អាហ្វហ្គា​នីស្ថាន​។ ស្របពេល​ដែល​ក្រុម​តាលីបង់​បន្ត​ឱ្យលោកកាន់​តំណែងជា​អភិបាល​រដ្ឋធានី​ដដែល​នោះ​ លោក​ក៏មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​មួយ​ក្រុម​ជីវពល​នេះ​ផង​ដែរ។ លោក​ Sultanzoy បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ក្នុងបទ​សម្ភាសន៍​មួយ​ជាមួយ​វីអូអេ​សេវា​អាហ្វហ្គានីស្ថាន​ថា៖​ «ប្រសិន​បើក្រុមតា​លីបង់​ពុំ​បាន​គិតគូរ​ពីបំណង​ប្រាថ្នា​របស់​ប្រជាជន​ទេ​នោះ​ គេ​នឹង​អាច​មើល​ឃើញ​ថាក្រុម​តាលីបង់​ជាក្រុម​ដែលគិត​តែពី​រឿង​សាសនា ក្រុម​ជនជាតិ​ដើម​ និង​ផល​ប្រយោជន៍​តំបន់តែ​ប៉ុណ្ណោះ​ ហើយ​កេរ្ដិ៍ឈ្មោះ​ក្រុមនេះ​ក៏នឹង​ខាតបង់​ទៅតាម​ហ្នឹងដែរ​»។ ជា​អ្នក​នយោបាយ​ដ៏ល្បីម្នាក់​ និង​ពុំជាប់​ពាក់ព័ន្ធ​នឹងក្រុម​តាលីបង់នោះ​ លោក​ Sultanzoy…

សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួននារីម្នាក់បន្ទាប់ពីទទួលព័ត៌មាននិងពាក្យបណ្តឹងរបស់ ថាមានករណីកំហែងយកលើជនរងគ្រោះអាយុ១១ឆ្នាំ

កណ្ដាលៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា​ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដោយបានការសម្របសម្រួលនីតិវិធិពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការដ្ឋាន នគរបាលស្រុកខ្សាច់កណ្ដាល ធ្វើការស្រាវជ្រាវបង្រ្កាបជនដែលប្រព្រឹត្តខាងលើបានក្នុងរយៈពេលជិត៤៨ម៉ោង ប្រហែលពីរថ្ងៃ។ ករណីកំហែងយក មានស្ថានទម្ងន់ទោស (ជនរងគ្រោះអាយុ១១ឆ្នាំ) ថ្ងៃទី ២៤.០៨.២០២១ វេលាម៉ោង៧:៣០នាទី ចំណុច៖ ភូមិបាក់ដាវលើ…

ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន បាញ់តដៃជាមួយសមត្ថកិច្ច ចំនួន០២នាក់ ត្រូវកម្លាំងជំនាញ បង្ក្រាប និងរឹបអូសគ្រឿងញៀន ជាង ២៨គីឡូក្រាម

រាជធានីភ្នំពេញ ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន…

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជូនដំណឹង ស្តីពីការចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ពីរប្រភេទ សម្រាប់សាធារណជន

— ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា ក្រសួងបើកទូលាយចែកចាយឧបករណ៍ តេស្តរហ័សជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន នូវឧបករណ៍តេស្តរហ័សពីរប្រភេទដូចខាងក្រោម៖ ១. ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩…

ឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ប្រដាប់ដោយអាវុធបាញ់តដៃនិងសមត្ថកិច្ច២នាក់ (ថៃម្នាក់) ត្រូវកម្លាំងជំនាញ បង្ក្រាបចាប់ខ្លួន និងដកហូតគ្រឿងញៀន ជាង ២៨គីឡូក្រាម

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាដោយ​ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន…

អ្នក​កាសែត​អាហ្វហ្គានីស្ថាន​ម្នាក់ និយាយ​ថា​ពួកគេ​កំពុង​រស់នៅ​ដោយ​ភ័យខ្លាច ពីក្រុមតាលីបង់

អ្នក​កាសែត​ម្នាក់​ដែល​សុំ​មិនប្រាប់​អត្តសញ្ញាណ​ដោយ​ហេតុផល​សន្តិសុខ​និយាយ​ថា​ អ្នក​ស្រី​និង​ក្រុម​គ្រួសារ​បាន​ចាក​ចេញពី​ទីក្រុង ​Herat ​មួយ​ថ្ងៃ​មុន​ទីក្រុង​នេះ​ធ្លាក់​ចូល​ក្នុង​កណ្តាប់​ដៃ​ពួក​តាលីបង់។​មុន​នោះ ក្រុមនេះ​បាន​គំរាម​កំហែង​អ្នក​ស្រី​តាម​ទូរសព្ទ​និង​ដោយ​ផ្ទាល់។​ អ្នក​កាសែត​រូប​នោះ​បាន​ផ្លាស់​ទីលំនៅ​ទៅ​រដ្ឋធានី​កាប៊ុល។​ ក៏ប៉ុន្តែ​ទីក្រុង​នោះ​ក៏​ធ្លាក់​ក្នុង​ដៃ​ពួក​តាលីបង់​ដែរ។​ អ្នក​កាសែត​នេះ​និយាយ​ថា​សូម្បី​នៅ​ក្នុង​រដ្ឋធានី​កាប៊ុលអ្នក​ស្រី​រង​ការ​គំរាម​កំហែង ហើយ​ថា ​ប្រយុទ្ធជនតាលីបង់​បាន​ទៅ​តំបន់ដែលអ្នកស្រី​និង​ក្រុម​គ្រួសារ​កំពុង​ស្នាក់​នៅ។​អ្នកស្រី​និយាយ​ថា៖ «ខ្ញុំ​ខ្លាច​ស្លាប់​នៅ​ពេលគេប្រាប់​ថា​ពួក​តាលីបង់​នៅ​ក្នុង​សង្កាត់​នេះ»។​ អ្នក​កាសែត​រូប​នោះ​ដែល​បាន​រាយ​ការណ៍​ឲ្យ​បណ្តាញ​ព័ត៌មាននិង​ទីភ្នាក់ងារ​ព័ត៌​អន្តរជាតិ​បាន​និយាយ​ថា៖​«យើង​ស្ថិត​នៅ​ក្នុង​បន្ទប់​មួយ​ដូច​អ្នកទោស។​ យើង​មិន​អាច​ចេញ​ទៅ​ក្រៅ​បាន។​ខ្ញុំ​ពិតជា​ចង់​ឲ្យ​គេ​ជម្លៀស​ទៅកន្លែងដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព»។ ម្យ៉ាង​វិញ​ទៀតមេ​ប៉ូលិស​អាហ្វហ្គានីស្ថាន​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ទីក្រុង​កាប៊ុល។ យោធា​អាមេរិក​និង​សម្ព័ន្ធ​មិត្តបាន​ជួយ​សង្គ្រោះ​មន្រ្តី​ប៉ូលិស​ជាតិ​អាហ្វហ្កានីស្ថាន​ជាន់ខ្ពស់​ម្នាក់​ដែល​ក្រុម​តាលីបង់​កំពុង​តាម​រកដោយសារ​គាត់​ធ្វើការ​ជាមួយ​យោធា​អាមេរិក​ច្រើន​ឆ្នាំ។​ លោក​ Mohammad Khalid Wardak ​និង​ក្រុម​គ្រួសារ​ត្រូវ​បាន​ដឹក​តាម​យន្តហោះ​កាលពី​ថ្ងៃពុធ​ទៅ​ទីសុវត្ថិភាព​ដោយ​មិន​ប្រាប់​ឱ្យ​ដឹង។​មន្រ្តី​រូប​នេះ​បាន​សម្ងំ​លាក់ខ្លួន​ជាមួយ​ប្រពន្ធ​និង​កូន​បួន​នាក់នៅ​ទីក្រុង​កាប៊ុលពី​កន្លែង​មួយ​ទៅ​កន្លែង​មួយហើយ​មិន​អាច​ចូល​ទៅ​ក្នុង​អាកាស​យានដ្ឋាន​ដែល​ពួក​តាលីបង់​គ្រប់គ្រង​ច្រកចូល​នោះទេ។​…

GitHub ក្រើនរំឮកអ្នកប្រើប្រាស់ឱ្យបើកប្រើប្រព័ន្ធ 2FA

កាលពីពេលថ្មីៗនេះក្រុមហ៊ុន GitHub បានធ្វើការក្រើនរំឮកជាថ្មីឱ្យអ្នកប្រើប្រាស់បើកប្រើប្រព័ន្ធ two-factor authentication (2FA) ដើម្បីការពារគណនីពីការជ្រៀតចូលពីជនខិលខូចមានដូចជាការជ្រៀតចូលតាមរយៈ phishing ជាដើម។ នៅក្នុងការប្រកាសនេះ ក្រុមហ៊ុនក៏បានធ្វើការណែនាំឱ្យប្រើកូនសោសុវត្ថិភាព (physical security keys), ប្រព័ន្ធសុវត្ថិភាពដែលមានជាមួយនឹងទូរសព្ទ ឬកម្មវិធីដែលអាចផ្ដល់ One-Time Password (OTP) ដើម្បីការពារគណនីរបស់ពួកគេ។…

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សឆ្លើយតបសាធារណជន ករណីល្បែងស៊ីសងនៅស្រុកលើកដែក

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ ដែលបានខមិនក្នុងហ្វេសប៊ុក ផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា៖​ សូមជួយមើលផងលោកពូល្បែងស៊ីសងច្រើនណាស់នៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក…

បុរសម្នាក់ដោយសារមានវិបត្តិក្នុងគ្រួសារទើបគិតខ្លីចង.កសម្លាប់ខ្លួន

បាត់ដំបង់ៈ យោងតាមផេករបស់របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានបុរសម្នាក់គិតខ្លីធ្វើអត្តឃាតដោយចងកនៅលើដើមប្រខុបខាងមុខផ្ទះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៦និង០០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចក្រុមទី១៥ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ សាកសពឈ្មោះវេត សាវឿន ភេទប្រុស អាយុ៣១ឆ្នាំ ខរបរកម្មករ រស់នៅភូមិពពាល ឃុំអូរតាគី ស្រុកថ្មគោល​ ខេត្តបាត់ដំបង។…