A L T R O Z   N E W S

ទូរស័ព្ទ

ទូរស័ព្ទ​ដៃ​តូច​ និង​ស្ដើង​ជាង​គេ​បំផុត​លើ​លោក​បង្ហាញ​ខ្លួន​នៅ​ជប៉ុន​

ក្រុមហ៊ុន​ទូរគមនាគមន៍​ជប៉ុន Willcom ទើបតែ​ប្រកាស​បង្ហាញ ទូរស័ព្ទដៃ...

LG ​ទិញ​ WebOS​ និង​វិស្វករ​ ពី​ HP​ ដើម្បី​ពង្រីក​ទីផ្សារ​ទូរទស្សន៍

ក្រុមហ៊ុន​អេឡិចត្រូនិក​របស់​កូរ៉េ LG Electronic Inc...

បុ​រ​​​ស​​ឥ​ណ្ឌា​ម្នា​ក់​​ត្រូ​វ​​បា​ន​​ឃា​ត់​​ខ្លួ​ន​​​ពី​ប​ទ​​ផ្ត​ល់​ព័ត៌​​មា​​​ន​​ក​ង​​ទ័​ព​​ជា​តិ​​ខ្លួ​ន​​ទៅ​​ឲ្យប៉ា​គី​ស្ថាន​​

បុរស​ម្នាក់​ជា​ជនជាតិ​ឥណ្ឌា​ត្រូវបាន​ប៉ូលីស​ក្នុង​រដ្ឋ​Rajasthan​នៅ​ក្បែរ​ព្រំប្រទល់​រវាង​ប្រទេស​ប៉ា​គី​ស្ថាន​និង​ឥណ្ឌា​​ធ្វើ​ការឃាត់ខ្លួន​ពី​បទ​បញ្ជូន​និង​ផ្តល់​ព៍ត​មាន​ផ្នែក​កងទ័ព​របស់​ឥណ្ឌា​ទៅឲ្យ​ប៉ាគី​ស្ថាន​។​ ​ប៉ូលីស​បាន​និយាយ​ចោទថា​គេ​បាន​ផ្តល់​ព៍ត​មាន​ពី​សមយុទ្ធ​យោធា​ប្រព្រឹត្តទៅ​កាលពី​សប្តាហ៍​មុន​របស់​ឥណ្ឌា​ទៅឲ្យ​ទីភ្នាក់ងារ​ពិសេស​របស់​ប៉ាគី​ស្ថាន​។​ជារឿយៗ​ប្រទេស​ទាំង​ពីរ​នេះ​តែងតែ​ប្រកាន់​និង​ចោទ​ដាក់​គ្នា​ពី​ការប្រើប្រាស់​គិញ​សម្ងាត់​​រៀងខ្លួន​។​ ​ប៉ូលីស​បាន​បន្ថែម​ទៀត​ថា​រូបគេ​បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​បងប្អូន​ជនជាតិ​ប៉ា​គី​ស្ថាន​ដែល​ជឿជាក់ថា​ជា​អ្នក​ធ្វើការ​ឲ្យ​ទីភ្នាក់ងារ​ពិសេស​របស់​ប៉ា​គី​ស្ថាន ប៉ុន្តែ​ត្រូវបាន​គេ​ចាប់បាន​ទូរស័ព្ទ​មួយ​ខ្សែ​នេះ​និង​បង្អាក់​ដំណើរ​ការ​។​ការចាប់ខ្លួន​គឺ​ស្ថិតនៅ​តំបន់​មួយ​ជិត​ទីក្រុង​Pokhran​នៅក្នុង​ផ្ទះ​របស់​បុរស​ជា​គិញ​សម្ងាត់​​រូប​នេះ​ហើយ​ឥឡូវ​កំពុងតែ​បាន​គេ​សាកសួរ​ពី​រឿងរ៉ាវ​ផងដែរ​។​ ​សវ​នា​ការកាត់ក្តី​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ​នៅ​តុលាការ​Jaipur​បាន​បញ្ជូន​គាត់​ត្រឡប់​ទៅ​វិញ​តែ​ស្ថិត​ក្នុង​ការឃ្លាំមើល​នៅឡើយ​៕​

ស្មាតហ្វូន ​Firefox OS ​នឹង​ចេញ​លក់​នៅ​ពាក់​កណ្ដាល​​ឆ្នាំ​ ២០១៣

Firefox OS ជា​ប្រព័ន្ធ​ដំណើរការ​ទូរស័ព្ទ​ថ្មី របស់​ក្រុមហ៊ុន...

លេច​រូបភាព HTC One ពណ៌​ខ្មៅ​

លេច​រូបភាព HTC One ពណ៌​ខ្មៅ​ ​មាន​ពាក្យ​ច​ចាម​អារាម​ជាច្រើន​និយាយ​ពី...

Galaxy S4 និង Galaxy Watch នៅក្នុង​គម្រោង​តែមួយ ជាមួយនឹង Galaxy S4

Samsumg Galaxy S4 គឺ​កំពុងតែ​ធ្វើ​ការអភិវឌ្ឍ​ន៍​នៅក្នុង​គម្រោង​មួយ​ឈ្មោះ...

កំប្លែង​៖​ត្រូវការ​គ្រាប់​ប៉ុន្មាន​?

​មាន​បុរស​ជនជាតិ​អាមេរិកាំង​ម្នាក់​មាឌ​មាំ​ដើរ​ចូល​ក្នុង​ហាង​លក់​កាំភ្លើង​មួយ​ដែល​មាន​ម៉ាក​ផ្សេងៗ​ជាច្រើន​។​គាត់​និយាយ​ទៅកាន់​អ្នកលក់​ថា​លោក​ខ្ញុំ​ចង់បាន​កាំភ្លើង​មួ​យ​ដើម​ដ៏​ទំនើប​មួយ​។​ ​អ្នកលក់​ដើរ​ទៅ​យក​កាំភ្លើង​ស៊េរី​ថ្មី​សន្លាង​មួយ​ឲ្យ​គាត់​ហើយ​ថែម​ទាំង​សូរ​ចុះ​តើ​លោក​ត្រូវការ​គ្រាប់​ប៉ុន្មាន​គ្រាប់​ដែរ​? ​បុរស​មាឌធំ​ម្នាក់​នោះ​ក៏​រាង​ងាក់​ងឿ​របៀប​ដូច​ភ្លេចភ្លាំង​ហើយ​ក៏​ដើរ​សំដៅ​ទៅ​ទូរស័ព្ទ​ដែល​មាន​នៅក្នុង​ហាង​នេះ​។​ទូរស័ព្ទ​មាន​អ្នកឆ្លើយ​បុរស​នោះ​ក៏​ចាប់ផ្តើម​និយាយ​យ៉ាង​សុភាព​ថា​”​អត់​ទោស​បាទ​ទី​នេះ​ជា​ធនាគារ​មែន​ទេ​បាទ​??​ហើយ​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​បាទ​កំពុង​តែ​នៅ​ទីនោះ​??”​ ប្រែ​សម្រួលដោយ​៖Mr.News