អាកាសធាតុផ្ទៃមេឃអាប់អួរខ្លាំង ខ្យល់បក់ និងទឹករលកខ្ពស់ខ្លាំង សូមបងប្អូនបង្កើនការប្រុងប្រយ័ត្ន!

ព្រះសីហនុៈ នៅវេលាម៉ោង ១០និង៥០នាទីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ អាកាសធាតុផ្ទៃមេឃអាប់អួរខ្លាំង ខ្យល់បក់ និងទឹករលកខ្ពស់ខ្លាំង កម្លាំងនគរបាលទេសចរណ៍ និងនគរបាលចរាចរណ៍ផ្លូវទឹកពង្រឹងគោលដៅ និងចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមស្តីពីអាកាសធាតុ៕

ជនបរទេស៥នាក់ត្រូវនគរបាលឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស

សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថាជនបរទេសចំនួន៥នាក់ ពាក់ព័ន្ធនឹងករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ត្រូវបានកម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងនិងអនុវត្តនីតិវិធី ឃាត់ខ្លួនកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២២និង១០នាទី។ មន្ត្រីនគរបាលខេត្តសៀមរាប បានឱ្យដឹងថាជនបរទេសទាំង០៥នាក់នោះមាន៖១-ឈ្មោះ AMANPREET sINGH ភេទប្រុស កើតថ្ងៃទី០៣-០៧-១៩៩១ ជនជាតិឥណ្ឌា មុខរបរទិញលក់ខោអាវ ស្នាក់នៅបន្ទប់ជួលភូមិ ស្ទឹងថ្មី សង្កាត់…

ករណីខ្យល់ខ្លាំង រលកសមុទ្រខ្ពស់កាលពីល្ងាចម្សិលមិញនៅកែប ពេលនេះមានសភាពធម្មតាវិញហើយ

កែបៈ មន្ត្រីរដ្ឋបាលខេត្តកែបជូនដំណឹងថា ករណីខ្យល់ខ្លាំង រលកសមុទ្រខ្ពស់ រហូតដល់មានទឹកសមុទ្រហូរមកលើផ្លូវថ្នល់ក្បែរឆ្នេរកាលពីល្ងាចម្សិលមិញ គិតមកដល់ព្រឹកថ្ងៃ៣១ ខែសីហា ឆ្នាំ២០១៩នេះ តំបន់ឆ្នេរសមុទ្រនៅក្រុងកែប មានសភាពធម្មតាវិញហើយ មិនមានផលប៉ះពាល់ដល់ការធ្វើទេសចរណ៍របស់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិនោះទេ ៕

ព័ត៌បន្ថែម៖ ករណីក្រុមក្មេងស្ទាវដេញវ៉ៃគ្នាផ្អើលតំបន់ទឹកធ្លាក់ថ្មក្រាល ក្នុងស្រុកទឹកផុស ពេលនេះចាប់បាន៣នាក់ទៀតហើយ

កំពង់ឆ្នាំងៈ ករណីក្រុមក្មេងស្ទាវ២ក្រុមវ៉ៃគ្នារឿងដណ្តើមស្រី ផ្អើលភ្ញៀវទេសចរណ៍ដែលទៅលេង នៅតំបន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ក្នុងភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោងជាង៤ និង០០នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នោះ សមត្ថកិច្ចចាប៉ខ្លួនបាន៤នាក់ហើយ។ ប្រភពពីសមត្ថកិច្ចបានឲដឹងថា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថ…

ដឹងមូលហេតុច្បាស់ហើយ! ដោយសារស្រីម្នាក់ធ្វើឲ្យយុវជន ២ក្រុមដេញវ៉ៃគ្នាផ្អើល ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ មានករណីយុវជន ២ក្រុមដេញវ៉ៃគ្នា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៤និង៣០នាទីតាមដងផ្លូវចំណុចចម្ការម៉ុច ស្ថិតក្នុងភូមិកោះខ្ចុំ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានចម្ងាយប្រហែលជាង ២០គីឡូម៉ែត្រពីតំបន់ទេសចរណ៍ទឹកធ្លាក់ថ្មក្រាលនោះ ពេលនេះអាជ្ញាធរចេញសេចក្ដីបំភ្លឺហើយ។ ករណីខាងលើ បង្កឡើងដោយក្រុមយុវជន ២ក្រុម បានស្រឡាញ់នារីតែម្នាក់ក្នុងពេលតែមួយ៕

សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់! នៅតំបន់សមុទ្រមានខ្យល់ខ្លាំង និងរលកខ្ពស់ៗ អាចបង្កគ្រោះថ្នាក់គ្រប់ពេល

ព្រះសីហនុៈ នៅព្រឹកថ្ងៃ៣០ ខែសីហា ឆ្នាំ២០១៩ សមុទ្រមានខ្យល់ខ្លាំង និងរលកខ្ពស់ ដែលអាចបង្កគ្រោះថ្នាក់គ្រប់ពេល សម្រាប់អ្នកដើរផ្លូវសមុទ្រ ដូចជាទូកទេសចរណ៍ ទូកនេសាទ និងអ្នកលេងទឹកសមុទ្រក្បែរឆ្នេរ។ ស្ថានភាពបែបនេះ រដ្ឋបាលខេត្តព្រះសីហនុ និងអជ្ញាធរជំនាញពាក់ពន្ធ័ បានណែនាំឲ្យគ្រប់គ្នាមានការប្រុងប្រយ័ត្នខ្ពស់៕

សូមបងប្អូនប្រុងប្រយ័ត្ន! អាកាសធាតុផ្ទៃមេឃអាប់អួរខ្លាំងភ្លៀងរលឹមស្ទើគ្រប់កន្លែង ខ្យល់បក់ និងទឹករលកខ្ពស់បង្គួរ

ព្រះសីហនុៈ គិតត្រឹមម៉ោង ១១និង៤៨នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ ខេត្តព្រះសីហនុអាកាសធាតុផ្ទៃមេឃអាប់អួរខ្លាំងភ្លៀងរលឹមស្ទើគ្រប់កន្លែង ខ្យល់បក់ និងទឹករលកខ្ពស់បង្គួរ កម្លាំងនគរបាលទេសចរណ៍ និងនគរបាលចរាចរណ៍ផ្លូវទឹក បានបន្តផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួង និងរដ្ឋបាលខេត្តស្តីពីអាកាសធាតុនិង ពង្រឹងគោលដៅ៕

ស្លាកលេខរថយន្តគ្មានពន្ធ និងក្លែងបន្លំ ត្រូវមន្ត្រីគយឃាត់ទុក

ព្រះសីហនុៈ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ មន្រ្តីសាខាគយខេត្តព្រះសីហនុ សហការជាមួយនគរបាល និងកងរាជអាវុធហត្ថ បានចាប់ឃាត់ទុករថយន្តគ្មានពន្ធ ប្រភេទទេសចរណ៍ចំនួន ០២គ្រឿង ថ្មីទៀត ដូចខាងក្រោម៖ ១-TOYOTA LANDCRUISER ពណ៌ស្លែចាស់ ចង្កូតឆ្វេង ឆ្នាំផលិត២០០៨ ពាក់ស្លាកលេខ ខេមរភូមិន្ទ01 2-1338…

អាជ្ញាធរក្រុង ចុះចាប់ឡានដឹកកាកសំណល់សំណង់ខុសច្បាប់

ព្រះសីហនុៈ នាព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩នេះ មន្រ្តីសាលាក្រុងព្រះសីហនុ ចុះចាប់ឡានដឹកកាកសំណល់សំណង់ខុសច្បាប់ ទីតាំងនៅកែងតុលាការចាស់ ស្ថិតក្នុងសង្កាត់៤ ក្រុង និងខេត្តព្រះសីហ។ សូមទាក់ទងក្រុមហ៊ុន ដែលមានសិទ្ធិដឹកកាកសំណល់សំណង់ឈ្មោះ សេង ទិត្យ (016 717773) ដែលទទួលបានអាជ្ញាប័ណ្ណដឹក ហើយយកទៅចាក់នៅទីលានត្រឹមត្រូវ។ ជៀសវាងជួលក្រុមហ៊ុនឡាន…

រថយន្តធុនធំ បុករថយន្តលុចស៊ីស៤៧០ ធ្លាក់ផ្លូវផ្ងារជើងចូលក្នុងព្រៃ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ៤នាក់

បាត់ដំបងៈ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៦និង១០នាទីព្រឹកចំណុចក្រុមទី១៥ ភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៣៨-២៣៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត និងរថយន្តលុចស៊ីស។ រថយន្តបង្កម៉ាក ISUZUZ ធុនដឹកជញ្ជូនធំ ពាក់ស្លាកលេខ ព្រះសីហនុ 3A-2042 សណ្ដោងស៊ឺមីរ៉ឺម៉ក…