គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកជាមួយរថយន្ត បណ្ដាលឲ្យបុរសម្នាក់ស្លាប់

កណ្ដាលៈ នៅវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចំណុចគីឡូម៉ែត្រលេខ៤៧-៤៨ ភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុមានម៉ូតូម៉ាក SUZUKI SMASH 110 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ…

ក្លាហានមែន! បុគ្គលិកការ៉ាស់រថយន្តយីហោ «ប្រិមប្រីយយី» ម្នាក់ ហ៊ានលួចទ្បានរបស់ម្ចាស់

សៀមរាបៈ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ មានករណីបាត់រថយន្តមួយគ្រឿង ត្រង់ចំណុចការ៉ាស់រថយន្តយីហោ ប្រិមប្រីយ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀបរាប ខេត្តសៀមរាប។ ជនសង្ស័យឈ្មោះ អ៊ុក សីលា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត នៅក្នុងការ៉ាស់ខាងលើ មានទីលំនៅភូមិ១០…

លើផ្ទៃសមុទ្រមានភ្លៀងព្យុះមួយយប់ទល់ព្រឹកលិចទូកនេសាទមួយគ្រឿងលោកស្នងការនគរបាលខេត្តព្រះសីហនុបានដាក់បទបញ្ជាឲ្យផ្អាកទូកដឹកអ្នកដំណើរទៅតាមកោះមិនឲ្យធ្វើចរាចរមួយរយៈ

ព្រះសីហនុៈ យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា លោកវរសេនីយ៍ទោខឹមសុផលនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹកខេត្តព្រះសីហនុបានឲ្យដឹងថាតាំងពីយប់រហូតមកដល់ពេលនេះនៅខេត្តព្រះសីហនុមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ព្រមទាំងមានខ្យល់ព្យុះកន្ត្រាក់ម្តងៗនៅលើផ្ទៃសមុទបណ្តាលឲ្យមានរលក់ធំៗ។ ហេតុដូចនេះលោកឧត្តមសេនីយ៍ទោជួនណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកបន្តការតាមដានអំពីស្ថានការណ៍អាកាសធាតុឲ្យជាប់ជាប្រចាំ។នៅព្រឹកថ្ងៃទី១៥ ខែកញ្ញារហូតមកដល់ម៉ោង១១នឹង៣០នាទីគ្រប់ផែនាវាដឹកទំនិញដឹកជញ្ជូនភ្ញៀវទេសចរណ៍និងផែនេសាទទាំងអស់ត្រូវបានហាមឃាត់មិនឲ្យចេញធ្វើអាជីវកម្មឡើយ។ យោងតាមព័ត៌មានលើផ្ទៃសមុទ្របានឲ្យដឹងថា៖នៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៩វេលាម៉ោង៥នឹង០០នាទីព្រឹកមានទូកនេសាទមួយគ្រឿងបានលិចនៅក្បែរផែរបស់លោកអៀសុងឃៀង(មេភូមិសុខសាន្ត)ម្ចាស់ឈ្មោះម៉ាក់ធឿនភេទប្រុសអាយុ៣៥ឆ្នាំស្នាក់នៅក្រុម២ភូមិសុខសាន្តសង្កាត់កោះរ៉ុងក្រុងកោះរ៉ុងខេត្តព្រះសីហនុ។មូលហេតុដែលលិចបណ្តាលមកពីខ្យល់កន្ត្រាក់ខ្លាំងរលកធំៗនិងលាយឡំដោយភ្លៀងដែលធ្វើអោយយុទ្ធការដើរទូកបានរសាត់ទាញចូលទៅឃ្លងរលកបោកធ្វើអោយក្រឡាប់តែម្តងតែមិនបណ្តាលឲ្យអ្នកនេសាទ៤នាក់នៅលើទូកមានគ្រោះថ្នាក់បាត់បង់ជីវិតឬបាត់ខ្លួនឡើយ៕  

លិចទូកមួយគ្រឿងទាំងព្រឹកនៅកោះរ៉ុង

ព្រះសីហនុៈ (ដំណឹងបឋម)នៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៩នេះសមត្ថកិច្ចឲ្យដឹងថាមានទូកមួយគ្រឿងបានលិចនៅ កោះរ៉ុងដោយសារខ្យល់នឹងរលកខ្លាំង។ អជ្ញាធរជូនដំណឹងឲ្យពលរដ្ឋនឹងទូកទេសចរណ៍ទាំងអស់មានការប្រុងប្រយ័ត្ន។

សូមចូលរួមរំលែកទុក្ខផង! រន្ធត់ណាស់! គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូផ្ដាច់ជីវិតយុវជន ៣នាក់ភ្លាមៗនៅខេត្តកំពត

កំពតៈ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ១១៨-១១៩ ស្ថិតក្នូងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត រវាងរថយន្តនិងម៉ូតូ ដែលមានទិសដៅផ្ទុយគ្នា។ រថយន្តម៉ាក SSANG YUNG ISTANA ប្រភេទទេសចរណ៍ធុនតូច ពណ៌ស…

ក្រុមក្មេងស្ទាវចិនវ៉ៃគ្នាចាប់ដាក់រថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ ក្រុមជនជាតិចិនចំនួន ៤នាក់ ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួននាំទៅសាកសួរ បន្ទាប់ពីប្រើហិង្សាទៅលើបុរសជនជាតិចិនដូចគ្នាម្នាក់ បណ្តាលឲ្យរងរបួសរួចចាប់ចូលរថយន្តកាលពីវេលាម៉ោង ៣និង០០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ចំណុចមុខផ្ទះសំណាក់ដំរីធំ ស្ថិតភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យ៖ ១/ឈ្មោះ XU YoanYoan ភេទប្រុស…

មកទល់ពេលនេះសាឡង់ដឹកខ្សាច់ ដែលបើកបុកសសរស្ពានព្រែកតាមាក់ មិនទាន់ទាញចេញបានទេ

កណ្ដាលៈ យោងតាមផេកក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ប្រតិបត្តិការទាញយកសាឡង់ដឹកខ្សាច់មួយគ្រឿង ដែលបើកបុកសសរស្ពានព្រែកតាមាក់បានបន្តឈានដល់ថ្ងៃទីពីរទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តដឹកនាំក្រុម ការងារបច្ចេកទេសក្រសួង និងភាគីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលការទាញយកចេញនូវសាឡង់ដឹក ខ្សាច់មួយគ្រឿងដែលបុកសសរស្ពានព្រែកតាមាក់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួង មន្ដ្រីបច្ចេកទេស…

អាសូរណាស់! ទៅមិនទាន់ដល់កន្លែងធ្វើការផងបែជាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ

ស្វាយរៀងៈ ករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងនិងម្នាក់ទៀតរងរបួសស្រាលខណះដែលធ្វើដំណើរឌុបគ្នាទៅធ្វើការរោងចក្រនៅក្រុងបាវិតប៉ះដៃចង្កូតដួលខ្ទាតចូលកង់ក្រោយរថយន្តបណ្តាលអោយរថយន្តកិន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង២៥នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ នៅលើផ្លូវជាតិលេខ១ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិតខេត្ត ស្វាយរៀង។ តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុបានឲ្យដឹងថាគេបានឃើញស្ត្រី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ស៊េរីឆ្នាំ២០១០ ពណ៌ ខ្មៅ ពាក់ស្លាកលេខ កោះកុង 1A 7720 ដែលធ្វើដំណើរពីទិសដៅពីលិចទៅកើតស្របទិសគ្នាជាមួយរថយន្ត…

សមត្ថកិច្ចកំពុងបន្តផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងធនធានទឹក និងឧតុនិយម

ព្រះសីហនុៈ គិតត្រឹមម៉ោង១១និង១៩នាទី ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៩ នេះ អាកាសធាតុផ្ទៃមេឃអាប់អួរខ្លាំង ខ្សល់ បក់ កន្រ្តាក់ម្តងៗ បង្គួរនិងទឹករលកខ្ពស់បង្គួរ។ កម្លាំងនគរបាលទេសចរណ៍និងនគរបាលចរាចរណ៍ផ្លូវទឹក បន្តផ្សព្វផ្សាយណែនាំពីអាកាសធាតុ និងពង្រឹងគោលដៅ ។ សមត្ថកិច្ចកំពុងបន្តផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងធនធានទឹក និងឧតុនិយម។

បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់​ ត្រូវ​រថយន្ត​បុក​បាក់ជើង នៅខណ្ឌដូនពេញ​

ភ្នំពេញ​ៈ នៅវេលា​ម៉ោង ​៤​និង​៤៥​នាទី​ ថ្ងៃ​ទី​៥​ ខែកញ្ញា​ ឆ្នាំ​២០១៩ បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់​ ត្រូវ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បុក​បាក់ជើង​ត្រង់​ចំណុច​ផ្លូវ​អក្សរ​T​ ផ្លូវ​ព្រះ​នរោត្តម​កែង​ផ្លូវ​២២២​ ភូមិ​១៣​ សង្កាត​បឹង​រាំង ​ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។​ ​ រថយន្ត​បង្ក​មិន​ស្គាល់​ម៉ាក​ រី​ឯក​ម៉ូតូ​ម៉ាក ​YAMAHA​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​…