ក្រុមក្មេងទំនើងចំនួន០៦នាក់ ដែលបង្កសម្លេងរំខានដល់អ្នកជិតខាង (ដុតផាវ) ត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល ឃាត់ខ្លួន…

ភ្នំពេញ:នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៤:០០ នាទីទៀបភ្លឺ នៅចំណុចផ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៦នាក់ ពាក់ព័ន្ធករណីបង្កសម្លេងរំខានដល់អ្នកជិតខាង (ដុតផាវ)។ ក្រុមក្មេងទំនើងឃាត់ខ្លួនចំនួន០៦នាក់៖ ១-ឈ្មោះ សំអាន ថុនា ភេទប្រុស…

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ…

ភ្នំពេញ:នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ប្រព្រឹត្តល្មើសនៅផ្ទះ៣០ (បុរីប៉េងហួត) ផ្លូវលេខ៣ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣។ ជនសង្ស័យឈ្មោះ ភារុណ ឌីណា ភេទស្រី…

ករណីម៉ូតូបុកគ្នាបណ្តាលអោយស្លាប់១នាក់និងរងរបួសធ្ងន់ស្រាល៣នាក់…

កោះកុង:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកោះកុងបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបណ្តាលអោយមនុស្សម្នាក់ស្លាប់និង០៣នាក់រងរបួសធ្ងន់ស្រាល នៅស្រុកកោះកុង ជិះបញ្ច្រាសទិសគ្នា នៅវេលាម៉ោង២០និង១០នាទី ថ្ងៃទី៩ខែតុលាឆ្នាំ២០២៣។ -មូលហេតុ ម៉ូតូហុងដាឌ្រីមប្រើប្រាស់ល្បឿនលឿនផ្លូវកោងទើបបណ្តាលអោយមានគ្រោះថ្នាក់។ បច្ចុប្បន្ន កម្លាំងជំនាញយើងបានយកម៉ូតូទាំងពីរគ្រឿងមករក្សាទុកនៅអធិការដ្ឋាន និងសាកសពប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពគាស់តូបលក់អីវ៉ាន់ នៅក្រុងស្ទឹងត្រែង…

ស្ទឹងត្រែង:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែងបានអោយដឹងថា តាមបណ្តឹងប្រជាពលរដ្ឋ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០២:៣០នាទី កម្លាំងប៉ុស្តិ៍រដ្ឋបាលសាមគ្គី នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង បានចាប់ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ មានបក្សពួកគ្នាចំនូន ០៦នាក់ ជិះម៉ូតូ០២គ្រឿង បានលួចគាស់តូបលក់អីវ៉ាន់មួយកន្លែង នៅចំណុចគល់ស្ពានសេកុង ភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ វត្ថុតាង: ដាវចំនួន ០១ដើម…

រដូវភ្ជុំបិណ្ឌផងមិននាំគ្នាធ្វេីបុណ្យ​ទេ​ តែនាំគ្នាទៅធ្វេីបាបទីបំផុតគឺត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួន…

បាត់ដំបង:កាលពីថ្ងៃចន្ទ១០រោច​ខែ​ភទ្របទ​ឆ្នាំថោះបញ្ចស័កព.​ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២៣ វេ​លាម៉ោង ២៣និង១៨នាទីនៅចំណុច មាត់ ស្ទឹងសង្កែ ស្ថិតនៅក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់​ លោ​កឧត្ដមសេនីយ៍ទោ សាត គឹមសាន…

ករណីម៉ូតូបុកគ្នាបណ្តាលអោយស្លាប់និងរងរបួសធ្ងន់២នាក់ នៅតាមបណ្តោយផ្លូវ៣៧១…

ភ្នំពេញ:នៅថ្ងៃពុធ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចសក័ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០០:១៧នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងម៉ូតូនៅត្រង់ចំណុផ្លូវ៣៧១ ស្ថិតនៅក្នុងភូមិមល័.សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលអោយមនុស្ស០២នាក់រងរបួសនិង០១នាក់ទៀតស្លាប់នៅកន្លែងកើតហេតុ ១/ ភាគីម៉ូតូម៉ាក SUZUKI NEX ពណ៌បៃតង…

ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកចំនួន០២នាក់ ធ្វើសកម្មភាពឆក់ខ្សែកមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ភ្នំពេញ:នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៥និង៣០នាទី ស្ថិតនៅចំណុចផ្លូវ១០៥k ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០២នាក់ ជិះម៉ូតូចំនួន០១គ្រឿង ធ្វើសកម្មភាពឆក់ខ្សែកមិនបានសម្រេច។ ជនសង្ស័យឃាត់ខ្លួនឈ្មោះ ម៉ី សុភា ភេទប្រុស មុខរបរ និងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។…

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងករណីធ្វើសកម្មភាពយកកាំបិតកាប់លើជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់…

ស្វាយរៀង:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានអោយដឹងថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងការបង្ការ បង្ក្រាប ក្មេងទំនើង និងចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋានដ្ឋាននគរបាលក្រុងស្វាយរៀង ក្រោយពីបានទទួលពាក្យបណ្តឹងពីអាណាព្យាបាល របស់ជនរងគ្រោះ ថាមានក្រុមក្មេងទំនើង ០១ក្រុម បានដេញកាប់កូនរបស់ខ្លួន…

ករណីបុរសម្នាក់លង់ទឹកបណ្តាលអោយស្លាប់នៅចំណុចព្រែកកោះប៉ោ…

កោះកុង:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកោះកុងបានអោយដឹងថា មានករណីមនុស្សលង់ទឹកស្លាប់ នៅចំណុច ព្រែកកោះប៉ោក្បែរផែរ៉ូយ៉ាល់ ស្ថិតនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ។ សពឈ្មោះ តាវី ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ មិនពិតប្រាកដ។ *មូលហេតុ :ស្លាប់ដោយសារលង់ទឹក។…

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់ នៅខេត្តស្វាយរៀង…

ស្វាយរៀង:ប្រភពយោងតាមផេកHotline117បានអោយដឹងថា ករណី “គ្រោះថ្នាក់ចរាចរណ៍” រវាងរថយន្ត និងម៉ូតូ បណ្ដាលស្លាប់ចំនួន ០១នាក់(ប្រុស) ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ។ នៅវេលាម៉ោង ១៣:២៨ នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានទទួលព័ត៌មាន ករណីខាងលើស្ថិតនៅ…