A L T R O Z   N E W S

នគរបាល

អធិការរង​ក្រុង​សៀមរាប លោក លឹម​ប៊ុនថេង បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ក្ដៅក្រហាយ​

សៀមរាប​៖​ក្រុម​អាជីវករ​លក់ដូ​រ​នៅមុខ​ផ្សារ​លើ​ធំ​ថ្មី​បាន​ស្រែកយំ​ខឹងសម្បា​យ៉ាងខ្លាំង​ចំពោះ​ក្រុម​រៀបចំ​សណ្ដាប់ធ្នាប់​នគរបាល​ក្រុង​សៀមរាប​ដែល​បាន​ធ្វើ​បាប​ពួកគាត់​ស្រេច​តែ​អំពើ​ចិត្ត​គ្មាន​ក្ដីមេត្តា​ចំពោះ​ខ្មែរ​និង​ខ្មែរ​។​ ​ជាក់ស្ដែង​នៅ​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក​ថ្ងៃទី​៩​ខែ​មេសា​ឆ្នាំ​២០១៤​នៅ​ចំណុច​មុខ​ផ្សារ​លើ​ធំ​ថ្មី​តែ​ម្ដង​មាន​ក្រុមនគរបាល​ក្រុង​សៀមរាប​ដែល​ដឹកនាំ​ដោយ​អធិការរង​នគ​បាល​លោក​លឹម​ប៊ុនថេង​បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ទៅលើ​ក្រុម​អាជីវករ​លក់ដូរ​ដោយ​បាន​ដក​យក​នូវ​ឆ័ត្រ​របស់​អាជីវករ​ធ្វើឲ្យ​ក្រុមអាជីវករ​មាន​ការខឹ​ង​សម្បា​ស្រែក​ផ្អើល​ពេញ​មុខ​ផ្សារ​។​ ​ក្រុមអាជីវករ​បាន​និយាយថា​ពួកគាត់​មក​លក់​នេះ​មិន​បាន​បង់លុយ​ឲ្យ​ថ្លៃ​កន្លែង​ទេ​តែ​បាន​បង់​ឲ្យ​ថ្លៃ​ភាស៊ី​ក្នុង​១​ថ្ងៃ​១៥០០​រៀល​ថ្លៃ​អនាម័យ​៥០០​រៀល​ជា​រៀង​រាល់ថ្ងៃ​មិន​ដែល​រំលង​នោះទេ​។​ ​ក្រុមអាជីវករ​បន្ថែម​ថា​ក្រុម​មន្ត្រី​ប៉ូលិស​សណ្ដាប់ធ្នាប់​បាន​តម្រូវឲ្យ​ពួកគាត់​លក់ដូរ​មាន​គន្លាត​ចេញពី​ផ្លូវ​ចំងាយ​៣​ម៉ែត្រ​ដើម្បី​រក្សា​ផ្លូវ​ឲ្យមាន​ទ្រង់ទ្រាយ​ធំ​ស្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ចេញចូល​ទៅ​ក្នុង​ផ្សារ​។​ហើយ​ពួកគាត់​ក៍​បាន​លក់ដូរ​ទៅ​តាម​ការណែនាំ​របស់​ក្រុម​មន្ត្រី​នគរបាល​ក្រុង​សៀមរាប​ជា​ប្រចាំ​ផងដែរ​។​ ​អាជីវករ​បន្ថែមទៀត​ថា​ពេល​ដែល​ពួកគាត់​កំពុងតែ​លក់ដូ​រសុខៗ​ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​របស់​អធិការ​ក្រុង​សៀមរាប​ផ្នែក​អន្តរាគមន៍​ដែល​មាន​មន្ត្រី​ប៉ូលិស​ជាច្រើន​នាក់​នាំគ្នារ​ចុះ​មក​លើកឆ័ត្រ​របស់​ពួក​គាត់​យក​ទៅ​ដាក់​លើរ​ថយ​ន្ត​ថែម​ទាំង​ទាត់​ធាក់​នូវ​នំប៉័ង​របស់​ពួកគាត់​យ៉ាង​ព្រៃផ្សៃ​ទៀតផង​។​ ​អាជីវករ​បន្តថា​ក្រុម​ប៉ូលិស​ដែល​មាន​លោក​លឹម​ប៊ុនថេង​បាន​និយាយពាក្ស​អសិរោះ​យ៉ាង​កំរោល​មិនស​ក័ក្ក​សម​ជា​មន្ត្រីប៉ូលិស​សម័យ​តេជោ​នោះទេ​ហើយ​មន្ត្រី​ប៉ូលិស​ទាំងនោះ​និយាយ​ថា​ពួកគាត់​លក់ដូរ​ចូល​ចំណីរ​ផ្លូវ​ទើប​គេ​រើឆ័​ត្រដាក់​ឡាន​យ៉ាង​ដូច្នេះ​។​ ​ក្រុម​អាជីវករ​ទាំងនោះ​បាន​ស្រែកយំ​លើកដៃ​សំពះ​សូម​ឲ្យ​សម្ដេច​តេជោជួយ​ដល់​ពួកគាត់​ផង​រឿង​នេះ​អយុត្តិធម៌​ណាស់​ប៉ូលិស​ចោទថា​លក់ដូរ​បាំង​ក្បាល​តោ​មុខ​ផ្សារ​ចុះ​អ្នកលក់ដូរ​នៅ​ខាងលើ​ដាក់​សំយាប​បាំង​ក្បាល​តោ​ហេតុ​អ្វី​ប៉ូលិស​មើលមិនឃើញ​វា​អយុត្តធម៌​ណាស់​សំរាប់​ពួកគាត់​។​ ​លោក​លឹម​ប៊ុនថេង​បាន​និយាយតា​មទូរស័​ព្ទ​ថា​គាត់​រវល់​ជាមួយ​ជាង​ហើយក៍​បិទ​ទូរស័ព្ទ​ដោយ​មិនបាន​ធ្វើ​ការបកស្រាយ​បំភ្លឺ​ឲ្យបាន​ពិស្ដា​ពាក់ព័​ន្ទ​រឿង​នេះ​ទេ​។​ ​គួបញ្ជាក់​ថា​ជារឿយៗ​គេ​តែងតែ​សង្កេតឃើញ​ក្រុម​ប៉ូលិស​សណ្ដាប់​ក្រុង​សៀមរាប​ដែល​ដឹកនាំ​ដោយ​លោក​លឹម​ប៊ុនថេ​ងចុះ​រៀបចំ​សណ្ដាប់​នៅក្នុង​ក្រុង​ជា​ហូ​ហែរ​តែ​ការរៀបចំ​នោះ​ហាក់បី​មិន​ស្មើភាព​គ្នារ​នោះឡើយ​៕​

រថយន្ត​មីតស៊ុយប៊ីស៊ី​បើក​បុករឺ​ម៉កក​ង់​បី​ហើយ​រឺ​ម៉ក​កង់​បី​ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស មិនមាន​អ្នករងរបួស​

​ភ្នំពេញ ៖​ហេតុ​ការណ៏គ្រោះថ្នាក់​ខាងលើ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨ និង...

រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បើក​បុក​ម៉ូតូ​ឃ្លី​ក​មួយ​គ្រឿង​បណ្តាលឲ្យ​រង​របួសធ្ងន់​និង​ស្រាល​៣​នាក់​

ភ្នំពេញ​៖ រថយន្ត​មួយ​គ្រឿង​ដែល​មិន​ស្គាល​ម៉ាក​មួយ​គ្រឿង​បាន​បើក​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​បណ្ដាល​ឲ្យ​នារី​ម្នាក់​រងរបួស​បាក់​ជើង​ម្ខាង​និង​នាក់​ទៀត​រងរបួស​ស្រាល ហេតុ​ការណ៏គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​យប់​រំលង​អាធ្រា​ត ឈានចូល​ថ្ងៃ​ទី​៩...

រថយន្ត​ហ៊ីយ៉ាន់ដាយ បើក​ដូច​ហោះ​បុក​ម៉ូតូ​ធុន​ធំ​ផ្លោង​ខ្ទាត​មនុស្ស​ធ្លាក់​ទើរ​លើដំបូល​រថយន្តរ​បួស​ធ្ងន់​សល់​ដង្ហើមចង្រិត​

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរ​ដោយ​បាក់ដៃ​ទាំង​សងខាង​និង​បែក​ប្លោកនោម​នៅសល់តែ​ដង្ហើមចង្រិត​ក្នុង​គ្រោះថ្នាក់​ចរាចរ​មួយ​បង្ក​ឡើង​រវាង​រថយន្ត​ហ៊ីយ៉ាន់ដាយ SANTA...

រថយន្ត​លុច​ស៊ី​ស ​ប៉ះ​រថយន្ត​លុច​ស៊ី​ស កកស្ទះ​​ជិត​១​ម៉ោង

​ភ្នំពេញ៖ រថយន្ត​លុច​ស៊ី​ស​ RX300 ​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​បាន​បើក​ប៉ះ​រថយន្ត​លុច​ស៊ី​ស​...

នារីរូបស្រស់​បើករថយន្ត​កាមរី​បត់​មិន​ស៊ីញ៉ូ​ប៉ះ​ម៉ូតូ​ដួល​របួស​បុរស​២​នាក់​

​ភ្នំពេញ ៖ នារី​រូប​ស្រស់​ម្នាក់​បើករថយន្ត​មិន​បើកភ្លើង ពេល​បត់​មិន​ស៊ីញ៉ូ​បណ្ដាល​គៀរ​ប៉ះ​ម៉ូតូ​មួយ​គ្រឿង​ជិះ​ដោយ​បុរស​២​នាក់...

ស្ត្រី​ម្នាក់​បើក​រថយន្តហ្វត​រ៉េន​ជ័រ​រេ​ចង្កូត​បុករបង​ស័ង្កសី​ដែល​គេ​ព័ទ្ធ​ពីមុខ​ដីឡូត៍​រង​ការខូចខាត​

​ភ្នំពេញ ៖ រថយន្តហ្វត​រ៉េន​ជ័រ បើកបរ​ដោយ​ស្ត្រី​ម្នាក់​បាន​រេ​ចង្កូត​បុក​ចូល​របង​ស័ង្កសី​ដែល​គេ​ព័ទ្ធ​ពីមុខ​ដីឡូត៍​មួយ​កន្លែង​ធ្លាយ​ចូលទៅក្នុង...

ករណី​បុរស​ម្នាក់​ស្រវឹង​ជិះ​ម៉ូតូ​ទៅបុក​គូថ​រថយន្ត​ចត​ចោល​បណ្តាលឱ្យ​របួស​បែក​មុខ​បែក​មាត់​ឈាម​កក្លាក់​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរ​បែក​មុខ​បែក​មាត់ ខណៈ​ជិះ​ម៉ូតូ​ទៅបុក​ពីក្រោយ​រថយន្ត​ហ្វូ​ស្សូ...

ជនជាតិ​បរទេស​ស្រវឹងធ្លាក់ភ្នែក​បើករថយន្ត​បុក​រះ​ម៉ូតូ​៣​គ្រឿង រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​៥​ផ្ទាំង​និង​បង្គោល​ស្លាក​សញ្ញា​ចរាចរ​១​ដើម​

​ភ្នំពេញ ៖ បុរស​ជនជាតិ​បរទេស​ម្នាក់​ស្រវឹង​បើករថយន្ត​បុក​រះ​ម៉ូតូ​៣​គ្រឿង​ចត​ស្ងៀម​មុខ​ហាង​កាហ្វេ​មួយ​កន្លែង​ទល់មុខ​សណ្ឋាគារ​ភ្នំពេញ​បណ្ដាលអោយ​រង​ការខូចខាត​តិចតួច តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស...

កម្មករ​អេតចាយ​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់​យ៉ាង​អណោច​អ​ធ័ម

​ភ្នំពេញ​៖​កម្មករ​អេតចាយ​ម្នាក់​បាន​ដាច់ខ្យល់​ស្លាប់​យ៉ាង​អណោច​អ​ធ័ម ដោយសារ​ការឆ្លង​ចរន្ត​អគ្គិសនី នៅក្នុង​រោង​សិប្បកម្ម​កែច្នៃ​កាកសំណល់​ជ័រ​អេតចាយ ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ថ្មី...