ពលរដ្ឋអេហ្ស៊ីបប្រឆាំងតវ៉ានឹងបញ្ហា ខ្វះសន្តិសុខក្រោយគ្រោះមហន្តរាយកីឡាបាល់ទាត់
អេហ្ស៊ីប៖ ពួកសកម្មជននៅក្នុងប្រទេសអេហ្ស៊ីបបាននាំគ្នាដើរតវ៉ានៅលើដង ផ្លូវទាំងឡាយកាលពីថ្ងៃព្រហស្បតិ៍នេះ ដោយបន្ទោសប៉ូលិសដែលខកខានមិនបានបញ្ចៀសអំពើហិង្សានៅឯការប្រកួត បាល់ទាត់មួយ ដែលបណ្ដាលឲ្យមនុស្ស ៧៤នាក់បានស្លាប់និង រាប់រយនាក់ផ្សេងទៀតរងរបួស នៅឯទីក្រុងផត សេត (Port Said) នាភាគខាងជើងប្រទេស។ ក្រុមបាតុករមានការខឹងសម្បាថា ប៉ូលិសកុបកម្មភាគច្រើននៅក្នុងកីឡាដ្ឋាននោះ មើលទៅហាក់ដូចជាបានឈរនៅទ្រឹងមើលព្រឹត្តិការណ៍ដ៏អាក្រក់បំផុតនៃ អំពើហិង្សាដែលបង្កឡើងដោយកីឡាបាល់ទាត់ ក្នុងប្រវត្ដិសាស្រ្ដអេហ្ស៊ីបកាលពីយប់ថ្ងៃពុធនេះ។ អ្នកខ្លះទៀតមានការព្រួយបារម្ភថាអ្នកក្រុមអ្នកគាំទ្រខ្លះបាន ត្រូវអនុញ្ញាតឲ្យកាន់អាវុធចូលទៅក្នុងកីឡាដ្ឋាន។…