នាយករដ្ឋមន្ត្រីឥណ្ឌា អំពាវនាវឲ្យមានការស្ងប់ស្ងាត់
លោក Manmohan Singh នាយករដ្ឋមន្ត្រីឥណ្ឌា បានធ្វើការអំពាវនាវសុំឲ្យមានការស្ងប់ស្ងាត់ ខណៈពេលដែល សាធារណៈជនជាច្រើនបានក្រោកតវ៉ា ជុំវិញការចាប់រំលោភជាក្រុមលើនារីវ័យក្មេងម្នាក់នៅលើរថយន្តក្រុង។ ក្នុងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍ ទៅកាន់សាធារណៈជន នាយករដ្ឋមន្ត្រីឥណ្ឌា បានថ្លែងថា« ខ្ញុំសុំអំពាវនាវដល់សាធារណៈជនទាំងអស់ សូមរក្សាសន្តិភាព និងភាពស្ងប់ស្ងាត់ ហើយ ខ្ញុំសុំធានាចំពោះអ្នកទាំងអស់គ្នាថា យើងនឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីធានាសន្តិសុខ…