ប៉េងប៉ោង ហ៊ានធ្វើគ្រប់យ៉ាង ដើម្បីកូនក្នុងផ្ទៃ

គោលបំណងធំនៃគម្រោងអាពាហ៍ពិពាហ៍លើកទី២ របស់តារាកំប្លែងអ្នកនាងមឿន និមល ហៅប៉េងប៉ោង កាលពីថ្ងៃទី២ មករា អ្នកនាងបានពរជ័យតែមួយគត់ គឺចង់ក្លាយជាម្ដាយរបស់កូនម្នាក់ តាមការទស្សន៍ទាយរបស់ហោរា។ អ៊ីចឹងហើយទើបអ្នកនាងបញ្ជាក់ថា នឹងបិទភ្នែកមិនជិតនៅពេលចាស់ទៅ ប្រសិនបើក្រោយរៀបការជាលើកទី២តាមការកំណត់ឡើងរបស់ហោរាហើយ នៅតែមិនមានដំណឹងមានកូន។ អ្នកនាងបានថ្លែងក្នុងពិធីរៀបការជាលើកទី២ដើម្បីឧបកិច្ចថ្ងៃថ្មីខែថ្មីសម្រាប់ការចាប់ដៃជាមួយស្វាមីដដែលថា អ្នកនាងសុខចិត្តចំណាយថវិការៀបការជាថ្មីទាំងស្រុង បន្ទាប់ពីមានហោរាច្រើននាក់ សុទ្ធតែទស្សន៍ទាយថាហេតុផលដែលនាំអោយនាងអ្នកនាង និងស្វាមីឈឺច្រើន ហើយបណ្ដាលអោយសុខភាពចុះខ្សោយ រហូតមិនអាចមានដំណឹងពរពោះ…

តារាស្រី​ ៤ដួង​​សម្រាលកូននៅឆ្នាំ​២០១៦​

នៅសល់តែ​១១ ថ្ងៃទៀតតែប៉ុណ្ណោះ ឆ្នាំ​២០១៧ នឹង​ត្រូវបានមកជំនួស​តំណែង​ឆ្នាំ​២០១៦ ប៉ុន្តែ​មុននឹង​ឆ្លងឆ្នាំថ្មី គេហទំព័រ Post News ក៏ដូចជា​ Page Post Komsan សូមបង្ហាញ​នូវ​វត្តមាន​តារា​ស្រី ៤ដួង​ ដែលបានសម្រាលបុត្រ​នៅដើមឆ្នាំ​និង កៀកចុងឆ្នាំ​២០១៦ ដែលមានដូចខាងក្រោមនេះ៖ ១.សែម ឆវី សម្រាលកូន​ថ្ងៃទី​១២…

អ្នកចម្រៀងពិការៗ១០០នាក់ បានជំនួយពីតារាសិល្បៈ

ក្នុងពិធីចែកអំណោយដល់តារាចម្រៀងនៅតាមភ្លើងស្ដុបជាជនពិការភ្នែក និងអវយវៈជំនួន១០០នាក់នៅវត្តនាគវន្ត ជនពិការដែលជាអ្នកចម្រៀងតាមភ្លើងស្ដុបទាំងនេះបានបង្ហាញនូវអារម្មណ៍រំភើបយ៉ាងខ្លាំង។ ក្រុមតារាចម្រៀងជាជនពិការភាគច្រើន ក៏បានទទូចឲ្យមានការយកចិត្តទុកដាក់ចំពោះខ្លួនបន្តទៀត ដើម្បីបន្តផ្ដល់ក្ដីសង្ឃឹមដល់ពួកខ្លួននោះផង។ លោកសន វិជ្ជបុត្រ អតីតតារាចម្រៀងប្រចាំផលិតកម្ម M ដែលបានដឹកនាំតារាសិល្បៈជាង១០រូបចុះចែកអំណោយកាលពីព្រឹកថ្ងៃទី៤ ធ្នូ នោះ បានអះអាងថាលោកពិតជាមានអារម្មណ៍រំភើបក្នុងពេលតារាចម្រៀងជាជនពិការទទួលបានអំណោយពីខ្លួន និងក្រុមតារាចម្រៀង។ លោកថាខ្លួនបានដឹកនាំតារាសិល្បៈចុះធ្វើសកម្មភាពសប្បុរសធម៌បែបនេះច្រើនលើកមកហើយ ប៉ុន្តែបើឲ្យប្រៀបធៀបពីអារម្មណ៍ក្នុងពិធីចែកអំណោយលើកនេះ គឺក្ដុកក្ដួលជាង ដោយសារតែតារាចម្រៀងជាជនពិការទាំងអស់ គឺម្នាក់ៗត្រេកអរ…

គូស្នេហ៍ចាស់ប៉ែន ចំរ៉ុង ប្ដូរជំហរឈប់ប្ដឹង ហេង ស៊ីម៉ន

មុនចុះមកដល់ប្រទេសកម្ពុជា អ្នកនាង ថាច់ ផល្លា ដែលគេស្គាល់ថាជាសង្សារចាស់របស់លោកប៉ែន ចំរ៉ុង បានប្រកាសយ៉ាងក្ដែងៗថា អ្នកនាងនឹងប្ដឹងតារាសម្ដែងហេង ស៊ីម៉ន ឲ្យចាស់ដៃ ដោយសារតែអ្នកនាងចាប់បានសំឡេងតារាប្រុសរូបនេះប្រាប់ថាគេតាមឆាតពាក់ព័ន្ធនឹងការបង្ខូចឈ្មោះរបស់អ្នកនាង។ យ៉ាងណាមិញ ក្នុងជំនួបដោយផ្ទាល់កាលពីថ្ងៃទី២២ វិច្ឆិកា អ្នកនាងបានប្រកាសថាសម្រេចចិត្តលែងប្ដឹងវិញហើយ ដោយទុកឲ្យរឿងរ៉ាវនោះអាចបញ្ចប់ដោយភាព ស្ងប់ស្ងៀមជាជំនួស។ អ្នកនាង ថាច់ ផល្លា…

ភិន សុដាលីស ទម្លាយសារដ៏ឈឺចាប់ ក្រោយស្ត្រីម្នាក់ចោទ

ខណៈដែលរឿង ភិន សុដាលីស និង ប៉ែន ចំរ៉ុង ក្លាយជា​អាយ៉ៃឆ្លងឆ្លើយគ្នា មិនចេះ​ចប់មិនចេះដាច់នោះ នៅព្រឹកថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៦ អ្នកមេម៉ាយ​វ័យក្មេង សុដាលីស បានបង្ហាញសារដ៏ឈឺចាប់របស់នាង គាប់ជួននឹងស្ត្រីម្នាក់​ធ្វើការចោទប្រកាន់​ចំពោះរូបនាង​។ ខាងក្រោមនេះដែរ ជា​សារដ៏វែង​អន្លាយ ដែល ភិន សុដាលីស…

ធ្លាយរឿង ភិន សុដាលីស ផ្ញើសារជាសម្ងាត់ឲ្យប៉ែន ចំរ៉ុង អត់ធ្មត់

មានការភ្ញាក់ផ្អើលជាថ្មីទៀតហើយ បន្ទាប់ពីតារាសិល្បៈមួយក្រុមធំ បានអះអាងថា ហេតុផលដែលប៉ែន ចំរ៉ុង មិនធ្វើការតបតនឹងលោកអ៉ិន នាពេលកន្លងមក គឺដោយសារតែនាងភិន ដាលីស បានផ្ញើសារជាសម្ងាត់សុំឲ្យលោកប៉ែន ចំរ៉ុង កុំធ្វើការតបត។ អ្វីដែលគេភ្ញាក់ផ្អើលទៅទៀតនោះ គឺលោកអ៉ិន ជាឪពុករបស់ ភិន សុដាលីស បានទទួលស្គាល់ថានោះគឺជាព័ត៌មានពិត ។ តារាមួយក្រុមដែលបានបម្រើការនៅក្នុងទូរទស្សន៍អាស៊ីអាគ្នេយ៍…

លេចឮ PNN ប្រជុំដកតំណែង ប៉ែន ចំរ៉ុង

ចាត់ទុកជារឿងរសើបទៀតហើយ ខណៈដែលភ្លើងជម្លោះរវាងលោក​ប៉ែ​ន​​​ ចំ​រ៉ុ​​ង ​​និ​ង​លោ​ក​អ៊ិ​ន​ ​សុ​ភិ​ន​ ​ត្រូ​វ​គេ​ឃើ​ញ​ផ្ទុះ​ឡើ​ង​កា​ន់​តែ​ក្ដៅ​គ​គុ​​​​ក​ ​ស្រា​ប់​តែមា​ន​ដំ​ណឹ​ង​ថា​ខា​ង​ ​P​​​N​N​ ​បា​ន​បើ​ក​កិ​ច្ច​ប្រ​ជុំ​ច​ង់​ដ​ក​លោ​ក​ប៉ែ​ន​ ​ចំ​រ៉ុ​ង​ ​ចេ​ញ​ពី​ពិ​ធី​ក​រ​ ​តែ​ត្រូ​វ​​​បា​​​ន​​​លោ​​​ក​​​គួ​​​ច​​​ ​ខេ​​វិ​ន​​ ​ចេ​ញ​មុ​ខ​កា​​រ​ពារ។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហានេះ លោកគួច ខេវិន បានអះអាងថានោះគ្រាន់តែជាព័ត៌មានចចាមអារ៉ាមប៉ុណ្ណោះ ដោយលោកថា…

អ៉ិន ថាប៉ែន ចំរ៉ុង ដល់នាទីទ័លច្រក

បន្ទាប់ពីមានម្ខាស់គណនី Chea Songheang បានបង្ហោះរឿងរ៉ាវអាស្រូវពាក់ព័ន្ធនឹងភិន សុដាលីសឡើងផ្អើលមហាជន លោកអ៉ិន បានអះអាងថាលោក និងគ្រួសារមិនភ្ញាក់ផ្អើលនោះទេ ដោយសារតែរឿងរ៉ាវនោះ វាមានលក្ខណៈច្រំដែល។ លោកអស់សំណើច នឹងអ្វីដែលបានប្រឌិតឡើង និងថាលោកប៉ែន ចំរ៉ុង និងក្រុមបក្ខពួកគឺដល់នាទីទ័លច្រកហើយ ទើបប្រើគណនីខ្មោច ដើម្បីលាងខ្លួន។ លោកអ៉ិន និយាយថា បើប៉ែន…

ភិន សុដាលីស ត្រូវគេទម្លាយរឿងអាស្រូវ

ភ្នំពេញៈ ខណៈដែលរឿងរ៉ាវដៀមដាមដាក់គ្នាទៅវិញទៅមករវាងលោកអ៉ិន អ្នកនាងចន ច័ន្ទលក្ខិណា និងអ្នកនាងឆយី ត្រូវគេឃើញកើតឡើងព្រោះតែការបញ្ចេញយោបល់ពាក់ព័ន្ធនឹងប៉ែន ចំរ៉ុង រហូតដល់មានអ្នកកាន់ជើងម្ខាងៗចូលខ្លួនមកឈ្លោះគ្នានោះ ម្ចាស់Account ឈ្មោះ Chea Songheang បានសរសេរឡើងចាស់ដៃពីមូលហេតុដែលនាំឲ្យប៉ែន ចំរ៉ុង បោះបង់ភិន សុដាលីស។ ម្ចាស់គណនីនេះហាក់ដូចជាដឹងរឿងស៊ីជម្រៅរវាងប៉ែន ចំរ៉ុង និងភិន សុដាលីសច្បាស់លាស់ដូចថ្ងៃ…

ជម្លោះប៉ែន ចំរ៉ុង រាលដាលដល់ចន ច័ន្ទលក្ខិណា និងឆយី

ភ្នំពេញៈ មានការភ្ញាក់ផ្អើលទៀតហើយ បន្ទាប់ពីលោកអ៉ិន បានបង្ហោះវីដេអូរិះគន់លោកប៉ែន ចំរ៉ុង កាលពីល្ងាចថ្ងៃទី២២ តុលា ហើយនៅក្នុងវីដេអូរបស់លោក បានបញ្ចេញប្រតិកម្មយ៉ាងចាស់ដៃទៅកាន់សិល្បការិនី២ដួង។ បើទោះជាលោកមិនបានបញ្ចេញឈ្មោះតារាទាំងពីរ តែគេអាចដឹងភ្លាមថា លោកចង់សំដៅដល់អ្នកនាង ចន ច័ន្ទលក្ខិណា និងតារាសម្ដែងឆយី បន្ទាប់ពីអ្នកទាំងពីរបញ្ចេញគំនិតលូកមាត់ក្នុងន័យលើកទឹកចិត្តដល់ប៉ែន ចំរ៉ុង។ ភ្លាមៗបន្ទាប់ពីលោកអ៉ិន បង្ហោះវីដេអូប្រតិកម្មចំពោះតារាទាំងពីរ គេឃើញអ្នកនាងចន…