ប្រទេស​មហាអំណាច​ប្តេជ្ញា​កាត់​បន្ថយនូវ​អាវុធ​នុយក្លេអ៊ែរ

យោង​តាម​គេហំព័រមួយ​ដែល​ចុះ​នៅ​ថ្ងៃទី ២៧ ម្សិលមិញនេះ មេដឹកនាំ​ប្រទេស​ជាង​៥០​បាន​បញ្ជាក់​សារ​ជា​ថ្មី​នូវ​ការ​ប្ដេជ្ញា​របស់​ខ្លួន​ ដើម្បី​កាត់​បន្ថយ​ឃ្លាំង​អាវុធមហាអំណាច​បរិមាណូ​របស់​ខ្លួន។ ប្រធានាធិបតី​ បារាក់ អូបាមា ​ថ្លែង​ប្រាប់អង្គ​ប្រជុំ​ទាំងមូលនៅ​ពេល​ចាប់​ផ្ដើម​សម័យ​ប្រជុំ​ចុងក្រោយ​នៃ​ សន្និសីទ​កំពូល​អំពី​សន្ដិសុខ​នុយក្លេអ៊ែរ​នៅ​ក្នុង​ក្រុង​សេអ៊ូល​ថា​ សហគមន៍​អន្ដរជាតិ​ត្រូវ​មាន​កិច្ច​ប្រឹងប្រែង​ច្បាស់លាស់ ​ដើម្បី​កាត់​បន្ថយ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។ លោកបន្ត​ថ្លែង​ថា៖ «មាន​មនុស្ស​អាក្រក់​ដ៏​ច្រើន​ដែល​កំពុង​តាម​ស្វែង​រក​សម្ភារៈ​ដ៏​ គ្រោះថ្នាក់​នេះ​ ហើយ​សម្ភារៈ​ទាំង​នោះ​អាច​នឹង​ទទួល​យក​បាន​ពី​ទី​កន្លែង​ដ៏​ច្រើន។ ​គេ​មិន​ចាំ​បាច់​ត្រូវការ​សម្ភារៈ​ទាំង​នោះ​ច្រើន​ទេ ដើម្បី​សម្លាប់​មនុស្ស​ច្រើន​សន្ធឹក​នេះ​មិន​និយាយ​ពន្លើស​ទេ​ នេះ​ជា​ភាពជាក់ស្ដែង»៕ ដោយ៖…

Macky Sall​ សង្ឈឹមថា​ក្លាយជាប្រធានាធិបតីសេណេហ្គាល

ចំណែក​នៅប្រទេសសេណេហ្គាល ឯនោះវិញ បេក្ខជន​នៃ​គណបក្ស​ជំទាស់​លោក​ Macky Sall​ ​ ថ្លែង​ថា​ យុគ​ថ្មី​មួយ​បាន​ចាប់​ផ្ដើម​នៅ​ក្នុង​ប្រទេស​សេណេហ្គាល់ ​ក្រោយ​ពី​លោក​ទទួល​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​វគ្គ​ទី​ពីរ ​ក្នុង​ការ​ជ្រើសតាំង​ប្រធានាធិបតីនេះ៕ ដោយ៖ បុរស​ដំណឹង

សហរដ្ឋអាមេរិក​និង​សម្ព័ន្ធ​មិត្ត​ពិចារណា​ផ្តល់​ជំនួយ​មិនមែន​អាវុធ​ដល់​ក្រុម​បះបោរ​ស៊ីរី

នៅ​សេតវិមាន​និយាយ​ថា​លោក​ប្រធានាធិបតី​បារ៉ាក់ ​អូបាម៉ា​ពិចារណា​ផ្តល់​ជំនួយ «មិន​មែន​ជា​អាវុធ» ​ទៅ​ឱ្យ​ពួក​ឧទ្ទាម​ស៊ីរីនៅ​ក្នុង​ការ​បះបោរ​របស់​ពួក​គេ​ដែល​មាន​រយៈពេល​ មួយ​ឆ្នាំ​មក​ហើយ ​ដែល​ប្រឆាំង​នឹង​មេដឹកនាំ​ផ្តាច់ការ​របស់​ប្រទេស​ឈ្មោះ​បាសារ អាល់​ អាសាដ។​ លោក​អូបាម៉ា​បាន​ពិភាក្សា​អំពី​វិធី​ជួយ​ពួក​ឧទ្ទាម​ជាមួយ​លោក​ នាយករដ្ឋមន្ត្រី​ រីស៊ីប តាយីប អេដូហ្កាន ​នៃ​ប្រទេសទួគី​កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​ក្រុង​សេអ៊ូល ​ដែល​នៅ​ទី​នោះ​លោក​ទាំង​ពីរ​នាក់​នឹង​ចូល​រួម​ក្នុង​សន្និសីទ​កំពូល​ សន្តិសុខ​បរមាណូ។ លោកបេន រ៉ូដស៍​ ​ទីប្រឹក្សា​រង​ខាង​សន្តិសុខ​ជាតិ​អាមេរិក បាន​និយាយ​ថា​មេដឹកនាំ​ទាំង​ពីរ​នាក់​នេះ​បាន​យល់​ស្រប​គ្នា​ថា​នឹង​លើក​យក​…

លោក Hugo Chavez ត្រលប់មក​គុយ​បាវីញ​ដើម្បី​ព្យាបាល​ជំងឺ​មហារីក​ជា​លើក​ទី ២

ប្រធានាធិបតី​នៃ​ប្រទេស ​វ៉េណេស៊ុយអេឡា​ លោក​ Hugo Chavez ​បាន​វិល​ត្រឡប់​មក​ប្រទេស​គុយបា​វិញ​ដើម្បី​ព្យាបាល​ជំងឺ​មហារីក​ក្នុង​ វគ្គ​ទី​ពីរ។​ លោក​បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​គុយបា​ លោក​ Raul Castro​ កាល​ពី​យប់​ថ្ងៃ​សៅរ៍​នៅ​ក្នុង​អាកាសយានដ្ឋាន​​ Havanna ៕ ដោយ៖ បុរ​សដំណឹង

ចិន​និង​សហរដ្ឋ​អាមេរិក​យល់​ព្រម​ក្នុងការបាញ់មីស៊ីល​កូ​រ៉េ​ខាង​ជើង

មន្ដ្រី​សហរដ្ឋអាមេរកបាន​ថ្លែង​ថា សហរដ្ឋអាមេរកនិង​ប្រទេស​ចិន​យល់ព្រម​នឹង​សហការ​គ្នា​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ ​បាញ់​បង្ហោះ​មីស៊ីល​ របស់​កូរ៉េ​ខាងជើង​ ដែល​ជា​រឿង​គ្រប​ដណ្ដប់​មក​លើ​សន្និសីទ​កំពូល​អំពី​សន្ដិសុខ​នៅ​ក្នុង​ក្រុង ​សេអ៊ូល។ ប្រធានាធិបតី ​បារាក់ អូបាម៉ា​ បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធបតី​ចិន​ លោក ហ៊ូ ជីនតាវ ​កាល​ពី​ថ្ងៃ​ច័ន្ទ​ នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​រវាង​ប្រទេស​៥៣​ អំពី​សន្ដិសុខ​នុយក្លេអ៊ែរ​ ក្នុង​រដ្ឋធានី​សេអ៊ូល​ប្រទេស​កូរ៉េ​ខាងត្បូង។ គេ​រំពឹង​ថា​ មេដឹកនាំ​​ទាំង​ពីរ​ប្រទេស​នឹង​ពិភាក្សា​គ្នា​អំពី​រឿង​ទ្វេភាគី ​រាប់​ទាំង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង​និង​កូរ៉េខាងជើង​ផង​ដែរ…

បាន​គី​មូន​ស្នើ​កូរ៉េ​ខាង​ជើង​ឲ្យ​ពិចា​រ​ណា​ឡើង​វិញ​ពី​ការ​បង្ហោះ​ផ្កាយ​រណប​វិទ្យា​សាស្រ្ត​

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិបាន គី​មូន ​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ​លោកលី យុង ប៉ាក់ (Lee Myung-bak) កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​បាន​សុំ​​កូរ៉េខាង​ជើង​ឱ្យ​ពិចារណា​ជា​ថ្មី​អំពី ​ផែនការ​ដែល​ខ្លួន​បាន​ប្រកាស​ថា​នឹង​បង្ហោះ​អ្វី​ដែល​ហោ​ថា​ «ផ្កាយ​រណប​វិទ្យាសាស្ត្រ​អនុវត្ត» ​នៅ​ខែ​ក្រោយ។​ សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​របស់​លោក​បាន​និយាយ​ថា​ លោក​បាន គីមូន​ បាន​សុំ​ដល់​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាងឱ្យ​ធ្វើ​តាម​ឱ្យ​បាន​ពេញ​លេញ​នូវ​ សេចក្តី​សម្រេច​ចិត្ត​ដែល​មាន​ពាក់​ព័ន្ធ​របស់​ក្រុម​ប្រឹក្សា​ សន្តិសុខអង្គការ​សហប្រជាជាតិ ​ជាពិសេស​សេចក្តី​សម្រេចចិត្ត​ដែល​ហាម​ប្រាម​ «ការ​បង្ហោះ​ដែល​ប្រើប្រាស់​បច្ចេកទេសកាំជ្រួច​ផ្លោង»។…

លោក អូបាម៉ា និង លោក លី បង្ហាញ​​រណ​សិរ្ស​​រួប​រួម​​ប្រឆាំង​​ទៅ​​នឹង​​ការ​​បៀត​​បៀន​​ជា​​យ​ថា​ហេតុ​​ដោយ​​នុយ​​ក្លេ​អ៊ែរ​​ពី​​កូ​រ៉េ​ខាង​ជើង​

ប្រធានាធិបតី​សរដ្ឋ​អាមេរក លោក បារ៉ាក់ អូបាម៉ា និង ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​លី ម្យុង បាក់ បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង សេអ៊ូល កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមញនេះ ហើយ បាន​បង្ហាញ​រណសិរ្ស​រួបរួម​មួយ ដើម្បី​ប្រឆាំង​ការ​គម្រាម​ណា​មួយ​ពី​ប្រទេស​កូរ៉េខាងជើង។ នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មូយ​នៅ​ក្រោយ​កិច្ច​ប្រជុំ លោក អូបាម៉ា មាន​ប្រសាសន៍​ថា កូរ៉េខាងជើង​នឹង​មិន​សម្រេច​បាន​អ្វី​សោះ…

អា​មេ​រិក​ស្នើ​​ឈ្មោះ​​បេក្ខ​ជន​​ដើម​​កំណើត​​កូរ៉េ​​សម្រាប់​តំណែង​​ប្រធាន​​ធនាគារ​​ពិភព​លោក​

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់​ អូបាម៉ា​បាន​ស្នើ​ឈ្មោះ​លោក​ ជីម យុង គីម (Jim Yong Kim)​ ប្រធាន​មាន​ដើម​កំណើត​កូរ៉េ​នៃ​មហាវិទ្យាល័យ​ ដាត​មោទ Dartmouth ​ឱ្យ​កាន់​តំណែង​ជា​ប្រធាន​ធនាគារ​ពិភពលោក​ជំនួស​លោក​ រ៉ូប៊ីត ហ្សូលីក (Robert Zoellick) ដែល​បាន​ប្រកាស​អំពី​ការ​ចុះចេញ​ពី​តំណែង​របស់​លោក​ចាប់​តាំង​ពី​ដំណាច់​ខែ​ មិថុនា។ នេះ​ជា​ការ​ភ្ញាក់​ផ្អើល​មួយ…

តារាសម្តែងស្រីជន​ជាតិម៉ាឡេស៊ីទទួលបាន​គ្រឿង ​ឥស្សរិយយសពីប្រធានាធិបតីបារាំង

  តារាសម្តែង​ស្រី Michelle Yeoh បានទទួលនូវ​គ្រឿង​ឥស្សរិយយស ពី​នាយករដ្ឋ​មន្ត្រី បារាំង កំឡុង​ពេល​ដែល​តារារូប​នេះ ចុះ​ធ្វើការ​គួរសមនៅ​ទីក្រុង ប៉ារីស កាលពីថ្ងៃ​ ពុធ កន្លងទៅ។   គ្រឿង​ឥស្សរិយយសនេះ ត្រូវ​បានផ្តល់ឲ្យដោយប្រធានាធិបតី នីកូឡា សាកូស៊ី នៅឯសេតវិមាន Elysee…

ជាង​២០០​នាក់​បាន​ស្លាប់​បន្ទាប់​ពី​ការ ​បាញ់​ផ្លោង​ក្នុង​ទីក្រុង​នៃ​ប្រទេស​ស៊ីរី

ទិដ្ឋភាព​ផ្ទះ​ដែល​អ្នកស្រុក​និយាយ​ថា​ត្រូវ​បាន​ខូច​ខាត​ក្នុង​អំឡុងពេល​នៃ ​ការ​បង្ក្រាប​របស់​ពួក​យោធា​លើ​បាតុករ​ប្រឆាំង​ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad​ក្នុង​ទីក្រុង​ Rasten​ ថ្ងៃ​ទី​០៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១២។ ពួក​សកម្មជន​សិទ្ធិ​មនុស្ស​និយាយ​ថា​ កងកម្លាំង​ប្រដាប់​អាវុធ​ស៊ីរី​បាន​បាញ់​​សម្លាប់​​មនុស្ស​យ៉ាង​តិច​ណាស់ ២១៧​នាក់​នៅ​ក្នុង​ទី​ក្រុង​ហូម (Homs) នៅ​ក្នុង​អំពើ​ហិង្សា​ដែល​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​មក ខណៈ​ដែល​អ.ស.ប​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​បោះឆ្នោត​លើ​សេចក្ដី​សម្រេច​ដែល​មាន​គោលដៅ​នឹង​បញ្ឈប់​ការ​បង្ហូរ​ ឈាម​នេះ។ អង្គការ​សង្កេតការណ៍​សិទ្ធិ​មនុស្ស​ស៊ីរី ​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​នេះ​ថា មនុស្ស​រាប់រយ​នាក់​ត្រូវ​បាន​របួស…