ក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរី សម្លាប់ក្រុមគ្រួសារប្រជាពលរដ្ឋមួយគ្រួសារ ដោយកាត់រាងកាយជាកំណាត់ៗ

យោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញ ក្រុមឧទ្ទាមបះបោរ នៅក្នុងប្រទេសស៊ីរី បាញ់ និងចាក់សម្លាប់មនុស្សចំនួន៨នាក់ ជាសមាជិកនៅក្នុងក្រុមគ្រួសារមួយ នៅជាយទីក្រុង ដាម៉ាស ក្រោយពីសម្លាប់រួច ក្រុមឧទ្ទាមបះបោរ បានដុតសាកសពបន្ថែមទៀត។ ក្នុងរយៈពេល៤ថ្ងៃ ចាប់តាំងពីថ្ងៃទី២៥ខែកក្កដានេះ អំពើហិង្សានៅក្នុងប្រទេសស៊ីរី បានសម្លាប់មនុស្សអស់ចំនួនជាង១០០នាក់ហើយ ចំពោះអំពើហិង្សាកាប់សម្លាប់គ្នានេះ នៅតែបន្តកើតឡើង មិនទាន់មានសភាពធូរស្រាល ជាដំណោះស្រាយនៅឡើយនោះទេ។…

Will Smith គិត​ថាក្រុម​ Wonder Girls គឺ​ជា Aliens

កាល​ពីថ្ងៃទី ៧ បុគ្គលិក ហើយក៏​ជាតារាសម្តែង​ដែលមក​ពី “Men In Black 3”បាន​ធ្វើ​សន្និសីទ​កាសែ​ត​ជាលើក​ដំបូងនៅក្នុងទីក្រុង សេអ៊ូល ។​ក្នុងកា​រ​ធ្វើសន្និសីទ​កាសែត​នោះដែរ តារាសម្តែង Josh Brolin កោត​សរសើរ​ពីចាហ្វាងក៏​ដូចជា​ផលិតករលោក Park Chan Wook ដោយគាត់​បាននិយាយថា “ខ្ញុំ​គិត​​ថា​លោក​ Park…

ទីម័រខាងកើត​ជ្រើស​រើស​យក​អតីត​មេ​ដឹកនាំ​ ពួក​ឧទ្ទាម​ជា​ប្រធានាធិបតី

នៅទីម័រខាងកើតគណ​កម្ម​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ​ បាន​ចេញ​នូវ​សេច​ក្តី​ប្រកាស​ជា​ផ្លូវ​ការ​ កាល​ពី​ថ្ងៃ​ពុធ​ នូវ​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានា​ធិបតី​ក្នុង​ប្រទេស​មួយនេះ​។​ ចំពោះលទ្ធ​ផល​ឆ្នោត​បាន​បង្ហាញ​ថា​ មេ​ដឹក​នាំ​របស់​ពួក​ឧទ្ទាម​ ចូសេ​ ម៉ារៀ​ បាន​ទទួល​សម្លេង​គាំទ្រ​ចំនួន​ ៦១​ ភាគ​រយ ​ដែល​ជា​សម្លេង​គាំទ្រ​ច្រើនបំផុត​លើស​ពី​បេក្ខ​ជន​ដ៏ទៃ​ទៀត​ ដែល​ចូល​រួម​បោះ​ឆ្នោត​ដូច​គ្នា​ផង​ដែរ។​ គួរ​រំលឹក​ផង​ដែរ​ថា​ មេ​ដឹក​នាំ​របស់​ពួក​ឧទ្ទាម​ ដែល​បាន​ទទួល​ជោគ​ជ័យ​ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានា​ធិបតី​នេះ​ បាន​តស៊ូ​វាយ​ប្រហារ​ផ្តាច់​ខ្លួន​ ចេញ​ពី​ប្រទេស​ឥណ្ឌូ​នេស៊ី​…

ពួក​ទា​ហាន​​ប្រ​ទេស​ហ្គី​​ណេ​​ប៊ីស្យូ​បាន​​ប៉ុន​​ប៉ង​​ធ្វើ​​រដ្ឋ​ប្រហារ​​

ពួក​ទាហាន​នៅ​ក្នុង​ប្រទេស​ ហ្គីណេ​ប៊ីស្យូ បាន​ប៉ុន​ប៉ង​ធ្វើ​រដ្ឋប្រហារ​មួយ​ដោយ​បាន​កាន់​កាប់​ផ្លូវ​, ​ស្ថានីយ៍​ទូរទស្សន៍​និង​វិទ្យុ​និង​ការិយាល័យ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ រដ្ឋធានី​របស់​ប្រទេស។កាល​ពី​ប៉ុន្មាន​ថ្ងៃកន្លងទៅនេះ គឺពួក​ទាហាន​បាន​វាយ​ ប្រហារ​ទៅ​លើ​ផ្ទះ​លោក​​ រ៉ាយម៉ូនដូ ផឺរីរ៉ា (Raimundo Pereira​) ប្រធានាធិបតីបណ្តោះ​អាសន្ន​និង​លោក​ ហ្កាឡូស ហ្គូមេស ជេ (Carlos Gomes Jr.)​អតីត​​នាយក​រដ្ឋមន្ត្រី ដែល​ជា​បេក្ខជន​ប្រធានាធិបតី​នាំ​មុខ​គេ​ក៏​ប៉ុន្តែ​គេ​ដឹង​ថា​លោក​គ្មាន​ ប្រជាប្រិយភាព​ជា​មួយ​ពួក​យោធាទាំងនោះ​ទេ៕…

គីម​ ជុង​អ៊ុន​ថា​សព្វា​វុធ​​យោ​ធា​ទំនើប​​លែង​​ជា​របស់​​ផ្តាច់​​មុខ​​របស់​​ប្រ​ទេស​​ចក្រពត្តិ

  ទីក្រុង​ព្យុងយ៉ាង​ប្រារព្ធ នៅថ្ងៃអាទិត្យម្សិលមិញ នេះ អបអរ​ខួប​១០០​ឆ្នាំ​នៃ​កំណើត​ប្រធានាធិបតី គីម អ៊ីលស៊ុង ស្ថាបនិក​កូរ៉េខាងជើង។ លោក​គីម ជុងអ៊ុន ចៅ​របស់លោក​គីម អ៊ីលស៊ុង ​ដែល​ចូលកាន់​តំណែង​ជា​មេដឹកនាំ​កំពូល​កូរ៉េខាងជើង បន្ទាប់ពី​មរណភាព​របស់​ឪពុក គឺ​លោក​គីម ជុងអ៊ីល បាន​ថ្លែង​សុន្ទរកថា ជា​សាធារណៈ ដែល​និយាយ​ពី​ការអភិវឌ្ឍន៍ និង​សមត្ថភាព​កាន់តែខ្ពស់​របស់កងទ័ពជាតិ​កូរ៉េខាងជើង…

ការចរចាស្តីពីកម្មវិធីនុយក្លេអ៊ែសង្ឈឹមតិច​តួច​ណាស់

ជាងមួយ ​ឆ្នាំ​ក្រោយទៅហើយ កិច្ចចរចា​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​ជាប់គាំង ប្រទេស​មហា​អំណាច​ទាំង​៦ (អាមេរិក​បារាំង រុស្ស៊ី ចិន អង់គ្លេស និង​អាល្លឺម៉ង់) បាន​ត្រលប់​ចូល​មក​ចរចា​ជាថ្មី ជាមួយ​អ៊ីរ៉ង់ កាលពីថ្ងៃ​សៅរ៍កន្លងទៅ​នេះ នៅទីក្រុង​អ៊ីស្តង់ប៊ូល ក្នុង​ប្រទេស​តួកគី។ ប្រទេស​លោកខាងលិច ជាពិសេស​អាមេរិក​ជឿថា អ៊ីរ៉ង់​កំពុង​ចម្រើនធាតុ​អ៊ុយរ៉ានីញូម​ក្នុង​កម្រិតខ្ពស់​ដើម្បី​យកទៅ​ផលិត ​អាវុធ​នុយក្លេអ៊ែរ។ ការចោទ​ប្រកាន់​ដែល​ ទីក្រុង​តេអេរ៉ង់…

បណ្តា​​ប្រទេស​​ជិត​ខាង​​បាន​​ឈាន​​ដល់​​កិច្ច​​ព្រម​ព្រាង​​ជា​មួយ​មេ​ដឹក​នាំ​​រដ្ឋ​ប្រហារ​​ម៉ាលី​

មេដឹកនាំ​រដ្ឋ​ប្រហារ​យោ​ធា​​ក្នុង​ប្រទេស​ម៉ាលីវីញនោះ បាន​ឈាន​​ដល់​កិច្ច​ព្រម​ព្រៀង​​មួយ​ជាមួយ​​ក្រុម​ប្រទេស​ក្នុង​តំបន់​ដែល​ មាន​សមាជិក​ចំនួន​១៥​ប្រទេស​ដែលហៅ​​កាត់​ថា អ៊ីកូវ៉ាស (ECOWAS) ដើម្បី​ធ្វើ​ឲ្យ​​អំណាច​​រដ្ឋាភិបាល​ស៊ីវិល​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​ជាតិ​ ដែល​មាន​ជម្លោះ​នោះ។ ក្នុងជំនួប​ប្រជុំ​នៃ​កិច្ចព្រម​ព្រៀង​នោះ​បាន​ត្រូវ​ផ្សាយ​តាម​ទូរទស្សន៍​​ រដ្ឋ។ ទូរទស្សន៍​នោះ​បាន​ប្រកាស​​ថា​ក្រុម​ប្រឹក្សា​យោធា​​បាន​ព្រម​ព្រៀង​គ្នា​​ បង្កើត​រដ្ឋាភិបាល​អន្តរកាល​​មួយ​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្រ្តី​​ដែល​បាន​ ព្រម​ព្រៀង​គ្នា​​​នៅ​ក្នុង​ការ​ដោះដូរ​នឹង​ការ​លើក​លែង​ទោស​ដល់​មេដឹកនាំ​ រដ្ឋ​ប្រហារ​​ហើយ​នឹង​ការ​លប់​ចោល​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​ប្លុក អ៊ីកូវ៉ាស បាន​ដាក់​លើ​ប្រទេស​ម៉ាលី។ ប្រធាន​រដ្ឋ​សភា​ជាតិ ត្រូវ​ធ្វើ​ជា​ប្រធានាធិបតី​អន្តរកាល​ដើម្បី​រៀបចំ​ការ​បោះឆ្នោត។ បណ្តាល​រដ្ឋ​នៃ​អាហ្វ្រិក​ខាង​លិច​​បាន​សម្តែង​នូវ​ការ​គាំ​ទ្រ​​ដល់​ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​​ប្រទេស​ម៉ាលី​កាន់​កាប់​តំបន់​ខាង​ជើង​ឡើង​ វិញ។…

ការ​ធ្វើ​កិច្ច​ដេញដោល​ពីភាក្សា​លើក​ចុង​ក្រោយ​លើ​ច្បាប់​ថែរក្សា​សុខភាព​អាមេរិក​

តុលាការ​កំពូលអាមេរិក​បាន​បើក​សវនាការ​ក្នុង​ថ្ងៃ​ទី​ បី​ ដែល​ជា​ថ្ងៃ​បញ្ចប់​ កាល​ពី​ថ្ងៃ​ពុធ​នេះ​ ស្តី​ពី​ច្បាប់​កំណែ​ទម្រង់​កម្មវិធី​ថែទាំ​សុខភាព​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​។​ ការ​ពិភាក្សា​ដេញ​ដោល​គ្នាបាន​ពិនិត្យ​មើល​បញ្ហា​ថា​តើ ​ច្បាប់​នេះ​គួរ​ទុក​នៅ​ឬ​ទេ​ បើ​សិន​ជា​មាត្រា​ដ៏​សំខាន់​មួយ​ ត្រូវ​តុលាការ​កំពូល​សម្រេច​សេចក្តី​ថា​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​ រដ្ឋធម្មនុញ្ញ។ មាត្រា​នេះ​ ហៅ​ថា​ «បញ្ញត្តិ​បុគ្គល​»​ ដែល​តម្រូវ​ឲ្យ​ជន​ជាតិ​អាមេរិកាំង​ទិញ​​ធានា​រ៉ាប់រង​សុខភាព​ បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់។​ ក្រុម​អ្នក​គាំទ្រ​និយាយ​ថា​ បញ្ញត្តិ​នេះ​ជា​ការ​ចាំបាច់​ ដើម្បី​ជួយ​ចែក​រំលែក​ប្រាក់​ចំណាយ​ទៅ​លើ​ការ​ថែទាំ​សុខភាព​…

ប្រព័ន្ធ​អ៊ីនធឺណិត​​​ត្រូវ​​បាន​​​ទម្លាយ​​អាថ៌កំបាំង​​របស់​​លោក​​ពូទីន​

ប្រជាពលរដ្ឋ​រុស្ស៊ី បាន​​​បោះ​ឆ្នោត​ជ្រើសរើស​​ លោកប្រធានាធិបតី​ វ្លាដឺមៀរ​ ពូទីន​(Vladimir Putin) សា​ជា​ថ្មី នៅ​ដើម​ខែ​មីនា​នេះ ប៉ុន្តែ​ អណត្តិ​ទី​បី​របស់​លោក​ក្នុង​​នាម​​ជា​ប្រធានាធិបតី​ បាន​សន្យាថា​នឹង​​ធ្វើ​​ឲ្យ​​មាន​ភាព​​ខុស​ប្លែក​ពី​ពីរ​អណត្តិមុន។ ​ខ្សែ​វីដេអួ​នេះ ​​ចាប់​ផ្តើម​​​បង្ហាញ​​ លោក​វ្ល៉ាដឺមៀរ​ ពូទីន ប្រកប​ដោយ​​​ភាព​ទុក្ខសោក ​អង្គុយ​​ក្នុង​ទ្រុង​ដែក​មួយនៅ​ក្នុង​បន្ទប់​សវនាការ​។ នេះ ​ជា​ខ្សែវីដេអូ​​វាយ​ប្រហារ​​ប្រឆាំង​នឹង​ ​លោក​ពូទីន…

សភា​ភូមា​បដិសេធ​ថវិកា​សម្រាប់​គណៈកម្មការ​សិទ្ធិ​មនុស្ស

អនាគត​របស់​គណៈកម្មការ​ការពារ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ភូមា​ មិន​មាន​ភាព​ច្បាស់​លាស់​ទេ​ ក្រោយ​ពី​រដ្ឋសភា​បាន​កាត់ផ្តាច់​ថវិកា​ដែល​បាន​ត្រូវ​បង្កើត​ឡើង​កាល​ ពីឆ្នាំ​មុន​ នៅ​ចំ​ពេល​ដែល​មាន​ការ​កែទម្រង់​តាម​បែប​ប្រជាធិបតេយ្យ។​ រដ្ឋសភា​ភូមា​ បាន​បដិសេធ​មិន​យល់ព្រម​លើ​ថវិកា​ថ្មី​នៅ​ខែ​នេះ​ ដល់​គណៈកម្មការ​ការពារ​សិទ្ធិ​មនុស្ស​តែងតាំង​ឡើង​ដោយ​រដ្ឋាភិបាល​ ដោយ​និយាយ​ថា​ការ​បង្កើត​អង្គការ​នេះ​តាម​រយៈក្រឹត្យ​ប្រធានាធិបតី​ មិន​សមស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ទេ។​ លោក Benjamin Zawacki អ្នក​ស្រាវជ្រាវ​ឲ្យ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្ដរជាតិ (Amnesty International) ថ្លែង​ថា​គណៈកម្មការ​នោះ​ប្រហែល​ជា​មិន​អាច​រស់រាន​មាន​ជីវិត​តទៅ​ទៀត​ទេ​ ដោយ​គ្មាន​ថវិកា​ប្រើប្រាស់​នោះ។​ តែ​លោក​ថ្លែង​ប្រាប់​វីអូអេ​ពី​ទីក្រុង​បាងកក​ថា​ ភាព​ទាល់ច្រក​ហាក់​ដូច​ជា​មាន​មូលហេតុ​ខាង​នីតិវិធី​…