វ៉ាក់សាំងស៊ីណូវ៉ាក់១លានដូសបន្ថែមទៀត និងឧបករណ៍តេស្តរហ័ស៣០ម៉ឺន ជំនួយរបស់មិត្តចិន ត្រូវបានដឹកមកដល់កម្ពុជាហើយ

វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ប្រទេសចិនចំនួន ១លានដូសបន្ថែមទៀត និងឧបករណ៍តេស្តរហ័សចំនួន ៣០ម៉ឺន ដែលជាជំនួយរបស់មិត្តចិន ត្រូវដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ។ វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលដឹកមកដល់កម្ពុជានេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចំណែកឯឧបករណ៍តេស្តរហ័សចំនួន ៣០ម៉ឺន ដែលដឹកមកជាមួយវ៉ាក់សាំងនេះ គឺជាជំនួយរបស់មិត្តចិន។ វ៉ាក់សាំង…

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំងសុីណូវ៉ាក់ ចំនួន ១លានដូស ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន នឹងដឹកមកដល់កម្ពុជា នៅព្រឹកស្អែក

តាមការបញ្ជាក់របស់ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំង( សុីណូវ៉ាក់)ចំនួន ១លានដូសបន្ថែមទៀត ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន នឹងដឹកមកដល់កម្ពុជា នៅព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២១ ស្អែកនេះ។ គិតមកទល់នឹងពេលនេះ កម្ពុជាសម្រេចបាននូវការ…

សម្តេចតេជោ ហ៊ុន សែន៖ អំណោយវ៉ាក់សាំង Johnson & Johnson គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា

វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លានដូសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ វ៉ាក់សាំងដែលមកដល់ថ្ងៃនេះ មានចំនួន ៥០ម៉ឺនដូស ដោយឡែកចំនួន…

លោកបណ្ឌិត ជា មុនីឫទ្ធិ និយាយថា ការតាមដានប្រភពដើមនៃជំងឺវីរុសជាបញ្ហាវិទ្យាសាស្ត្រដ៏តឹងរឹងបំផុត គួរតែប្រកាន់ខ្ជាប់នូវស្មារតីវិទ្យាសាស្ត្រ ជំនាញ និងភាពជាក់ស្តែង

ថ្មីៗនេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានទទួលបទសម្ភាសន៍ជាលាយលក្ខណ៍អក្សរជាមួយសារព័ត៌មានXinhua ដោយលោកបានលើកឡើងថា ការតាមដានប្រភពដើមនៃជំងឺវីរុសជាបញ្ហាវិទ្យាសាស្ត្រដ៏តឹងរឹងបំផុត គួរតែប្រកាន់ខ្ជាប់នូវស្មារតីវិទ្យាសាស្ត្រ ជំនាញ និងភាពជាក់ស្តែង។ លោកប្រឆាំងដាច់ខាតចំពោះទង្វើដែលយកបញ្ហាតាមដានប្រភពដើមនៃជំងឺវីរុសកូវីដធ្វើនយោបាយធូបនីយកម្ម។ គាំទ្រនិងណែនាំឈានទៅរកទិសដៅត្រឹមត្រូវសម្រាប់កិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសជាសកលនិងការតាមដានប្រភពដើមនៃជំងឺវីរុស។ ឆ្លើយតបជាមួយការលើកឡើងរបស់លេខាធិការដ្ឋាននៃអង្គការសុខភាពពិភពលោក(WHO)ដែលបានលើកឡើងអំពីគម្រោងផែនការដំណាក់កាលទី២ស្តីពីការតាមដានប្រភពដើមនៃជំងឺវីរុស។ លោកបានលើកឡើងថា ផែនការនេះ មិនត្រូវគ្នាជាមួយនឹងសេចក្តីសន្និដ្ឋាននិងអនុសាសន៍ពាក់ព័ន្ធដែលមាននៅក្នុងរបាយការណ៍ស្រាវជ្រាវរួមគ្នារវាងចិននិងWHOថា“មិនមែនជាការបែកធ្លាយចេញពីមន្ទីរពិសោធន៍”។ បានស្ដែងយ៉ាងច្បាស់ថា នេះបានទទួលរងការជ្រៀតជ្រែកពីផ្នែកនយោបាយណាមួយ បានបាត់បង់ស្មារតីវិទ្យាសាស្ត្រនិងកិច្ចសហប្រតិបត្តិការ។ លោកយល់ថា…

លោក Duterte និយាយថា​ ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនមិនទាន់ដល់ទីបញ្ចប់ទេ

(Reuters) – កាលពីថ្ងៃច័ន្ទ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បាននិយាយថា​ ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនមិនទាន់ដល់ទីបញ្ចប់ទេ បន្ទាប់ពីរយៈពេល ប្រាំឆ្នាំ ដែលលោកបានចាប់ផ្តើមធ្វើសង្គ្រាមលើគ្រឿងញៀនដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្កឲ្យមានការចោទប្រកាន់អំពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ។ នៅក្នុងសុន្ទរកថាថ្នាក់ជាតិថ្មីៗ​ប្រធានាធិបតីលោក Duterte បានការពារយុទ្ធនាការនេះដោយនិយាយថា វាបានធ្វើឲ្យកាត់បន្ថយឧក្រិដ្ឋកម្ម និងធ្វើឲ្យប្រសើរឡើងនូវសន្តិភាព និងសណ្តាប់ធ្នាប់ ។…

ទីក្រុងហូជីមិញ ត្រៀមរៀបចំបែបបទ នីតិវិធី និងកាលបរិច្ឆេទចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនជនបរទេសដែលកំពុងរស់នៅ ប្រកបរបរ អាជីវកម្ម វិនិយោគ និងទេសចរណ៍

ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហូជីមិញ មានកិត្តិយសសូមគោរពជម្រាបជូន បងប្អូនប្រជាពលរដ្ឋ ធុរជន វិនិយោគិន ពណិជ្ជករ អាជីវករ និងនិស្សិតកម្ពុជាទាំងអស់ ដែលមាន វត្តមាននៅទីក្រុងហូជីមិញ មេត្តាជ្រាបថា មន្ទីរការបរទេស ទីក្រុងហូជីមិញបានជូនព័ត៌មានអំពីការត្រៀមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្រុងរៀបចំបែបបទ នីតិវិធី និងកាលបរិច្ឆេទចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនជនបរទេសដែលកំពុងរស់នៅ ប្រកបរបរ អាជីវកម្ម…

រដ្ឋាភិបាល​បារាំង អនុម័ត​ច្បាប់ អំពីកាតព្វកិច្ចចាក់វ៉ាក់សាំង ​និង​ឯកសារបញ្ជាក់សុខភាព

ឆ្លងកាត់ការជជែកដេញដោលគ្នា ទាំងថ្ងៃទាំងយប់ រយៈពេល​៤ថ្ងៃ​ នៅសភាជាតិ បន្ទាប់មករុញទៅព្រឹទ្ធសភា ហើយ​ចុងបង្អស់គឺនៅក្នុង​គណកម្មការ​រួម​របស់សភាទាំង២អង្គ កាលពី​យប់ថ្ងៃអាទិត្យ​ ទី​២៥​កក្កដា ច្បាប់នេះ ត្រូវបាន​អនុម័ត​ដោយ​សម្លេង ១៥៦យល់ព្រម ទល់នឹង ៦០មិនយល់ព្រម និង​១៤អនុបវាទ។ ច្បាប់ដែលស្នើដោយ​រដ្ឋាភិបាលនេះ គឺឆ្លើយតបទៅនឹងការចង់បាន​ របស់​លោក​ម៉ាក្រុង ដែលលោក​បានប្រកាសកាលពី​ថ្ងៃទី​១២កក្កដាកន្លងទៅ ថាវាជារឿងចាំបាច់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលកូវីដ១៩…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

នៅរាត្រី ថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅទទួលដោយផ្ទាល់នូវការមកដល់ វ៉ាក់សាំងជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន…

ស្ថានទូតជប៉ុននៅកម្ពុជា ៖ ការមកដល់បាច់ទី ១ នៃវ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសជប៉ុន ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន

ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងជម្ងឺកូវីដ១៩នៅលើសកលលោក រដ្ឋាភិបាលជប៉ុនមានការរីករាយក្នុងការផ្តល់ វ៉ាក់សាំងAstraZeneca ប្រមាណមួយលានដូស ដែលបានផលិតនៅក្នុងប្រទេសជប៉ុន ឲ្យប្រទេសកម្ពុជា។ បាច់ទីមួយនេះគឺមានវ៉ាក់សាំងចំនួន ប្រមាណ៣៣ម៉ឺនដូស ដែលបានមកដល់ថ្ងៃនេះ ហើយចំនួនដែលនៅសល់ នឹងមកដល់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ មុននឹងធ្វើការប្រគល់ទទួលវ៉ាក់សាំង ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…

WHO៖ បាននិយាយថា ផលប៉ះពាល់សុខភាពផ្លូវចិត្តនៃជំងឺរាតត្បាតកូវីដ១៩ នឹងមានរយៈពេលវែង

អង្គការសុខភាពពិភពលោកដែលហៅកាត់ថា(WHO)បាននិយាយថា ផលប៉ះពាល់សុខភាពផ្លូវចិត្តនៃជំងឺរាតត្បាតកូវីដ១៩ នឹងមានរយៈពេលវែង ខណៈអ្នកជំនាញនិងអ្នកដឹកនាំអំពាវនាវឱ្យមានសកម្មភាពលើការថប់បារម្ភ និងភាពតានតឹង ដែលទាក់ទង នឹងជំងឺរាតត្បាត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ។ អង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅឯទីក្រុងអាតែនជាមួយនឹងរដ្ឋមន្រ្តីសុខាភិបាលមកពីប្រទេស ជាច្រើនទៀតថា “មនុស្សគ្រប់គ្នារងផលប៉ះពាល់តាមមធ្យោបាយមួយឬផ្សេងទៀត”។ “ការថប់បារម្ភជុំវិញការឆ្លងវីរុសជាឥទ្ធិពលនៃការប៉ះពាល់ផ្លូវចិត្ត” បានរួមចំណែកដល់វិបត្ដិសុខភាពផ្លូវចិត្តរួមជាមួយភាពតានតឹង ដែលជាប់ទាក់ទងនឹងភាពអត់ការងារធ្វើ ការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុ និងការឃ្លាតឆ្ងាយពីសង្គម។ សេចក្តីថ្លែងការណ៍បានបន្ថែមថា…