សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមមីយ៉ាន់ម៉ា ដែលកំពុងជួបការលំបាកដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩

នៅថ្ងៃទី​ ១៧​ ខែសីហា​ ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីបំពេញបេសកកម្មមនុស្សធម៌ ជួយដល់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងជួបការលំបាកដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ សូមបញ្ជាក់ថា​ កាកបាទក្រហមកម្ពុជា ដែលមាន​ ហ្លួងម៉ែ​ នរោត្តម…

ថ្នាក់ដឹកនាំ CAMSOC គាំទ្រសំណើរដេញថ្លៃធ្វើម្ចាស់ផ្ទះ AFF Suzuki Cup 2020 របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

CAMSOC-ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសនឹងចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២០ (AFF Suzuki Cup 2020) ដោយស្នើសុំរៀបចំការប្រកួតផ្ទាល់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ នេះបើតាមការបញ្ជាក់ក្នុងសន្និបាតបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្ដការងារឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣…

កម្ពុជា នឹងនាំយកថវិកា និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ជាការបរិច្ចាគរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា នៅក្នុងសប្តាហ៍នេះ

តាមកម្មវិធីដែលបានគ្រោងទុក នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១ខាងមុខ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូ នាំយកថវិកា និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន…

ក្រុមគ្រូពេទ្យរថយន្តចល័ត យោធភូមិភាគទី៥ បន្តយុទ្ធនាការ ចាក់វ៉ាក់សាំងដូសទី១ ជូនប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុងក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ) ក្រុមគ្រូពេទ្យរថយន្តចល័ត យោធភូមិភាគទី៥ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានបន្តយុទ្ធនាការ ចាក់វ៉ាក់សាំងដូសទី១ ជូនប្រជាពលរដ្ឋក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំងដូសទី១នេះ ជូនប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការដឹកនាំផ្ទាល់ ពីសំណាក់ឧត្តសេនីយ៍ត្រី…

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin បានសម្រេចលាលែងពីតំណែងជាផ្លូវការហើយ

ព្រះបរមរាជវាំងម៉ាឡេស៊ីបាននិយាយថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin បានប្រគល់លិខិតលាលែងពីតំណែងរបស់ខ្លួនដល់ព្រះមហាក្សត្រ Al-Sultan Abdullah ហើយ ប៉ុន្តែលោកនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន។ សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកបាននិយាយថា «ព្រះមហាក្សត្រម៉ាឡេស៊ីបានទទួលលិខិតលាលែងពីតំណែងរបស់លោក Muhyiddin Yassin និងគណៈរដ្ឋមន្ត្រីទាំងមូលដែលមានប្រសិទ្ធភាពភ្លាមៗ»។ បន្ទាប់ពីការលាលែងពីតំណែងនេះ ព្រះមហាក្សត្រម៉ាឡេស៊ីមានព្រះទ័យរីករាយឱ្យលោក Muhyiddin បំពេញតួនាទីជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នរហូតដល់នាយករដ្ឋមន្ត្រីថ្មីត្រូវបានតែងតាំង។ ព្រះមហាក្សត្រម៉ាឡេស៊ីបានមានបន្ទូលផងដែរថា…

ជនសង្ស័យ ១៤នាក់ ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលារ ករណីជួបជុំលេងល្បែងស៊ីសង(លេងអាប៉ោង,ភ្នាល់មាន់ និងឡូតូតាមអនឡាញ)

ភ្នំពេញៈ ជនសង្ស័យចំនួន ១៤នាក់ ដែលត្រូវបានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នឹងត្រូវបញ្ជូនសំណុំរឿងទៅតុលាការ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ករណីជួបជុំលេងល្បែងស៊ីសង។ ជនសង្ស័យចំនួន ១៤នាក់ ក្នុងករណីល្មើសនិងវិធានការរបស់ក្រសួងសុខាភិបាល នៃច្បាប់ប្រយុទ្ធប្រឆាំងកូវិត១៩ និង ការបើកលេងល្បែងស៊ីសងខុសច្បាប់( ភ្នាល់មាន់ តាមអនឡាញ ,…

បង្ក្រាបល្បែងស៊ីសង និងឃាត់ខ្លួនមនុស្សចំនួន ៣២នាក់ មិនគោរពវិធានការសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

នៅរសៀលថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំផ្ទាល់ដោយលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានឆ្មក់ចុះបង្រ្កាបជាក់ស្ដែងករណីបើកល្បែងស៊ីសងខុសច្បាប់នៅចំណុចតារាងបាល់ទះមួយកន្លែង ស្ថិតនៅដីឡូត៍លេខ០៥ ផ្លូវលេខ៩៨…

​សហរដ្ឋអាមេរិកគាំទ្រ​ ​ស៊ូដង់ ដែលថានឹងប្រគល់ខ្លួនអតីតប្រធានាធិបតី​ ទៅឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ

ស៊ូដង់ ប្រកាសថានឹងប្រគល់ខ្លួន អតីតប្រធានាធិបតី​ លោកអូម៉ារ អាល់បាស្ហៀរ ទៅឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅក្នុងសំណុំរឿង​ប្រល័យពូជសាសន៍ នៅ ដារហ្វួរ (Darfour)។ ភ្លាមៗ អ្នកនាំពាក្យ​ក្រសួងការបរទេស ​សហរដ្ឋអាមេរិក បាន​ថ្លែងគាំទ្រ​ការ​សម្រេច​ចិត្ត​របស់​ស៊ូដង់។ មន្ត្រីទូតអាមេរិក បញ្ជាក់ថា « អាមេរិក សាទរ​ឲ្យ ​ស៊ូដង់​…

វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac)ចំនួន៣លានដូសទៀតបានដឹកមកដល់កម្ពុជាទៀតហើយ

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់(Sinovac)ចំនួន ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា បានដឹកពីប្រទេសចិនមកដល់កម្ពុជាយើងទៀតហើយ។ វ៉ាក់សាំងនេះ នឹងរួមចំណែកជួយឱ្យរាជរដ្ឋាភិបាល សម្រេចនូវផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋវ័យចាប់ពី…

កូរ៉េខាងត្បូងកំពុងទទួលរងនូវរលកដ៏អាក្រក់បំផុតនៃការរីករាលដាលជំងឺកូវីដ-១៩ បើទោះបីជាមានវិធានការតឹងរឹងក៏ដោយ

ប្រទេសកូរ៉េខាងត្បូងកំពុងទទួលរងនូវរលកដ៏អាក្រក់បំផុតនៃការរីករាលដាលជំងឺកូវីដ-១៩ បើទោះបីជាមានវិធានការរឹតត្បិតយ៉ាងតឹងរឹងនៅទូទាំងប្រទេសក៏ដោយ ព្រោះទម្រង់វីរុសឆ្លងរាលដាលកាន់តែឆាប់រហ័ស ចំពេលដែលការចាក់វ៉ាក់សាំងមានការយឺតយ៉ាវ ធ្វើឱ្យការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់ប្រទេសនេះស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ យោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) បានឱ្យដឹងថា ករណីឆ្លងថ្មីបានកើនឡើងយ៉ាងឆាប់រហ័សនៅទូទាំងប្រទេសចាប់តាំងពីដើមខែកក្កដាមក ដោយបានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយដែលមានចំនួន ២ ២២៣នាក់កាលពីថ្ងៃពុធ។ នេះ គឺជាលើកទីមួយហើយដែលករណីឆ្លងថ្មីនេះមានលើសពីកម្រិតកំណត់ ២ ០០០នាក់ ចាប់តាំងពីប្រទេសនេះបានរាយការណ៍ពីការផ្ទុះឡើងដំបូងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំមុន។…